ឃ្លីបផិតប្ដីអ្នកប្រដាល់! ស្រីស្អាត គីម សៀវឡាម និងតារាប្រុស ស៊ីណាវ៉ាត្រា ស្នើមហាជន​ឈប់វែកញែក ព្រោះគ្រាន់ជាការសម្ដែងប៉ុណ្ណោះ

ឃ្លីបវីដេអូមួយរបស់ស្រីស្អាត គីម សៀវឡាម និងតារាប្រុសលោក​ ចាន់ស៊ី ស៊ីណាវ៉ាត្រា សម្ដែងផិតប្ដីជាអ្នកប្រដាល់គឺម្ចាស់មេដាយមាសស៊ីហ្គេមកីឡាករ បឺត សង្ឃឹម បាន​កំពុង​ផ្ទុះមតិវែកញែក និងការការរិះគន់ជាច្រើនពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ ។

ជាការពិតណាស់កាលពីថ្មីៗនេះ ស្រីស្អាត គីម សៀវឡាម បានបង្ហោះឃ្លីបវីដេអូមួយ​ដែលខ្លួន និង​តារាប្រុស ចាន់ស៊ី ស៊ីណាវ៉ាត្រា ​សម្ដែង​ធ្វើ​ជា​ផិតប្ដីជាកីឡាករប្រដាល់ ខណៈកីឡាករនោះគឺជាម្ចាស់មេដាយមាសស៊ីហ្គេម​លើក​ទី៣២ បឺត សង្ឃឹម ។ វីដេអូ​នោះ​ក៏ត្រូវបានមហាជនជាច្រើនចែករំលែក និងបានពោលសរសើរចំពោះ​តារាស្រី​ខាងលើ​រូប​នេះថា មានទេពកោសល្យសម្ដែងបានស័កសម ។ ប៉ុន្តែជាមួយគ្នានោះក៏មានមតិវែក​ញែក​ជាច្រើន​ថា​ ពាក្យសម្ដី និងទង្វើកាយវិការនេះមិនឱ្យតម្លៃបុរស​​ដែលមាន​អាជីព​ជា​អ្នក​ប្រដាល់ និងជាន់​លើ​វិស័យនេះជាដើម ។

ក្រោយមានការវែកញែកជាច្រើនបែបនេះពីសំណាក់​​អ្នកប្រើ​ប្រាស់​បណ្ដាញសង្គមស្រី​ស្អាត គីម សៀវឡាម ក៏បានចេញមុខបកបញ្ជាក់បន្ថែមថា នេះគ្រាន់តែជាការសម្ដែង​MVបទ​ចម្រៀង​ថ្មី​របស់​តារាចម្រៀង ហង្ស សុវណ្ណារិទ្ធ តែប៉ុណ្ណោះ ហើយក៏​មិនមែន​ជា​ការជាន់ពន្លិចវិស័យ​ប្រដាល់នោះដែរ ប៉ុន្តែគឺជាការលើកទឹកចិត្តដល់​មនុស្សមួយ​ចំនួន​ឱ្យមានការប្រឹងប្រែង​ទោះជួបរឿងអាក្រក់បែបណាក៏ដោយ ។

តួសម្ដែងរូបនេះនិយាយថា «បទចម្រៀងមួយនេះ ធ្វើមកមិនមែន​ចង់ជាន់វិស័យ​កីឡា​ប្រដាល់នោះទេ បទនេះន័យអប់រំច្រើន លើកទឹកចិត្ត​មនុស្សមួយចំនួនឱ្យមានការប្រឹង​ប្រែង ទោះយើងជួបរឿងអាក្រក់បែបណាក៏ដោយ​ឱ្យតែយើងមានភាពតស៊ូ នោះយើងនឹង​បានជោគជ័យ ដូចជាMVមួយបទនេះចឹង គាត់​ក្រមែនតែទីបំផុត​គាត់ព្យាយាម​រហូតបាន​មេដាយមាស»  ។ ស្រីស្អាត សៀវឡាម បន្តថា «អ្នកទាំងអស់គ្នាគួរតែសរសើរ​គាត់​ដែរ​គាត់មានសម្ថតភាពច្រើន ទាំងវៃបុក សម្តែង ចេះនិពន្ធចម្រៀង Melody ខ្លួនឯងទៀត ខ្ញុំ​សុំសរសើរ គាត់ជាមនុស្សពូកែ និងចេះតស៊ូ» ។

ជាមួយគ្នានេះតួប្រុសក្នុងMVចម្រៀងលោក ចាន់ស៊ី ស៊ីណាវ៉ាត្រា ក៏បានបញ្ជាក់បន្ថែមថា នេះគ្រាន់​តែជា​ការ​សម្ដែងតែប៉ុណ្ណោះ ដោយលោកបានទទូចសុំឱ្យមហាជនឈប់វែកញែក និងរិះគន់បន្តទៀត ព្រោះទម្រាំថត​ត្រូវ​មួយប្លង់ៗ​មិនងាយនោះទេ ៕

Leave a Reply

Your email address will not be published. Required fields are marked *