កម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ម្ចាស់ជ័យលាភីនឹងទទួលបានប្រាក់ជ័យលាភី ១០០លានរៀល និងឱកាសក្លាយជាតារាចម្រៀងកុងត្រា
បេក្ខជនចំនួន៧០នាក់នឹងត្រូវជ្រើសរើសឡើងសង្វៀនប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀងរ៉េប របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដើម្បីដណ្តើមប្រាក់រង្វាន់រហូតដល់ទៅ ១០០ លានរៀលពីកម្មវិធី CAMBO RAPPER ។ កម្មវិធីប្រឡងចម្រៀង CAMBO RAPPER គឺជាកម្មវិធីថ្មីមួយដែលផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានចំណាយពេលវេលាអស់ជាច្រើនខែ ដើម្បីសិក្សាយ៉ាងម៉ត់ចត់ ក្នុងការផលិតកម្មវិធីនេះឡើងដើម្បីឱ្យមានភាពទាក់ទាញ និងចម្រាញ់យកធនធាន Rapper ដ៏មានទេពកោសល្យ និងមានគុណភាពមកបណ្តុះបណ្តាលឱ្យក្លាយទៅជាតារាចម្រៀងរ៉េបអាជីពនិងមានឈ្មោះល្បីល្បាញ។ មិនតែប៉ុណ្ណោះកម្មវិធីគឺចង់លើកកម្ពស់និងផ្តល់ឱកាសឱ្យបេក្ខជនដែលមានទេពកោសល្យខាងជំនាញរ៉េបមានឱកាសបានចូលរួមប្រកួតប្រជែង...
កាន់តែពិសេស! គ្រូបង្វឹកទាំង៤រូបរបស់ CAMBO RAPPER ជាកូនសោសំខាន់នឹងជួយបេក្ខជនក្លាយជាម្ចាស់ជ័យលាភីប្រាក់រង្វាន់ ១០០ លានរៀល
ទស្សនិកជនបានដឹងពីលក្ខខណ្ឌ និងប្រាក់រង្វាន់ក្នុងការប្រកួត CAMBO RAPPER រួចមកហើយ ដោយឡែកពេលនេះក៏ត្រៀមនឹងបង្ហាញមុខគ្រូបង្វឹកទាំង៤រូបដែលជាកូនសោសំខាន់ក្នុងការជួយឱ្យបេក្ខជនក្លាយជាម្ចាស់ជ័យលាភីប្រាក់រង្វាន់១០០លានរៀលពីកម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ។ ពេលនេះកម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ឈានដល់ដំណាក់កាលនៃការដាក់ពាក្យដើម្បីជ្រើសរើសបេក្ខជនដែលមានទេពកោសល្យ និងមានសមត្ថភាពខ្ពស់ចូលរួមប្រកួតប្រជែងយកជើងខ្លាំងឱ្យក្លាយជាម្ចាស់ពាន។ ក្រោយពេលផ្សព្វផ្សាយ សង្កេតឃើញថាបេក្ខជនជាច្រើនបានដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីនេះដើម្បីស្វែងរកក្តីស្រមៃរបស់ខ្លួនក្នុងវិស័យចម្រៀងរ៉េប ។ ជាមួយនិងការត្រៀមខ្លួនចូលរួមប្រកួតកម្មវិធីប្រឡងចម្រៀង CAMBO RAPPER ក្នុងនោះក៏មានគ្រូបង្វឹកចំនួន៤រូប ដែលជាកូនសោសំខាន់នឹងជួយឱ្យបេក្ខជនក្លាយជាម្ចាស់ជ័យលាភីក្នុងការដណ្តើមប្រាក់រង្វាន់ចំនួន ១០០លានរៀលនេះផងដែរ ។...
