សាយ សៀរ៉ា ក្ដុកក្ដួលអារម្មណ៍ ក្រោយឃើញ​ស្ថានភាព​អតីតថៅ​កែ​ផលិតកម្ម KH ធ្លាក់​ខ្លួនកម្សត់

តារាសម្ដែងលោក សាយ សៀរ៉ា បានបង្ហាញអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំង បន្ទាប់ពី​បាន​ឃើញ​ស្ថានភាពបច្ចុប្បន្នរបស់លោក គឹម ហេង អតីត​ថៅកែផលិតកម្ម KH Promotion ដែលជាអ្នកធ្លាប់ជួយជ្រោមជ្រែងខ្លួនគ្រាចូលប្រឡួកសិល្បៈដំបូង ។ ប្រិយមិត្តមួយចំនួនធំ ប្រាកដណាស់បានស្គាល់ហើយពីផលិតកម្ម Kh Promotion ដ៏ល្បី​ល្បាញកាលពី២០ឆ្នាំមុន និងជាថ្នាលបណ្ដុះតារាសម្ដែង តារាចម្រៀងល្បីៗជា​ច្រើន​រូប​រហូតមកដល់​បច្ចុប្បន្ន ក្រោមការដឹកនាំគ្រប់គ្រងដោយលោក តាំង គីមហេង ដែល​ជា​អតីតម្ចាស់ ផលិតកម្មមួយនេះ។...

|
Published On: July 16, 2023

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើកឡើង១៣ចំណុចប្រៀបធៀបសកម្មភាពរវាងលោក និងទណ្ឌិត សម រង្សុី

យុវជនជំនាន់ក្រោយដែលស្រឡាញ់សន្តិភាពក្រោមដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញមុខមកប្រតិកម្មចំពោះសកម្មភាពនយោបាយដ៏ស្មោគគ្រោក និងជាអ្នកនយោបាយចាស់វស្សាអសមត្ថភាពលោក សម រង្សុី ដែលជារឿយបង្កើតរឿងរ៉ាវបង្ករការចលាចរញុះញ៉ងបោកបញ្ឆោតក្នុងសង្គម។ ថ្មីៗនេះអ្នកនយោបាយឈរក្រៅស្រុករូបនេះក៏បានអំពាវនាវឲ្យអ្នកទៅបោះឆ្នោតជ្រើសតាំងណាងរាស្រ្តនីតិកាលទី៧ ខាងមុខនេះ គូសសន្លឹកចោលដើម្បីបំពេញមហិច្ឆតាបក្សពួកគេបំរើពួកអមិត្ត។ ជុំវិញសកម្មភាពនយោបាយរបស់លោក សម រង្សុី ក្នុងនាមជាពាណិជ្ជករ និងជាអ្នកស្រឡាញ់សន្តិភាពផងដែរនោះ ម្ចាស់ក្រុមហ៊ុន Galaxy Navatra Group លើបណ្តាញសង្គមផ្ទាល់ខ្លួននៅថ្ងៃសុក្រ ទី១៤ ខែកក្កដានេះ បានចេញមកបង្ហាញទស្សនៈប្រៀបធៀបសកម្មភាពរវាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា...

|
Published On: July 15, 2023

អបអរ! លោកជំទាវ ហ៊ុន ស៊ីណាត ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារ «ឧកញ៉ា»

ក្រោយចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារសង្គមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជារហូតមក ពេលនេះលោកជំទាវ ហ៊ុន ស៊ីណាត ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ហើយ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។ លោកជំទាវ ហ៊ុន ស៊ីណាត គឺជាប្អូនស្រីបង្កើតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងមានស្វាមីឯកឧត្ដម នឹម ច័ន្ទតារា សមាជិកសភាតំណាងរាស្ត្រមណ្ឌលខេត្តកំពត...

|
Published On: July 13, 2023

ម្ចាស់បទ បង្ខំចិត្តបែក ប៉ះគ្នាក្នុង Road 2the star!

ពិតជាភ្ញាក់ផ្អើលណាស់ លើកទី១ ដែល លោក នីកូ សូលីកា និង កញ្ញា អេនជែលឡា ទាំងម្ចាស់បទ និង តួសំដែងក្នុងបទ បង្ខំចិត្តបែក ជួបគ្នាក្នុងកម្មវិធី Road 2the star ! សប្តាហ៍នេះ គឺពិតជាពិសេស ជាសប្តាហ៍ចុងក្រោយ របស់ Road 2the...

|
Published On: July 13, 2023

ស័ក្កសមជាតារាជួរមុខ យូប៊ីន ជិះរទេះមកចូលរួមកម្មវិធី ទោះមិនទាន់អាចឈរបាន

ក្នុងកំឡុងពេលថតកម្មវិធី Road 2the star ពេទ្យមិនទាន់ អនុញ្ញាតិអោយ យូប៊ីន ដើរឬអង្គុយយូរបាន ទេ តែយូប៊ីននៅតែជំនះមកចូលរួមកម្មវិធី ដែលត្រូវថតតាំពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៤ភ្្លឺ គ្រប់គ្នាពិតជាស្ងើចសសើរចំពោះការតស៊ូនិងប្រឹងប្រែងរបស់យូប៊ីន តែយូប៊ីនបានឆ្លើយថា “ខ្ញុំធ្លាប់ខកខានចូលរួមកម្មវិធី Road 2the star តែខ្ញុំតាំងចិត្តថាពេលណាជើងរបស់ខ្ញុំបានធូរបន្តិចខ្ញុំត្រូវតែមក ទីបំផុតការតាំងចិត្តរបស់ខ្ញុំគឺខ្ញុំអាចធ្វើបាន ហើយខ្ញុំក៏ចង់អោយបេក្ខជនទាំងមានការតាំងចិត្តដូចជាខ្ញុំដែរ ទោះមានឧបសគ្គយ៉ាងណាកុំបោះបង់ នោះយើងនឹងអាចសំរេចបំណង” យូប៊ីន...

