Vattanac Legends Championship ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងត្រូវបានចាត់ទុកជាព្រឹត្តការណ៍ការប្រកួតកីឡាដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កាលពីឆ្នាំ ២០២៣ ។

ដោយមានកីឡាករវាយកូនហ្គោលតំណាងឱ្យជាង ២០ ប្រទេសផ្សេងៗគ្នា ព្រឹត្តការណ៍នេះបានទាក់ទាញចំណាប់អារម្មណ៍ របស់ពិភពលោកមកកាន់ប្រទេសកម្ពុជា ហើយនេះពិតជាបានបង្ហាញវត្តមានរបស់កម្ពុជាកាន់តែកើនឡើងនៅលើឆាកកីឡាអន្តរជាតិ។

ថ្នាក់ដឹកនាំក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានខិត ខំប្រឹងប្រែង និងបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការញ្រៀប ផ្សព្វផ្សាយ និងបង្ហាញឲ្យពិភពលោកស្គាល់ពីសក្តានុពលដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាទាំងសក្តានុពលទេសចរកីឡា ទេសចរ និងសក្តានុពល សេដ្ឋកិច្ចផងដែរ។ យើងខ្ញុំជឿជាក់ថា ការចូលរួមរបស់ វឌ្ឍនៈ គ្រុបពិតជាបានក្លាយទៅជាជំហានដ៏មានឥទ្ធិពលមួយក្នុងដំណើរស្វាគមន៍ ភ្ញៀវទូទាំងពិភពលោកមកកាន់ប្រទេសកម្ពុជា ៕








