អស្ចារ្យ ! គ្រូបង្វឹក CAMBO RAPPER ទាំង៤រូបពួតដៃគ្នាចេញបទចម្រៀងរ៉េបបង្កើតប្រវត្តិសាស្រ្តថ្មី

ក្រោយដំណើរការការប្រកួតកម្មវិធីប្រលងចម្រៀងរ៉េប CAMBO RAPPER អស់ជាច្រើនវគ្គ ពេលនេះគ្រូបង្វឹកទាំងបួនរូបនៃកម្មវិធី CAMBO RAPPER បានពួតដៃគ្នាត្រៀមចេញបទចម្រៀងរួមគ្នាជាលើកដំបូងដើម្បីបង្កើតប្រវត្តិសាស្រ្តថ្មីក្នុងវិស័យចម្រៀងរ៉េប ។


តាមរយៈ Teaser ចម្រៀងដែលបង្ហាញពីការចាប់ដៃគ្នារវាងគ្រូបង្វឹកទាំង ៤រូប ដែលមានកញ្ញា តន់ ចន្ទសីម៉ា , លោក Tempo Tris , Bross La និង លោក សង្ហា ដែលបានបង្ហោះនៅលើផេកផ្លូវការរបស់ CAMBO RAPPER កាលពីម្សិលមិញនេះ បានធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ ទាំងបទចម្រៀងនិងស្ទាយ៍នៃការតុបតែងខ្លួនរបស់គ្រូបង្វឹកទាំង៤រូប ជាពិសេសវីដេអូចម្រៀងនេះមើលទៅពិតជាប្លែកភ្នែក និងទាក់អារម្មណ៍ទស្សនិកជនខ្លាំង ដោយម្នាក់ៗទន្ទឹងរង់ចាំមើលគ្រប់ៗគ្នា ។


កុំភ្លេចរង់ចាំតាមដានទស្សនា Full MV ចម្រៀងរបស់គ្រូបង្វឹក CAMBO RAPPER ទាំងអស់គ្នានៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០២៥នាប៉ុន្មានថ្ងៃខាងមុខ ថាតើនៅក្នុង MV ចម្រៀងនេះមានលក្ខណៈពិសេសនិងអស្ចារ្យដល់កម្រិតណា ។
គួររំលឹកផងដែរថា ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានបោះជំហានថ្មីមួយទៀតដោយបានផលិតកម្មវិធីប្រឡងចម្រៀងថ្មីមួយដោយខ្លួនឯងដែលមានឈ្មោះថា « CAMBO RAPPER » និងចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុន KHMER Beverages ។ បេក្ខជនដែលជាម្ចាស់ជ័យលោភីនឹងក្លាយទៅជាតារាចម្រៀងកុងត្រានៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ផងដែរ ។ ចំណែកឯប្រាក់រង្វាន់គឺមានរហូតដល់ទៅ ១០០ លានរៀលឯណោះ  ៕