មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT ប្រជុំដោយកំពូលតារាចម្រៀងល្បីៗបានត្រឡប់មកវិញហើយ ជាមួយនិងក្តីស្រឡាញ់ពីភេសជ្ជៈប៉ូវកម្លាំងខ្លាំង DAZZ នៅទីតាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នៅថ្ងៃទី06-07 ខែធ្នូ ឆ្នាំ2025 នេះ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT នឹងរៀបចំឡើងនៅលើទឹកដីស្រុកណ្តាលស្ទឹង ខេត្តកណ្តាល បណ្តោយផ្លូវជាតិលេខ៣ ចាប់ពីម៉ោង៨យប់តទៅ។ ទស្សនិកជនអាចចូលរួមទស្សនារាំលេងកម្សាន្តបានដោយសេរី ដោយជួបជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នៅថ្ងៃទី06 ខែធ្នូ ជួបកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត , កញ្ញា តន់ ចន្ទសីម៉ា ,កញ្ញា សុខុម រចនា ,លោក VIKIT ,លោក រ៉ុន គឹមសន និង បេក្ខជនកម្មវិធីប្រឡងចម្រៀង CAMBO RAPPER ដោយឡែកនៅថ្ងៃទី07 ខែធ្នូ ទស្សនិកជននឹងជួបជាមួយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ , លោក ខេម , លោក គូម៉ា ,កញ្ញា អ៊ុក សុវណ្ណារី ,លោក ពូ និង កញ្ញា ឡុង លក្ខិណា។
ការប្រគំតន្រ្តី DAZZ TOUR CONCERT RIDE THE BEAT គឺធ្វើឡើងដើម្បីលើកស្ទួយវប្បធម៌ សិល្បៈ តន្រ្តី និងនាំភាពរីករាយដល់អ្នកគាំទ្រ៕