អ្នកបាត់ដំបង ត្រៀមខ្លួនឱ្យហើយចាំទទួលព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert ផង ធានាថានឹងកាន់តែសម្បើមជាមួយនឹងឈុតធំរបស់ហ្គាឡាក់ស៊ី ណាវាត្រា

ព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert ធ្វើដំណើរបន្តទៀតហើយ លើកនេះនឹងឈានចូលមកដល់ជួបបងប្អូនពុកម៉ែមាមីងនៅក្នុងខេត្តបាត់ដំបងវិញម្តង ក្រោយពីបាននាំយកនូវភាពសប្បាយរីករាយកក្រើកជូនបងប្អូនខាងកំពតរួចមក។
នឹងធ្វើដំណើរឈានចូលដល់ទឹកដីខេត្តកំពត ដើម្បីនាំយកវត្តមានកំពូលតារាចម្រៀងលំដាប់កំពូលៗប្រចាំប្រទេសកម្ពុជា របស់ផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា មកជូនពុកម៉ែបងប្អូន ទាំងអស់កំសាន្តសប្បាយឱ្យពេញទំហឹង។

សហការរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ Cambodia និងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ព្រឹត្តិការណ៍ Cambodia Mega Concert ប្រចាំខេត្តបាត់ដំបងនឹងរៀបចំប្រព្រឹត្តិទៅរយៈពេល០២ថ្ងៃពេញ នៅថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០២៣ នៅទីតាំងភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ហើយនឹងមានវត្តមានកំពូលតារាចម្រៀងកំពូលៗរបស់ផលិតកម្មហ្គាឡាក់ស៊ី ដែលនឹងនាំមកជូននូវភាពរំជើបរំជួលសប្បាយរីករាយជាមួយបទចម្រៀងល្បីៗ កំពុងកក្រើកក្នុងប្រទេសកម្ពុជា រួមជាមួយនឹងចង្វាក់ភ្លេងនិងចង្វាក់រាំពេញនិយមអង្រួនឆាកប្រគុំតន្រ្តី និងបេះដូងទស្សនិកជនគ្រប់ៗរូប ឱ្យបំភ្លេចមិនបាន។

កំពូលតារាចម្រៀងលំដាប់កំពូលៗទាំង៤របស់ហ្គាឡាក់ស៊ី រួមមាន ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា រួមនឹងតារាចម្រៀងល្បីឈ្មោះជាច្រើនទៀតរួមមាន លោកខាន់ ជេមន៍ លោក គូម៉ា កញ្ញា អ៊ុក សុវណ្ណារី លោក Nak Fake កញ្ញា អេម មី កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ តារារ៉េបលោក K-LA និងតារាល្បីៗដទៃទៀតជាច្រើនទៀតដែលកំពុងពេញនិយម នឹងរួមគ្នានាំយកនូវភាពសប្បាយរីករាយ រំភើបញាប់ញ័រជូនបងប្អូនទស្សនិកជនទាំងអស់គ្នារយៈពេល២ថ្ងៃពេញ។ បងប្អូនទស្សនិកជនក៏នឹងបានជួបជាមួយពិធីករ-ពិធីការិនី វោហារសាសព្ទមិនចេះរីងស្ងួតផងដែរ ដែលនឹងញ៉ាំងបរិយាកាសកម្សាន្តឱ្យកាន់តែសប្បាយរីករាយទ្វេដង។

អ្នកនៅពីចម្ងាយក៏អាចតាមដានទស្សនាបាន តាមរយៈការផ្សាយបន្តផ្ទាល់ពីកញ្ចក់ទូរទស្សន៍ BTV News ផេកផ្លូវការ Galaxy Navatra និង Cambodia Beer ចាប់ពីម៉ោង៨យប់តទៅផងដែរ។

សូមកុំខកខាន អ្នកបាត់ដំបងចូលរួមសប្បាយទាំងអស់គ្នា និងជួបអាយដលសំណព្វចិត្តរបស់ខ្លួននៅ Cambodia Mega Concert ព្រមទាំងក្រេបឱជារសដ៏ឈ្ងុយឆ្ងាញ់នៃស្រាបៀរកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *