លោក រុន វីរៈ និងលោក ឆុន សុភា នាំយកអំណោយជូនបញ្ជាការដ្ឋានកងអង្គរក្សជួយដល់កងទ័ពជួរមុខការពារព្រំដែនសីមា

លោក រុន វីរៈ និងលោក ឆុន សុភា បាននាំយកអំណោយជូនបញ្ជាការដ្ឋានកងអង្គរក្ស កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជួយដល់កងទ័ពជួរមុខការពារព្រំដែនសីមា ។ លោក ឆុន សុភា បានប្រាប់ថា៖ អំណោយរួមមានអង្ករ ៤០បេ ស្មើនឹង ២តោន, មី ១០កេស, ទឹកបរិសុទ្ធ ១០កេស និងភេសជ្ជៈ ១០កេស ។

សន្តានចិត្តរបស់លោកសប្បុរសទាំង២នាក់នៅពេលនេះ ជាការបង្ហាញនូវស្មារតីរួបរួមខ្មែរតែមួយ ខ្មែរជួយខ្មែរ។ ជាពិសេសបានផ្តល់ជាការកម្លាំងចិត្តដល់វីរកងទ័ពជួរមុខ ក្នុងការតតាំងច្បាំងជាមួយសត្រូវឈ្លានពាន ៕