ត្រឹមតែ១ម៉ឺនរៀលអាចកែប្រែវាសនាបេក្ខជនឱ្យរះត្រចេះត្រចង់លើវិស័យចម្រៀងរ៉េបពីឆាកប្រកួត CAMBO RAPPER
ឱកាសល្អសម្រាប់បេក្ខជនបានមកដល់ហើយ ដោយគ្រាន់តែចំណាយថវិកាត្រឹមតែ១ម៉ឺនរៀល អាចកែប្រែវាសនារបស់បេក្ខជនដែលចង់ក្លាយទៅជាតារាចម្រៀងរ៉េបពីកម្មវិធីប្រកួតចម្រៀង CAMBO RAPPER និងមានឱកាសបានក្លាយទៅជាតារាចម្រៀងកុងត្រាក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។ កម្មវិធីប្រកួតចម្រៀង CAMBO RAPPER បានប្រកាសបើកជាផ្លូវការហើយកាលពីពេលថ្មីៗនេះ ដើម្បីស្វែងរកបេក្ខជនដែលមានទេពកោសល្យលើវិស័យចម្រៀងរ៉េប និងក្លាយទៅជាម្ចាស់ជ័យលោភីដែលទទួលបានប្រាក់រង្វាន់រហូតដល់ទៅ ១០០លានរៀល ផងដែរ ។ សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ក្នុងការប្រឡងចម្រៀងរ៉េប CAMBO RAPPER គឺគ្រាន់តែចំណាយថវិកាត្រឹមតែ១ម៉ឺនរៀល ក្នុងការទិញពាក្យចូលរួមប្រកួតប្រជែង ដើម្បីកែប្រែវាសនារបស់អ្នករាល់គ្នាឱ្យរះត្រចេះត្រចង់លើវិស័យចម្រៀងរ៉េបបានដោយងាយៗ...
ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថែមទៀត
មិនបង្អង់យូរនោះទេ បន្ទាប់ពីត្រឡប់ពីក្រៅប្រទេសវិញភ្លាម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប និងជាប្រធានសមាគមជាងសំណង់កម្ពុជា បាននាំយកសម្ភារៈសំណង់ រួមទាំងថ្នាំលាបជាច្រើនធុង សរុបជាទឹកប្រាក់ចំនួន ១២០០ដុល្លារ ទៅជួយ កញ្ញា ពេជ្រ ចរណៃភ្លាម ក្រោយពីភោជនីយដ្ឋានរបស់នាងទទួលរងការខូចខាតទាំងស្រុងដោយសារអគ្គិសភ័យឆាបឆេះ កាលពីថ្ងៃទី១៨ ខែមិថុនា...
មិនធម្មតា! កីឡាប្រដាល់គុនខ្មែរ-ចិន ទាក់ទាញអ្នកទស្សនាជាង ៤២មុឺននាក់នៅក្នុងប្រទេសចិន!
ព្រឹត្តិការណ៍ប្រកួតលក្ខណៈមិត្តភាពជាតិ និងអន្តរជាតិរវាងកម្ពុជា និងចិន កាលពីយប់មិញនេះ ពិតជាបានបន្សល់ទុកនូវទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើល និងមោទកភាពយ៉ាងខ្លាំង។ ការប្រកួតដ៏កក្រើកមួយនេះ បានទាក់ទាញអ្នកទស្សនារហូតដល់ទៅ ៤២មុឺននាក់ តាមរយៈបណ្តាញផ្សព្វផ្សាយរបស់ប្រទេសចិន ដែលជាតួលេខដ៏ខ្ពស់មិនធ្លាប់មាន និងបានបង្ហាញពីសក្តានុពលដ៏ធំធេងនៃវិស័យកីឡាប្រដាល់គុនខ្មែររបស់កម្ពុជា។ ការប្រកួតដ៏អស្ចារ្យរវាងកីឡាករ “គុនខ្មែរ” របស់កម្ពុជា និងកីឡាករមកពីប្រទេសចិន មិនត្រឹមតែជាការបង្ហាញសមត្ថភាពកីឡាប៉ុណ្ណោះទេ ថែមទាំងបាន ពង្រឹងចំណងមិត្តភាព ដ៏រឹងមាំរវាងប្រទេសទាំងពីរ កម្ពុជា-ចិន លើគ្រប់វិស័យ ជាពិសេសវិស័យកីឡាគុនខ្មែរ រវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ...