អ្នកឧកញ៉ា ឡេង ប្រុស និងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា «ប្រធានយុវជនបូជាការពារយុត្តិធម៌» សួរសុខទុក្ខ ធ្វើម្ហូបតុងយ៉ាំបង្កង ជូនសិស្សពិការភ្នែក គថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ ព្រមទាំងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា «ប្រធានយុវជនបូជាការពារយុត្តិធម៌» បានអញ្ជើញសួរសុខទុក្ខ រៀបចំអាហារ ថ្ងៃត្រង់សម្លរតុងយ៉ាំបង្កង ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុ សិស្សពិការភ្នែក គថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ប្រមាណ...
តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា, ឧកញ៉ា ឡេង និមល ដឹកនាំក្រុមយុវជនបូជាការពារយុត្តិធម៌ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន
លោកឧកញ៉ា ឡេង និមល អនុប្រធាន តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន «យុវជនបូជាការពារយុត្តិធម៌» ដឹកនាំសមាជិក នាព្រឹកថ្ងៃទី៤ ខែមិថុនានេះ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានបណ្ឌិតសភាគុនល្បុក្កតោកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ដែលទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំ...
ថវិកាសរុប ២០០០ លានរៀលនិងអង្ករ ១០០តោន ជាអំណោយឧបត្ថម្ភពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌បង្ហាញនូវក្ដីគោរពទៅដល់កងទ័ពជួរមុខនៅព្រំដែន
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ និងជាតំណាងឲ្យទីប្រឹក្សាអនុប្រធាន ប្រធានក្រុមនិងសមាជិកទាំងអស់នៃក្រុមយុវជនបូជាការពារយុត្តិធម៌ សូមបង្ហាញនូវក្ដីគោរពទៅដល់កងទ័ពជួរមុខ ក្រុមយុវជនទាំងអស់រួមគ្នាចូលរួម ថវិកាសរុប ២០០០លានរៀល (ពីរពាន់លានរៀល)និងអង្ករ ១០០ តោន គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី២៩ ខែឧសភាឆ្នាំ ២០២៥ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន និង សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត...
ខេត្តព្រះវិហារ៖ ឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូយុវជនបូជាការពារយុត្តិធម៌ គោរពវិញ្ញាណក្ខន្ធសពព្រឹន្ទបាលឯក សួន រ៉ោន ពលីជីវិតដោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី
លោកឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ នារសៀលថ្ងៃទី២៩ ខែឧសភានេះ បានដឹកនាំប្រតិភូក្រុមយុវជនបូជាការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសព ព្រឹន្ទបាលឯក សួន រ៉ោន ចំពោះមរណភាពរបស់ព្រឹន្ទបាលឯក សួន រ៉ោន ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា...
ចូលចិត្តសាមញ្ញធម្មតា! ខួបកំណើតកំពូលតារាចម្រៀង ព្រាប សុវត្ថិ មិនធ្វើពិធីធំដុំមានត្រឹមអ្នកជិតស្និតប៉ុន្មានជួបជុំនៅផ្ទះ
ជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀងឧញ៉ា ព្រាប សុវត្ថិ គេសង្កេតឃើញថា មិនដែលធ្វើពិធីធំដុំអ្វីនោះទេ ដោយគ្រាន់តែធ្វើពិធីជួបជុំក្រុមគ្រួសារ និងមនុស្សជិតស្និតប៉ុន្មានយ៉ាងសាមញ្ញបំផុត ។ ជាក់ស្តែងឆ្នាំនេះក៏ដូចជាឆ្នាំមុនៗដែរ គឺក្រុមគ្រួសាររបស់កំពូលតារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា បានរៀបចំពិធីខួបកំណើតយ៉ាងសាមញ្ញ ជាមួយនឹងការកាត់នំខ្មែរ និងប៉េងប៉ោងពណ៌ចម្រុះ ក្រោយវត្តមានអ្នកជិតស្និតប៉ុន្មាននាក់ដូចជាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ខេម ខាន់ ជេមស៍ តន់ ច័ន្ទសីម៉ា...
ក្រុមហ៊ុន វឌ្ឍនៈ នាំយកមោទកភាពលើឆាកអន្តរជាតិសម្រាប់ផលិតផលរបស់ប្រទេសកម្ពុជាឈ្នះពានពេជ្រ និងមេដាយមាស៤ឆ្នាំជាប់ៗគ្នា
ក្រុមហ៊ុន វឌ្ឍនៈ ជាថ្មីម្តងទៀត បាននាំយកមោទនភាព និងប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មាន ដែលផលិតផលផលិតដោយកូនខ្មែរ បន្តទទួលបានពានរង្វាន់ពេជ្រ DIAMOND TROPHY ចំនួន៤ និងមេដាយមាសចំនួន១២ សម្រាប់ឆ្នាំ២០២៥ ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិដ៏ល្បី MONDE SELECTION ក្នុងកម្មវិធីទទួលពានរង្វាន់ប្រចាំឆ្នាំនៅទីក្រុងប្រាក សាធារណរដ្ឋឆេក។ ពានរង្វាន់ពេជ្រ DIAMOND TROPHY គឺផ្តល់ជូនសម្រាប់តែផលិតផលដែលរក្សាបាននូវគុណភាពស្តង់ដារ និងបន្តឈ្នះមេដាយមាសចំនួន៣ឆ្នាំជាប់ៗគ្នា ដែលនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន វឌ្ឍនៈ...
