សិល្បៈកម្សាន្ត
តារាចម្រៀងថោន ហង្ស សុវណ្ណារិទ្ធ ស្រក់ទឹកភ្នែកអាណិតព្រន្ធកូនក្នុងបទចម្រៀង (មានវីដេអូ)
កាលពីពេលថ្មីៗនេះតារាចម្រៀងផលិតកម្មថោនលោក ហង្ស សុវណ្ណារិទ្ធ បានបញ្ចេញស្នាដៃថ្មីមួយក្រោមចំណងជើងថា «ការកម្សាន្ដច្រានសុភមង្គល» ខណៈបទចម្រៀងដែលបង្កប់ខ្លឹមសារដ៏កម្សត់នេះត្រូវបានអ្នកទស្សនាជាច្រើនបានសរសើរថា ដូចនឹងរឿងរ៉ាវពិតក្នុងសង្គមប្ចុប្បន្ន ។ បើទោះជាយ៉ាងណាតារាចម្រៀងមនោសញ្ចេតនាពោរពេញទៅដោយបទពិសោធន៍ និងជាម្ចាស់បទចម្រៀងខាងលើនេះផងលោក ហង្ស សុវណ្ណារិទ្ធ ពិតជាមានចិត្តខ្លោចផ្សារបំផុតនៅពេលដែលបទចម្រៀងមួយបទនេះបានចេញផ្សាយជាផ្លូវការ ។ លោកថា ស្នាដៃចម្រៀងមួយនេះពិតជាបានស្ដែងឱ្យឃើញនូវជ្រុងមួយនៃរឿងពិតសង្គមបច្ចុប្បន្នដែលមនុស្សមួយចំនួនតែងវង្វេងភ្លេចធាតុដើមរបស់ខ្លួននៅពេលមានបាន ហើយចុងក្រោយក៏តែងជួបរឿងខ្លោចផ្សារបំផុតដែរ ។ ជាក់ស្ដែងដូចជារូបលោកនៅក្នុងបទចម្រៀងខាងលើនេះពេលមានបានបែរភ្លេចកំណើត និងអ្នកជ្រោមជ្រែងទីបំផុតក៏រលាយសាបសូន្យទៅវិញ បន្សល់ទុកនូវត្រឹមវិប្បដិសារីយ៍ ។ អ្វីដែលអ្នកទស្សនា ពិសេសរូបលោកស្ទើរតែស្រក់ទឹកភ្នែកពេលទស្សនានោះ...
នាយវ៉ាងអង សរសើរអ្នកឧកញ៉ា ពេញមាត់ក្រោយទទួលបានដំណោះស្រាយសមរម្យ
ជឿជាក់ថាអ្នកលេងបណ្តាញសង្គមជាច្រើនពិតជាបានជ្រាបច្បាស់ហើយថាកាលពីប៉ុន្មានថ្ងៃមុននេះតារាកំប្លែង នាយវ៉ាងអង បានបង្ហាញអារម្មណ៍ មិនស្បាយចិត្ត លើ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជុំវិញការសាងសង់ផ្ទះយឺតជូនលោក ប៉ុន្តែយ៉ាងណាថ្មីៗនេះ តារាកំប្លែងរូបនេះបានបង្ហាញក្តីរីករាយក្រោយទទួលបានដំណោះស្រាយសមរម្យមួយពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។ នាង វ៉ាងអង បានបង្ហោះរូបភាពជាច្រើនជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រួមនឹងសារដែលមានអត្ថន័យថា «ក្រោយពីបានជួបនិងអ្នកឧកញ៉ាផ្ទាល់កាលពីព្រឹកមិញនេះធ្វើអោយខ្ញុំកាន់តែយល់ច្បាស់ពីភាពសាមញ្ញរបស់អ្នកឧកញ៉ា និងការទទួលខុសត្រូវខ្ពស់ចំពោះអតិថិជន! ជាពិសេសចំពោះរូបខ្ញុំដែលជាសិល្បះមួយរូប..បេះដូងសិល្បៈនិងការស្រឡាញ់សិល្បៈរបស់អ្នកឧកញ៉ាពិតជាធំធេងណាស់ ខ្ញុំសូមស្ងើចសរសើរដោយស្មោះ!...
អតិថិជនអស់មន្ទិលសង្ស័យ និងកក់ក្តៅក្នុងចិត្ត ក្រោយជួបស្តាប់ការពន្យល់ច្បាស់ៗដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អតិថិជនទិញផ្ទះរបស់ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា គម្រោង៦Aបានអស់មន្ទិលសង្ស័យនិងកក់ក្តៅក្នុងចិត្ត បន្ទាប់ពីពួកគាត់បានមកជួបស្តាប់ការបកស្រាយ និងបង្ហាញដោះស្រាយបញ្ហា ដោយផ្ទាល់ជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីវេលាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងបរិវេណបុរីគម្រោង៦A។ អតិថិជន ទាំងអស់ទទួលបានអារម្មណ៍សប្បាយរីករាយ និងធូរស្បើយក្នុងចិត្ត នៅពេលបានលឺការពន្យល់ច្បាស់ៗពីមូលហេតុនៃភាពយឺតយ៉ាវក្នុងការសាងសង់ផ្ទះជូនពួកគាត់ ខុសពេលដែលឃើញការចែករំលែកនូវព័ត៌មានមិនពិតនានាតាមបណ្តាញសង្គម ។ តែទោះបីជាយ៉ាង អតិថិជន ក៏បានសំណូមពរឲ្យក្រុមហ៊ុនជួយពន្លឿនការសាងសង់ និងសម្រួលលក្ខខណ្ឌកុងត្រាមួយចំនួន។ សំណូមពរក៏ត្រូវបាន...
ឃ្លីបផិតប្ដីអ្នកប្រដាល់! ស្រីស្អាត គីម សៀវឡាម និងតារាប្រុស ស៊ីណាវ៉ាត្រា ស្នើមហាជនឈប់វែកញែក ព្រោះគ្រាន់ជាការសម្ដែងប៉ុណ្ណោះ
ឃ្លីបវីដេអូមួយរបស់ស្រីស្អាត គីម សៀវឡាម និងតារាប្រុសលោក ចាន់ស៊ី ស៊ីណាវ៉ាត្រា សម្ដែងផិតប្ដីជាអ្នកប្រដាល់គឺម្ចាស់មេដាយមាសស៊ីហ្គេមកីឡាករ បឺត សង្ឃឹម បានកំពុងផ្ទុះមតិវែកញែក និងការការរិះគន់ជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ។ ជាការពិតណាស់កាលពីថ្មីៗនេះ ស្រីស្អាត គីម សៀវឡាម បានបង្ហោះឃ្លីបវីដេអូមួយដែលខ្លួន និងតារាប្រុស ចាន់ស៊ី ស៊ីណាវ៉ាត្រា សម្ដែងធ្វើជាផិតប្ដីជាកីឡាករប្រដាល់ ខណៈកីឡាករនោះគឺជាម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២ បឺត សង្ឃឹម...
ផ្ទុះទាំងយប់! វណ្ណដា ប្រលះអ្នកវាយឫកជា Superstar ឱ្យរាកដើររកថ្នាំរាករូស
កាលពីរាត្រីថ្ងៃសុក្រទី២៦ ខែឧសភា តារាចម្រៀងរ៉េបលំដាប់ប្រទេសលោក ម៉ាន់ វណ្ណដា បានចេញបទចម្រៀងថ្មីមួយបទដែលធ្វើឱ្យហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំងថា អីយ៉ា វណ្ណាដា លេងមែនទែនហើយតើ!។ ក្នុងបទដែលមានបំណងជើងថា៖ Rockstar បង្កប់ទៅដោយអត្ថន័យ ក្រើនរំលឹកដល់មនុស្សមួយចំនួនកុំតាំងខ្លួនជាមនុស្សអស្ចារ្យពេក ហើយឃ្លាដែលមានការចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ៖ -ពួកនេះចង់ធ្វើខ្លាតែធំឡើងក្លាយជាមូលខ្លា -សុទ្ធតែពួកអាចៃ តែពួកអានេះគ្មានអ្វីអស្ចារ្យ -អត់ល្បីអីមួយបៀក តែវាយឫកជា Superstar -សុទ្ធតែពួកលេងសៀក ឱ្យហ្អែងរាគដើររក ស្មេចតា បន្ទាប់ពីស្តាប់ឃ្លាចុងក្រោយ...
អបអរសាទរ! តារាចម្រៀង យឿន ពិសី ទទួលបានកូនស្រីម្នាក់ទៀតហើយ
តារាចម្រៀងពិការភ្នែក យឿន ពិសី បានប្រកាសនៅលើបណ្ដាញសង្គមរបស់ខ្លួននៅមុននេះពីដំណឹងដ៏រីករាយ ក្រោយទទួលបានសមាជិកគ្រួសារកូនស្រីម្នាក់បន្ថែមទៀត ក្រោយរៀបការជាមួយភរិយាដ៏ស្រស់ស្អាតគឺជាហ្វេនរបស់ខ្លួនជាង២ឆ្នាំ ។ នេះជាកូនទី២ហើយសម្រាប់អតីតពានរង្វាន់ Cambodia’s Got Talent រដូវកាលទី១ យឿន ពិសី ខណៈកូនបប្រុសច្បងបានសម្រាលកាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២១ បើគិតមកដល់ពេលនេះមានអាយុប្រមាណជិត២ឆ្នាំហើយ ។ បើទោះជាយ៉ាងណាដំណឹងនៃការទទួលបានសមាជិកកូនស្រីម្នាក់បន្ថែមទៀតនេះ យឿន ពិសី ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកគាំទ្រជាច្រើនសម្ដែងការសាទរ ។...
តារាសម្ដែង វ៉ាន់ លីលី និងគូស្នេហ៍ដឹកដៃគ្នាសែនព្រេន ក្រោយបញ្ហាជីវិតហាក់ស្ងប់ស្ងាត់
ក្រោយចាប់ដៃគ្នារួមរស់ដោយបើកចំហររយៈពេលប៉ុន្មានឆ្នាំ ពេលនេះគូស្នេហ៍តារាសម្ដែងអ្នកនាង វ៉ាន់ លីលី និងលោក សុវណ្ណ សំណាង បានដឹកដៃគ្នាក្រាបផ្ទឹមសែនព្រេនតាមប្រពៃណីចំពោះមុខចាស់ទុំហើយ ។ បើទោះជាមិនបានប្រារពកម្មពិធីឱ្យធំដុំតែ វ៉ាន់ លីលី ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកគាំទ្រជាច្រើនសម្ដែងការសាទរ ខណៈដែលនាងក៏បានអរគុណចំពោះគូស្នេហ៍ដែលបានគោរពតាមការសន្យា ។ នៅលើហ្វេសប៊ុករបស់ខ្លួនដែលទើបតែប្ដូរឈ្មោះពី សំណាង លីលី មកជា សុភា សំណាង បានសរសេរយ៉ាងដូច្នេះថា «អរគុណដែរគោរពសន្យា...
ចែងចាំងដូចមាស ស្រាបៀរអង្គររូបរាងថ្មី កាន់តែទាន់សម័យ កាន់តែប្រណីត
រាជធានីភ្នំពេញ៖ ខែឧសភា ឆ្នាំ២០២៣៖ ស្រាបៀរ អង្គរ ដែលជាស្រាបៀរដ៏ពេញនិយមមួយ នៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបរាងថ្មី ចែងចាំងដូចមាស ជាមួយនឹងរសជាតិថ្មីស្រស់។ ស្រាបៀរ អង្គរ ឥឡូវនេះ ត្រូវបានរចនាឡើងនូវរូបរាងថ្មី រំលេចពណ៌មាសចែងចាំងពន្លឺភ្លឺផ្លេកយ៉ាងស្រស់ស្អាតនៅលើសំបកកំប៉ុង និងដប ដែលបង្កប់នូវមោទកភាពជាតិ តាមរយៈការបង្ហាញនូវក្បាច់ខ្មែរ ដែលជាមរតកវប្បធម៌ដ៏មហស្ចារ្យរបស់ជាតិខ្មែរ។ កាលពីពេលថ្មីៗនេះ នៅសណ្ឋាគារ Hyatt Regency...
ប្លង់រឹងជាង១ម៉ឺនប័ណ្ណ បុរីឡេងណាវ៉ាត្រា ត្រូវបានប្រគល់ជូនអតិថិជន នៅគម្រោងខេត្តបាត់ដំបង
អតិថិជនជាង ២ពាន់នាក់បានអញ្ជើញមកទទួលប្លង់ដី និងផ្ទះ ដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានទិញនាពេលកន្លងមក នៅគម្រោងអភិវឌ្ឍរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សាខាខេត្តបាត់ដំបង ដែលស្ថិតក្នុងភូមិ កគោ ឃុំជ្រៃ ស្រុកថ្មគោល នាព្រឹកថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ ២០២៣នេះ។ គម្រោងអភិវឌ្ឍបុរីឡេងណាវ៉ាត្រា សាខាខេត្តបាត់ដំបងនេះ ត្រូវបានគេដឹងថា មានទាំងគម្រោងបុរី...
អ្នកបាត់ដំបង ត្រៀមខ្លួនឱ្យហើយចាំទទួលព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert ផង ធានាថានឹងកាន់តែសម្បើមជាមួយនឹងឈុតធំរបស់ហ្គាឡាក់ស៊ី ណាវាត្រា
ព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert ធ្វើដំណើរបន្តទៀតហើយ លើកនេះនឹងឈានចូលមកដល់ជួបបងប្អូនពុកម៉ែមាមីងនៅក្នុងខេត្តបាត់ដំបងវិញម្តង ក្រោយពីបាននាំយកនូវភាពសប្បាយរីករាយកក្រើកជូនបងប្អូនខាងកំពតរួចមក។ នឹងធ្វើដំណើរឈានចូលដល់ទឹកដីខេត្តកំពត ដើម្បីនាំយកវត្តមានកំពូលតារាចម្រៀងលំដាប់កំពូលៗប្រចាំប្រទេសកម្ពុជា របស់ផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា មកជូនពុកម៉ែបងប្អូន ទាំងអស់កំសាន្តសប្បាយឱ្យពេញទំហឹង។ សហការរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ Cambodia និងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ព្រឹត្តិការណ៍ Cambodia Mega Concert ប្រចាំខេត្តបាត់ដំបងនឹងរៀបចំប្រព្រឹត្តិទៅរយៈពេល០២ថ្ងៃពេញ នៅថ្ងៃទី២៧-២៨ ខែឧសភា...