សិល្បៈកម្សាន្ត
ភ្ញាក់ផ្អើលខ្លាំង ពេលឃើញ ហង្ស ម៉ានីតា មឺងមាត់ ហ្មត់ចត់ខ្លាំង ពេលក្លាយជាគណ:កម្មការ ROAD 2THE STAR ….
ពិតជាមិនធម្មតា សប្តាហ៍ទី៥នេះ ROAD 2THE STAR ឈានចូលដល់វិញ្ញាសារបង្ហាញម៉ូដ ហើយចូលរួមបង្វឹកដោយ កញ្ញា ហង្ស ម៉ានីតា Miss universe Cambodia 2023 ម៉ានីតា បានបង្ហាញតិចនិចផ្ទាល់ខ្លួន និងបទពិសោធន៍ល្អៗជាច្រើន ហើយម៉ានីតា ពិតជាមុឺងម៉ាត់ ហ្មត់ចត់ខ្លាំងណាស់ សូម្បីគណ:កម្មការនិងបេក្ខជនក៏ភ្ញាក់ផ្អើលជាមួយ ម៉ានីតា ដែរ ។...
កក្រើកទៀតហើយ អ្នកកំពតជាមួយវត្តមានរបស់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជារបស់ហ្គាឡាក់ស៊ី ណាវាត្រា នៅលើឆាកតន្ត្រីដ៏សម្បើមរបស់ Cambodia Mega Concert
ក្រោយពីចាកចេញពីខេត្តកំពង់ចាម ព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert នឹងធ្វើដំណើរឈានចូលដល់ទឹកដីខេត្តកំពត ដើម្បីនាំយកវត្តមានកំពូលតារាចម្រៀងលំដាប់កំពូលៗប្រចាំប្រទេសកម្ពុជា របស់ផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា មកជូនពុកម៉ែបងប្អូន ទាំងអស់កំសាន្តសប្បាយឱ្យពេញទំហឹង។ Cambodia Mega Concert ប្រចាំខេត្តកំពត នឹងរៀបចំប្រព្រឹត្តិទៅរយៈពេល០២ថ្ងៃពេញ នៅថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៣ នៅទីតាំងខាងលិចផ្សារកំពង់ត្រាច ភូមិកំពង់ត្រាចលិច ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។...
សុរិយាន់ ដួលភ្លាមៗពេលថតជាមួយបេក្ខជនរហូតដល់១៤នាក់….
គ្រប់គ្នាហ៊ោផ្អើលស្ទូឌីយូ ពេលឃើញ កញ្ញា ហង្ស សុរិយាន់ កាច់ស្ទាយយ៍ថតប្លែក មិនជាន់គ្នាសូម្បី១ស្ទាយ៍ជាមួយបេក្ខជនរហូតដល់១៤នាក់ ស្រាប់តែភ្លាមៗនោះ សុរិយាន់ ប៊ិះដួលផ្កាប់មុខ ធ្វើអោយគណ:កម្មការ និង ពិធីករស្ទុះរត់ទៅជួយសឹងមិនទាន់ ទោះមានបញ្ហាក៏ពិតមែនតែគ្រប់គ្នាបានផ្តល់កម្លាំងចិត្តដល់ សុរិយាន់ នឹងអរគុណចំពោះការខិតខំប្រឹងប្រែង ដោយសារវិញ្ញាសារថតរូបនេះមានឧបសគ្គជាមួយដុំថ្មធំៗផង ប៉ះជាមួយមែកឈើរបស់បេក្ខជនផង ហើយត្រូវថតជាមួយបេក្ខជនរហូតដល់ទៅ១៤នាក់ ទើបធ្វើអោយសុរិយាន់ មានបញ្ហា នៅសប្តាហ៍នេះកម្មវិធី Road 2...
ម្ចាស់មេដាយមាសស៊ីហ្គេម ស្រួង ភាវី៖ ទាំងបេះដូង និងអាយុជីវិតគឺខ្ញុំលះបង់ដើម្បីកម្ពុជា
អ្នកនាង ស្រួង ភាវី គឺជាអត្តពលិកខ្មែរមួយរូបក្នុងចំណោមអត្តពលិកជាច្រើនដែលបានធ្វើឱ្យប្រជាជនខ្មែរស្ទើរទូទាំងប្រទេសមានមោទនភាព ក្រោយដណ្ដើមបានមេដាយមាសស៊ីហ្គេមលើកទី៣២ជូនជាតិមាតុភូមិ ។ មិនតែប៉ុណ្ណោះថ្មីៗនេះមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបានបង្ហាញក្ដីរំភើបរីករាយជាមួយនឹងការស្ញប់ស្ញែងជាថ្មីម្ដងទៀត ចំពោះមហាទឹកចិត្តរបស់ម្ចាស់មេដាយមាសស៊ីហ្គេមអ្នកនាង ស្រួង ភាវី ដែលបានយកថវិកាដែលខ្លួនប្រកួតឈ្នះទាំងអស់នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅកម្ពុជា ចូលរួមមូលនិធិ និងសប្បុរសធម៌ជួយកុមារនៅកម្ពុជា ។ ដោយម្ចាស់មេដាយមាសវិញ្ញាសាប៊ីយ៉ា និងស្នុកឃ័រអ្នកនាង ស្រួង ភាវី បានលើកឡើងថា ថវិកាទាំងអស់ដែលអ្នកនាងទទួលបានពីជ័យជម្នះនៅក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម គឺអ្នកនាងនឹងប្រមូលចូលរួមមូលនិធិ និងសប្បុរសធម៌ជួយក្មេងៗនៅកម្ពុជា ។ អ្នកនាង...
ទឹកមុខ សឿ សុធារ៉ា កាន់តែស្រស់ស្រាយ ក្រោយបញ្ហាជីវិតស្ងប់ស្ងាត់
ចាប់តាំងពីមានបញ្ហាបំណុលរហូតមានជំងឺប្រចាំកាយធ្ងន់ធ្ងរប៉ះពាល់សតិស្មារតី ក្រោយជួបទុក្ខធំម្ដាយជាទីស្រឡាញ់ទទួលមរណភាពនោះ សឿ សុធារ៉ា ដែលធ្លាប់តែជាកំពូលតារាសម្ដែងស្រីជួរមុខប្រែជីវិតធ្លាក់ស្ទើរដល់ចំណុចសូន្យ ខណៈដែលរូបសម្រស់ក៏បាក់បង់ស្ទើរតែមិននឹកស្មានដល់ ។ ប៉ុន្តែក្រោយសង្ងំព្យាបាលជំងឺ និងមានការជ្រោមជ្រែង ការលើកទឹកចិត្តជាច្រើនបន្តបន្ទាប់ពីសំណាក់មហាជន និងមិត្តភ័ក្ដរួមអាជីពសិល្បៈផង បានធ្វើឱ្យខ្សែជីវិតដែលធ្លាក់ហៅលែងលឺរបស់អ្នកនាង សឿ សុធារ៉ា មានឱកាសបង្ហាញមុខនៅកញ្ចក់ទូរទស្សន៍ជាថ្មី ។ ក្រៅពីងើបឈរជាថ្មីជាមួយឱកាសសម្ដែងឡើងវិញ តារាសម្ដែងល្បីល្បាញខ្លាំងជាង១០ឆ្នាំមុនរូបនេះក៏បានត្រួសត្រាយផ្លូវឱ្យកូនស្រីដើរតាមគន្លងរបស់ខ្លួន និងអតីតស្វាមីផងដែរ ។ ក្មេងស្រីដែលមានទាំងរូបសម្រស់ និងទេពកោសល្យផ្នែកសិល្បៈដែលឈ្មោះថា សាពូន តារាភិមាន...
ប្រវត្តិសាស្ត្រថ្មី! កីឡាការិនី កាំង មុយនីន បំបែកកំណត់ត្រាឈ្នះមេដាយមាសហែលទឹកចំនួន២ពីស៊ីហ្គេម
កីឡាការិនីកម្ពុជា កាំង មុយនីន បានបំបែកនូវកំណត់ត្រាប្រវត្តិសាស្រ្តថ្មីដោយឈ្នះមេដាយមាសចំនួន២ជាលើកដំបូងបន្ទាប់ពីបានរង់ចាំអស់រយៈពេល៥០ឆ្នាំ ខណៈដែលជោគជ័យដ៏ធំនេះបានកើតមានឡើងស្របពេលដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ ។ ការដណ្តើមបានមេដាយមាសលើប្រភេទកីឡាហែលទឹកពាក់ជើងទារបស់ កាំង មុយនីន បានធ្វើឱ្យអ្នកស្នេហាវិស័យកីឡាមានភាពមោទនភាពយ៉ាងខ្លាំង ព្រោះនេះជាកំណត់ត្រាប្រវត្តិសាស្រ្តថ្មីសម្រាប់ក្រុមហែលទឹកកម្ពុជា ។ សូមបញ្ជាក់ថា កីឡាការិនី កាំង មុយនីន បានឈ្នះមេដាយមាសទី១លើវិញ្ញាសាហែលទឹក 400m Bi Fins ជាមួយថិរវេលា ៣:៥៩.០១...
កំពូលតារាចម្រៀង ហ្គាឡាក់ស៊ី ណាវាត្រា មកជួបជុំគ្នាផ្ទាល់អង្រួនឆាកប្រគុំតន្ត្រីដ៏សម្បើម Cambodia Mega Concert នៅទឹកដីខេត្តកំពង់ចាម
នៅថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert នឹងធ្វើដំណើរមកដល់ទឹកដីខេត្តកំពង់ចាម មកជួបបងប្អូនពុកម៉ែមាមីងទាំងអស់ ជាមួយវត្តមានដ៏កក្រើករបស់កំពូលតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជា នៃផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា។ ព្រឹត្តិការណ៍ប្រគំតន្រ្តីនេះនឹងប្រព្រឹត្តិទៅរយៈពេល០២ថ្ងៃពេញ នៅទីតាំងភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងនាំមកនូវជាមួយភាពរំជើបរំជួល សប្បាយរីករាយជាមួយចង្វាក់ភ្លេងនិងចង្វាក់រាំពេញនិយមជាមួយកំពូលតារាចម្រៀងលំដាប់ប្រទេសកម្ពុជាជាច្រើនរូបរបស់ផលិតកម្មហ្គាឡាក់ស៊ី ដែលនឹងចូលខ្លួនមកអង្រួនឆាកប្រគុំតន្រ្តី និងបេះដូងទស្សនិកជនគ្រប់ៗរូប ឱ្យបំភ្លេចមិនបាន។ កំពូលតារាចម្រៀងលំដាប់កំពូលៗដែលនឹងបង្ហាញវត្តមានរួមមានដូចជា ឧកញ៉ា...
ប៉ះវិញ្ញាសារទី១ បេក្ខជនប្រកែកអត់ព្រមកាត់សក់ ចុងក្រោយគណ:កម្មការត្រូវ…
ឈានចូលដល់វិញ្ញាសារទី១ គឺបេក្ខជនត្រូវជួបវិញ្ញាតំបូង ផ្លាស់ប្តូរការរៀបចំខ្លួន ប្តូរម៉ូដសក់ ធ្វើយ៉ាងណាអោយបេក្ខជនកាន់តែមានភាពលេចធ្លោ ។ ប្រាកដណាស់ដែលការរៀបចំពីគណះកម្មការ ខ្លះក៏ត្រូវចិត្តបេក្ខជន ខ្លះក៏មិនត្រូវចិត្ត តើគណ:កម្មការត្រូវធ្វើបែបណា នៅពេលបេក្ខជនមួយចំនួនគាត់អត់ព្រមផ្លាស់ប្តូរម៉ូដសក់ សូមរង់ចាំទស្សនាទាំងអស់គ្នានៅថ្ងៃយប់នេះ ។ លើសពីការផ្លាស់ប្តូរការតុបតែងខ្លួន ពីគណ:កម្មការនិងតារាកិត្តិយសដ៏ល្បីអ្នកនាង គង់ ចាន់ស្រីមុំ បេក្ខជនទាំង១៥រូបក៏ត្រូវជួបជាមួយអ្នកនាងខៀវ សានសាណា ពិធីការនីដ៏ល្បី ដែលនឹង បង្វឹកបេក្ខជនធ្វើយើងណា អោយកាន់តែមានភាពជឿជាក់ មានសីលធម៌...
ដួង ហ្សូរីដា ប្រាប់បំណងចុងក្រោយមួយរបស់ម្ដាយមុនលាចាកលោក
ជាការពិតណាស់ថ្ងៃនេះគឺគម្រប់៧ថ្ងៃនៃមរណភាពម្ដាយបង្កើតតារាសម្ដែង និងពិធីការិនីកញ្ញា ដួង ហ្សូរីដា ដែលបានទទួលមរណភាពកាលពីថ្ងៃទី១ ឧសភា នៅឯប្រទេសថៃដោយសារជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ ។ ទន្ទឹមគ្នានឹងពេលវេលាដ៏សោកសង្រេងនេះ ដួង ហ្សូរីដា ក៏បានទម្លាយបំណងប្រាថ្នាចុងក្រោយមួយរបស់ម្ដាយដែលនៅមិនទាន់បានសម្រេចហើយក៏លាចាកលោកទៅ ។ បើតាមការរៀបរាប់នៅលើបណ្ដាញសង្គមរបស់ស្ត្រីឆ្នើមរូបនេះបានឱ្យដឹងថា អ្នកស្រី យ៉ាលីន សុខលីម មានបំណងចង់រៀនបន្ថែមវិជ្ជាហុងស៊ុយវគ្គថ្មីពីគ្រូធំរបស់ខ្លួន ។ កូនស្រីរូបនេះបានឱ្យដឹងទៀតថា អ្នកស្រី យ៉ាលីន សុខលីម មានជំនឿជឿ...
ខាត់ សុឃីម ព្រមានប្ដឹងម្ចាស់ទំព័រហ្វេសប៊ុកមួយផ្សាយព័ត៌មានមិនពិតធ្វើឱ្យមហាជនជេរប្រមាថលើរូបនាង
តារាពហុជំនាញអ្នកនាង ខាត់ សុឃីម កាលពីម្សិលមិញនេះបានប្រកាសនៅលើបណ្ដាញសង្គមរបស់ខ្លួន ដោយព្រមានប្ដឹងទៅលើម្ចាស់ទំព័រហ្វេសប៊ុកមួយដែលបានផ្សាយព័ត៌មានមិនពិតធ្វើឱ្យមានការជេរប្រមាថលើរូបនាង ជាពិសេសគឺធ្វើឱ្យមានការយល់ច្រឡំរវាងរូបនាង និងអ្នកសិល្បៈដូចគ្នា ។ ដោយនៅលើបណ្ដាញសង្គមតារាស្រីពហុជំនាញរូបនេះបានសរសេរថា «សូមម្ចាស់ Page មួយនេះ លុបព័ត៌មានប្រឌិតជាបន្ទាន់ បើមិនដូច្នោះខ្ញុំនឹងប្តឹង ហើយស្វែងរកម្ចាស់Page ទាល់តែឃើញ ខ្ញុំមិនបាននិយាយ រឺប៉ះពាល់ អ្នកសិល្បៈរូបណាទេ ជាពិសេសសិស្សប្អូនរបស់ខ្ញុំ ខ្ញុំតែងតែគោរពនឹងអោយតម្លៃសិល្បករសិល្បការិនីគ្រប់រូប សូមកុំយកមកបូកឡូកឡំគ្នាបែបនេះ បើចង់ចុះពីប្អូនខ្ញុំ សូមចុះឱ្យចំ...