ឧកញ៉ា ខេមរៈ សិរីមន្ត ផ្តល់ជូនថវិការនិងសំភារៈខ្លះៗដល់រៀមច្បង ច័ន្ទ រិទ្ធមេធានី ដោះស្រាយជីវភាព !
ដោយមើលឃើញពីទុក្ខលំបាករបស់សិល្បកររៀមច្បង ច័ន្ទ រិទ្ធមេធានី បានធ្វើឱ្យកំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរិមន្ត មានការអាណិតអាសូរជាខ្លាំង និងបានផ្តល់ជាថវិការ ព្រមទាំងសំភារៈខ្លះៗជូនដល់សិល្បកររៀមច្បង ដើម្បីដោះស្រាយបញ្ហាជីវភាព ។ ដូចមហាជនបានឃើញស្រាប់ហើយថា មួយរយៈពេលមុនអតីតារាសម្តែងរៀមច្បងលោក ច័ន្ទ រិទ្ធមេធានី បានប្រកាសថាខ្លួនមានជំងឺនិងស្វែងរកជំនួយដើម្បីដោះស្រាយជីវភាព ព្រោះខ្លួនមិនអាចចេញទៅរត់ផាស់អេបដូចមុនបានទេ ។ ទន្ទឹមនិងការប្រកួតសុំជំនួយបែបនេះក៏មានសប្បុរសជនមួយចំនួនបានជួយជាហូរហែ ក្នុងនោះកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ក៏បានផ្តល់ជាថវិការនិងសំភារៈខ្លះៗជូនដល់លោក ច័ន្ទ...
សម្លរតុងយ៉ាំបង្កងមួយខ្ទះត្នោតធំ ធ្វើដោយផ្ទាល់ដៃលោកឧកញ៉ា ឡេង និមល និងលោកជំទាវ បានទៅដល់សិស្សជាង២០០នាក់ នៅស្រុកជុំគិរីហើយ
មួយរយៈពេលចុងក្រោយនេះ ក្រុមយុវជនបូជាការពារយុត្ដិធម៌ ដឹកនាំដោយលោកឧកញ៉ា ឡេង និមល និងលោកជំទាវ តែងតែចុះធ្វើម្ហូបសម្លរតុងយ៉ាំបង្កងជាច្រើនខ្ទះត្នោត ចែកជូនលោកយាយ លោកតា អ៊ំ ពូ មីង ក្មេងៗសិស្សានុសិស្ស នៅតាមមណ្ឌល និងនៅសាលាជាច្រើន តាមបណ្ដាររាជធានីខេត្ដនានាទូទាំងប្រទេសកម្ពុជា។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ លោកឧកញ៉ា ឡេង និមល និងលោកជំទាវ រួមជាមួយនឹងក្រុមការងារ បានបន្ដយុទ្ធនាការចែករំលែកក្ដីស្រឡាញ់ដល់កុមារកម្ពុជាជាង២០០នាក់ នៅសាលាបឋមសិក្សាមួយកន្លែងនៅក្នុងស្រុកជុំគិរី...
N.John កូនប្រុសទី២កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ត្រូវវេបសាយធំៗនៅបរទេសផ្សព្វផ្សាយថាជាកូនខ្មែរខ្លាំងខាងតន្រ្តី
ពិតជាមិនធម្មតាទេក្រោយពីលោក N.John កូនប្រុសទី២កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានសំងំពង្រឹង និងផលិតស្នាដៃចម្រៀងរបស់ខ្លួនៅHolewot លើទឹកដី សហរដ្ឋអាមេរិក អស់មួយរយៈពេលធំ ពេលនេះមានវេបសាយធំៗជាច្រើននៅអាមេរិច បានផ្សព្វផ្សាយពីស្នាដៃកូនខ្មែរពូកែខាងតន្រ្តីនិងចម្រៀង ឱ្យពិភពលោកបានស្គាល់ ។ លោក N.John ត្រូវមហាជនស្គាល់ថាជាកូនប្រុសទី២របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលមានឈ្មោះពិតថា សុវត្ថិ មុនីនាគ បានចាកចេញទៅរៀនផ្នែកតន្រ្តីចម្រៀងនៅ សហរដ្ឋអាមេរិក...
កញ្ញា លក្ខិណា យ៉ានុត ចូលរួមជូនរង្វាន់ទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់
ដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រទទួលទានទឹកប្រចៀកកាំ ចេ.រ៉ូយ៉ាល់ ក្រុមហ៊ុនបានបង្កើតកម្មវិធីផ្សងសំណាង ដោយផ្ដល់ជាម៉ូតូ HONDA WAVE 2025 ឆ្នាំងដុតឬអាំងសាច់អគ្គិសនី ទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ជាច្រើនកេស ។ អ្នកបង្កើតមាតិកាដ៏ស្រស់សោភា និងក្រមិចក្រមើម លក្ខិណា យ៉ានុត បានចូលរួមកម្មវិធីផ្ដល់សំណាងជូនអតិថិជនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ តាមរយៈការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក ចេ.រ៉ូយ៉ាល់ កាលពីថ្ងៃទី០២ ឧសភា កន្លងទៅ ដែលបានរកឃើញអ្នកមានសំណាងចំនួន១៤រូប ទទួលបានរង្វាន់ប្រចាំខែមេសា...