អបអរ! ទីបំផុតលោកស្រី ទ្រី ដាណា ភ្ជាប់ពាក្យនៅព្រឹកនេះហើយ

នៅទីបំផុត! ថៅកែពេជ្រដ៏ល្បីល្បាញលោកស្រី ទ្រី ដាណា បានសម្រេចបង្ហាញមុខគូអនាគតជាផ្លូវការនៅក្នុងថ្ងៃពិធីពិសាស្លាដកកន្សែងនៅព្រឹកនេះហើយ ។ កម្មពិធីនេះមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស និងតារាល្បីៗជាច្រើនកុះករ ជាពិសេសក៏មានវត្តមានរបស់លោកជំទាវ ហ៊ុន ស៊ីណាត់ អញ្ជើញចូលរួមអបអរសាទរផងដែរ ។

ដោយនៅមុននេះបន្តិចមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនៅលើបណ្ដាញសង្គមគូស្នេហ៍អ្នកនាង ពេជ្រ សោភា គឺលោក ឆឹម សក្កដា បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយលោកស្រី ទ្រី ដាណា និងបុរសសង្ហាម្នាក់ ភ្ជាប់ដោយសំណេរយ៉ាងរំភើបថា «Congratulations» ដែលមានន័យថា «អបអរសាទរ» ។ ជាមួយគ្នាគូស្នេហ៍អ្នកនាង ពេជ្រ សោភា រូបនេះក៏បានរំលេចឈ្មោះលោកស្រី ទ្រី ដាណា យ៉ាងច្បាស់ថែមទៀតផង ។

ក្រោយដំណឹងនេះបានបង្ហោះនៅលើបណ្ដាញសង្គមភ្លាម មហាជនជាច្រើនបានចែករំលែកព្រោងព្រាត ខណៈមានមតិជាច្រើនបានលើកឡើងថា ម្ដងនេះលោកស្រី ទ្រី ដាណា លេងឈុតធំ ស្ងាត់ៗក៏បញ្ញាក់អារម្មណ៍មហាជន និងអ្នកគាំទ្រឱ្យស្រឡាំងគាំងតែម្ដង ។ ជាពិសេសនោះ កន្លងមកមានការយល់ច្រឡំថា លោកស្រី ទ្រី ដាណា មានទំនាក់ទំនងជាមួយលោក សេង មង្គល ខណៈអ្នកខ្លះធ្លាប់បានផ្គូរផ្គងឱ្យអ្នកទាំងពីរថែមទៀតផង ។

បើទោះជាយ៉ាងណា ថ្ងៃនេះកូនកំលោះពិតរបស់ថៅកែពេជ្រលោកស្រី ទ្រី ដាណា គឺបានបង្ហាញជាផ្លូវការហើយ ។ ប៉ុន្តែគេមិនបានដឹងថា កូនកំលោះដែលជាគូអនាគតរបស់លោកស្រី ទ្រី ដាណា ខាងលើនេះជានរណានោះឡើយ ។ យ៉ាងណាមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកគាំទ្របានបង្ហាញការសាទរចំពោះលោកស្រី ទ្រី ដាណា និងបានរំលេចនូវពាក្យជូនពរជាច្រើនផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *