សុទ្ធតែកំពូលតារាចម្រៀង បងប្អូននៅខេត្តព្រៃវែង ដឹងតែកក្រើកទៀតហើយស្អែកនេះ

មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្ត ព្រៃវែងហើយនៅសប្ដាហ៍នេះ ដោយការប្រគំតន្រ្តីនេញ បានប្រជុំទៅដោយកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយអាយដលផងដែរ ។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី ១៣ និង ១៤ ខែមករា ឆ្នាំ២០២៤ នេះ ទីតាំង ភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ខេត្តព្រៃវែង ចាប់ពីម៉ោង ០៨:00 យប់ ដល់ម៉ោង១១:៣០យប់ ។ នឹងមានការចូលសម្ដែងដោយ កំពូលតារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ, លោក ឧកញ៉ា ខេមរៈ សិរីមន្ត, លោក ខេម, កញ្ញាតន់ ចន្ទសីម៉ា និងតារាចម្រៀងជាច្រើនរូបទៀត រួមមាន លោក Tempo Tris, លោក គូម៉ា, លោកនេនទុំ, កញ្ញា ខាត់ សួស្ដី, លោកNak Fake, កញ្ញា អ៊ុក សុវណ្ណារី, លោក យឿន ពិសី និងលោក រាជ ប្រាថ្នា ។

ក្រៅពីការច្រៀង ពីសំណាក់កំពូលៗ តារាចម្រៀង ដែលបានរៀបរាប់ខាងលើ មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra ក៏មាន អមមកជាមួយការសម្ដែងshowពិសេសៗ ឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេសSoundទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៏ ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុន ផងដែរ។

ព្រឹត្តការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី ៕

Leave a Reply

Your email address will not be published. Required fields are marked *