ផ្ទុះទាំងយប់! វណ្ណដា ប្រលះអ្នកវាយឫកជា Superstar ឱ្យរាកដើររកថ្នាំរាករូស

កាលពីរាត្រីថ្ងៃសុក្រទី២៦ ខែឧសភា តារាចម្រៀងរ៉េបលំដាប់ប្រទេសលោក ម៉ាន់ វណ្ណដា បានចេញបទចម្រៀងថ្មីមួយបទដែលធ្វើឱ្យហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំងថា អីយ៉ា វណ្ណាដា លេងមែនទែនហើយតើ!។ ក្នុងបទដែលមានបំណងជើងថា៖ Rockstar បង្កប់ទៅដោយអត្ថន័យ ក្រើនរំលឹកដល់មនុស្សមួយចំនួនកុំតាំងខ្លួនជាមនុស្សអស្ចារ្យពេក ហើយឃ្លាដែលមានការចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ៖
-ពួកនេះចង់ធ្វើខ្លាតែធំឡើងក្លាយជាមូលខ្លា
-សុទ្ធតែពួកអាចៃ តែពួកអានេះគ្មានអ្វីអស្ចារ្យ
-អត់ល្បីអីមួយបៀក តែវាយឫកជា Superstar
-សុទ្ធតែពួកលេងសៀក ឱ្យហ្អែងរាគដើររក ស្មេចតា

បន្ទាប់ពីស្តាប់ឃ្លាចុងក្រោយ “ពេលរាគឱ្យដើររកស្មេចតា”នោះ ត្រូវបានអ្នកលេងបណ្តាញសង្គមលើកជាសំណួរថា៖ ស្មេចតា អាចឡើងថ្លៃអត់ន! បន្ថែមពីនោះ ក៏មានការសង្ស័យទៀតថា៖ ស្អែកស្មេចតាដាច់ស្តុកហើយ។។

គួរបញ្ជាក់ផងដែរថា Smecta ជាថ្នាំរាកមកពីប្រទេសបារាំង ដែលមានគុណភាពខ្ពស់ក្នុងការបញ្ឈប់ និងព្យាបាលរាកយ៉ាងមានប្រសិទ្ធភាព និងអាចរកទិញបាននៅគ្រប់ឱសថស្ថានទូទាំងប្រទេស។

Leave a Reply

Your email address will not be published. Required fields are marked *