សិល្បៈកម្សាន្ត

កម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ម្ចាស់ជ័យលាភី ១០០លានរៀល សហការរៀបចំរវាងផលិតកម្ម Galaxy Navatra ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស នឹងចាក់បញ្ចាំងលើស្ថានីយ៍ទូរទស្សន៍ CTN

កម្មវិធី «CAMBO RAPPER» ដែលមានការចូលរួមសហការរៀបចំរវាងផលិតកម្ម Galaxy Navatra ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ស្ថានីយ៍ទូរទស្សន៍ CTN នឹងលេចរូបរាងឡើងនាពេលឆាប់ៗខាងមុខនេះ ក្នុងនោះបេក្ខជនចំនួន ៧០នាក់នឹងត្រូវជ្រើសរើសឡើងសង្វៀនប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀងរ៉េប ដើម្បីបង្កើតជាសករាជថ្មី ជាពិសេសដើម្បីបង្កើតធនធានមនុស្សនិងសិល្បករវ័យក្មេងសម្រាប់វិស័យចម្រៀងរ៉េបនៅកម្ពុជា ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង តំណាងក្រុមហ៊ុនខ្មែរ...

|
Published On: August 13, 2025

កម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ម្ចាស់ជ័យលាភីនឹងទទួលបានប្រាក់ជ័យលាភី ១០០លានរៀល និងឱកាសក្លាយជាតារាចម្រៀងកុងត្រា

បេក្ខជនចំនួន៧០នាក់នឹងត្រូវជ្រើសរើសឡើងសង្វៀនប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀងរ៉េប របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដើម្បីដណ្តើមប្រាក់រង្វាន់រហូតដល់ទៅ ១០០ លានរៀលពីកម្មវិធី CAMBO RAPPER ។ កម្មវិធីប្រឡងចម្រៀង CAMBO RAPPER គឺជាកម្មវិធីថ្មីមួយដែលផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានចំណាយពេលវេលាអស់ជាច្រើនខែ ដើម្បីសិក្សាយ៉ាងម៉ត់ចត់ ក្នុងការផលិតកម្មវិធីនេះឡើងដើម្បីឱ្យមានភាពទាក់ទាញ និងចម្រាញ់យកធនធាន Rapper ដ៏មានទេពកោសល្យ និងមានគុណភាពមកបណ្តុះបណ្តាលឱ្យក្លាយទៅជាតារាចម្រៀងរ៉េបអាជីពនិងមានឈ្មោះល្បីល្បាញ។ មិនតែប៉ុណ្ណោះកម្មវិធីគឺចង់លើកកម្ពស់និងផ្តល់ឱកាសឱ្យបេក្ខជនដែលមានទេពកោសល្យខាងជំនាញរ៉េបមានឱកាសបានចូលរួមប្រកួតប្រជែង...

|
Published On: July 22, 2025

កាន់តែពិសេស! គ្រូបង្វឹកទាំង៤រូបរបស់ CAMBO RAPPER ជាកូនសោសំខាន់នឹងជួយបេក្ខជនក្លាយជាម្ចាស់ជ័យលាភីប្រាក់រង្វាន់ ១០០ លានរៀល

ទស្សនិកជនបានដឹងពីលក្ខខណ្ឌ និងប្រាក់រង្វាន់ក្នុងការប្រកួត CAMBO RAPPER រួចមកហើយ ដោយឡែកពេលនេះក៏ត្រៀមនឹងបង្ហាញមុខគ្រូបង្វឹកទាំង៤រូបដែលជាកូនសោសំខាន់ក្នុងការជួយឱ្យបេក្ខជនក្លាយជាម្ចាស់ជ័យលាភីប្រាក់រង្វាន់១០០លានរៀលពីកម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ។ ពេលនេះកម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ឈានដល់ដំណាក់កាលនៃការដាក់ពាក្យដើម្បីជ្រើសរើសបេក្ខជនដែលមានទេពកោសល្យ និងមានសមត្ថភាពខ្ពស់ចូលរួមប្រកួតប្រជែងយកជើងខ្លាំងឱ្យក្លាយជាម្ចាស់ពាន។ ក្រោយពេលផ្សព្វផ្សាយ សង្កេតឃើញថាបេក្ខជនជាច្រើនបានដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីនេះដើម្បីស្វែងរកក្តីស្រមៃរបស់ខ្លួនក្នុងវិស័យចម្រៀងរ៉េប ។ ជាមួយនិងការត្រៀមខ្លួនចូលរួមប្រកួតកម្មវិធីប្រឡងចម្រៀង CAMBO RAPPER ក្នុងនោះក៏មានគ្រូបង្វឹកចំនួន៤រូប ដែលជាកូនសោសំខាន់នឹងជួយឱ្យបេក្ខជនក្លាយជាម្ចាស់ជ័យលាភីក្នុងការដណ្តើមប្រាក់រង្វាន់ចំនួន ១០០លានរៀលនេះផងដែរ ។...

|
Published On: July 16, 2025

ត្រឹមតែ១ម៉ឺនរៀលអាចកែប្រែវាសនាបេក្ខជនឱ្យរះត្រចេះត្រចង់លើវិស័យចម្រៀងរ៉េបពីឆាកប្រកួត CAMBO RAPPER

ឱកាសល្អសម្រាប់បេក្ខជនបានមកដល់ហើយ ដោយគ្រាន់តែចំណាយថវិកាត្រឹមតែ១ម៉ឺនរៀល អាចកែប្រែវាសនារបស់បេក្ខជនដែលចង់ក្លាយទៅជាតារាចម្រៀងរ៉េបពីកម្មវិធីប្រកួតចម្រៀង CAMBO RAPPER និងមានឱកាសបានក្លាយទៅជាតារាចម្រៀងកុងត្រាក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។ កម្មវិធីប្រកួតចម្រៀង CAMBO RAPPER បានប្រកាសបើកជាផ្លូវការហើយកាលពីពេលថ្មីៗនេះ ដើម្បីស្វែងរកបេក្ខជនដែលមានទេពកោសល្យលើវិស័យចម្រៀងរ៉េប និងក្លាយទៅជាម្ចាស់ជ័យលោភីដែលទទួលបានប្រាក់រង្វាន់រហូតដល់ទៅ ១០០លានរៀល ផងដែរ ។ សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ក្នុងការប្រឡងចម្រៀងរ៉េប CAMBO RAPPER គឺគ្រាន់តែចំណាយថវិកាត្រឹមតែ១ម៉ឺនរៀល ក្នុងការទិញពាក្យចូលរួមប្រកួតប្រជែង ដើម្បីកែប្រែវាសនារបស់អ្នករាល់គ្នាឱ្យរះត្រចេះត្រចង់លើវិស័យចម្រៀងរ៉េបបានដោយងាយៗ...

|
Published On: July 14, 2025

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថែមទៀត

មិនបង្អង់យូរនោះទេ បន្ទាប់ពីត្រឡប់ពីក្រៅប្រទេសវិញភ្លាម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប និងជាប្រធានសមាគមជាងសំណង់កម្ពុជា បាននាំយកសម្ភារៈសំណង់ រួមទាំងថ្នាំលាបជាច្រើនធុង សរុបជាទឹកប្រាក់ចំនួន ១២០០ដុល្លារ ទៅជួយ កញ្ញា ពេជ្រ ចរណៃភ្លាម ក្រោយពីភោជនីយដ្ឋានរបស់នាងទទួលរងការខូចខាតទាំងស្រុងដោយសារអគ្គិសភ័យឆាបឆេះ កាលពីថ្ងៃទី១៨ ខែមិថុនា...

|
Published On: July 12, 2025

រឿងដំរី Lucky! ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទៅជួបផ្ទាល់ផ្តល់ក្តីស្រឡាញ់ឲ្យ Lucky គួរឲ្យស្រឡាញ់ណាស់

ក្រោយឃើញមានការបង្ហោះវីដេអូលើបណ្តាញសង្គមពីដំរីឈ្មោះ Lcuky យំរត់​តាម​ និង​ព្យាយាម​ឃាត់​ផ្លូវហ្មរដំរីដែលធ្លាប់​​មេីល​ថែជាង ២៦ឆ្នាំ ហើយត្រូវបញ្ចប់ការងារ​ចាក​ចេញដោយក្តីអាឡោះអាល័យ​ជា​ពន់ពេក​ចំពោះ Lucky អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានណែនាំក្រុមការងារដឹកនាំដោយឧកញ៉ា ឡេង និមល រួមដំណើរពីលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ និងលោកជំទាវ ម៉េង ស៊ីដេន បានចុះជួបផ្ទាល់ដល់ទីតាំងដើម្បីផ្តល់ក្តីស្រឡាញ់ដល់ Lucky នៅក្នុងឧទ្យានជាតិភ្នំតាម៉ៅ ស្រុកបាទី...

|
Published On: July 3, 2025

ឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ “សហព័ន្ធ យុវជនបូជាការពារយុត្តិធម៌” គោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរងយោធភូមិភាគទី៥

ខេត្តបាត់ដំបង៖ លោកឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រាប្រធាន “សហព័ន្ធយុវជនបូជាការពារយុត្តិធម៌” នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ បានដឹកនាំប្រតិភូក្រុមយុវជនបូជាការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសពឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរងយោធភូមិភាគទី៥ ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ...

|
Published On: June 24, 2025

លោកឧកញ៉ា ឡេង និមល និងឧកញ៉ា ខេមរៈ សិរីមន្ដ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ដឹកនាំក្រុមការងារ មកសួរសុខទុក្ខព្រមទាំងយកអំណោយមកជូនយោធាភូមិភាគ៥ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ លោក ឧកញ៉ា ឡេង និមល និង ឧកញ៉ា ខេមរៈ សិរីមន្ដ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមការងារ ទៅសួរសុខទុក្ខព្រមទាំង បានយកអំណោយមកជូនយោធា យុទ្ធភូមិភាគទី ៥ ដែលកំពុងឈរជើងការពារ បន្ទាត់ព្រំដែន ក្នុងទឹកដីខេត្តបន្ទាយមានជ័យ...

|
Published On: June 19, 2025

អ្នកឧកញ៉ា ឡេង ប្រុស និងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា «ប្រធានយុវជនបូជាការពារយុត្តិធម៌» សួរសុខទុក្ខ ធ្វើម្ហូបតុងយ៉ាំបង្កង ជូនសិស្សពិការភ្នែក គថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ ព្រមទាំងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា «ប្រធានយុវជនបូជាការពារយុត្តិធម៌» បានអញ្ជើញសួរសុខទុក្ខ រៀបចំអាហារ ថ្ងៃត្រង់សម្លរតុងយ៉ាំបង្កង ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុ សិស្សពិការភ្នែក គថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ប្រមាណ...

|
Published On: June 11, 2025

តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា, ឧកញ៉ា ឡេង និមល ដឹកនាំក្រុមយុវជនបូជាការពារយុត្តិធម៌ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន

លោកឧកញ៉ា ឡេង និមល អនុប្រធាន តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន «យុវជនបូជាការពារយុត្តិធម៌» ដឹកនាំសមាជិក នាព្រឹកថ្ងៃទី៤ ខែមិថុនានេះ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានបណ្ឌិតសភាគុនល្បុក្កតោកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ដែលទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំ...

|
Published On: June 4, 2025
Previous Next