|
Published On: July 7, 2023

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំអ្នកសិល្បៈល្បីៗជាង៥០នាក់ និងអ្នកគាំទ្រហែតាមក្បួនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បើកយុទ្ធនាការឃោសនាបោះឆ្នោត

កាលពីថ្ងៃទី១កក្កដា ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារនយោបាយសំខាន់ៗនៅចំពោះមុខសមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រប្រមាណជាង ៧ម៉ឺននាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ក្រោយបញ្ចប់សេចក្តីថ្លែងការណ៍សម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា បានប្រគល់ទង់គណបក្សជូនដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាល ទី៧ ឆ្នាំ២០២៣ ។ ភ្លាមៗឯកឧត្តមបណ្ឌិត...

|
Published On: July 4, 2023

រឿងបញ្ចប់កុងត្រាពីផលិតកម្ម សាន់ដេ! យឿន សូត្រអនុស្សាវរីយ៍ ឆ្លើយយ៉ាងខ្លីបែបនេះ  

ថ្មីៗនេះមហាជនអ្នកគាំទ្របានសម្ដែងការភ្ញាក់ផ្អើល បន្ទាប់ពីតារាចម្រៀងលោក យឿន សូតអនុស្សវរីយ៍ ប្រកាសនៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា លោកបានបញ្ចប់​កុង​ត្រាជាមួយផលិតកម្ម សាន់ដេ ដែលជាទ្រនំធ្លាប់ជ្រកសាងភាពល្បីល្បាញ​ក្នុងវិស័យ​សិល្បៈរយៈពេលជាច្រើនឆ្នាំមកនេះ ។ តារាចម្រៀង លោក យឿន សូតអនុស្សវរីយ៍ បានលើកឡើងកថា ពេលនេះលោក​បាន​បញ្ជាប់កុងត្រា ជាមួយផលិតកម្មសាន់ដេ ជាផ្លូវការហើយ ។ លោកអរគុណពេល​ជាច្រើន​ឆ្នាំដែលបានរួមរស់ក្រោមដំបូលផលិតកម្មធំមួយនេះ ហើយលោកពិត​ជាទទួលបាន​ភាព​កក់ក្តៅ និងការជួយជ្រោមជ្រែងជាច្រើនរាប់មិនអស់ពីក្រុមហ៊ុនមួយនេះ ។ បើទោះ​ជា​យ៉ាងណាលោកថា គ្មានការជួបជុំណាដែលមិនបែកគ្នានោះទេ...

|
Published On: July 2, 2023

ស៊ូ ស៊ីរីកា ព្យាយាមសម្រក២៥គីឡូយករាងស្រឡូន

បញ្ហាឡើងគីឡូនៅតែជារឿងមួយដែលធ្វើឱ្យតារាចម្រៀង ស៊ូ ស៊ីរីកា មិនស្ងប់ក្នុងចិត្ត ខណៈ​រយៈពេលជាង​មួយ​ខែមកនេះ ស៊ីរីកា បានព្យាយាមទម្លាក់គីឡូចោលជាង១៥​គីឡូដើម្បី​ឱ្យដល់​គោលដៅ​មួយដែលនាងចង់បាន ។ អ្នកនិយមតាមដានសកម្មភាពប្រចាំថ្ងៃរបស់តារាចម្រៀងផលិតកម្មបារមីកញ្ញា ស៊ូ ស៊ីរីកា ប្រាកដបានដឹងហើយថា កន្លងមកអតីតតារាចម្រៀង​ស្រីរបស់​ផលិត​កម្ម​ថោនរូបនេះ​បាន​ព្យាយាមសម្រកទម្ងន់របស់ខ្លួនរហូតមក ដើម្បីឱ្យបានរាង​ស្អាត​ដែល​ខ្លួន​ចង់បាន ពោល​គឺរាងអក្សរ S ។ ជារឿយៗម្ចាស់បទ «ឧបសគ្គស្នេហ៍» កញ្ញា ស៊ូ ស៊ីរីកា តែងតែ​ហាត់​ប្រាណ និងតម​អាហារ​ជាដើមដើម្បីឱ្យស្រកគីឡូ...

|
Published On: July 2, 2023

រ៉ាប៊ី ធ្វើគណ:កម្មការលើកទី១ ម្នាក់ៗសឹងទប់មិនជាប់ជាមួយរ៉ាប៊ី!

នេះជាលើកទី១ដែល រ៉ាប៊ី បានធ្វើជាគណ:កម្មការក្នុងកម្មវិធីប្រកួតដ៏ធំ គឺកម្មវិធីប្រកួតទេពកោសល្យចម្រុះ Road 2 the star! ចូលដល់សប្តាហ៍ទី១០នេះ ROAD 2THE STAR បានឈានចូលដល់វិញ្ញាសារ Hit the stage ច្រៀងបទញាក់ ប្រាកដណាស់ ពេលដែលលឺបទញាក់ គ្រប់គ្នាតែងនឹកឃើញដល់ រ៉ាប៊ី ដែលពូកែរាំ ហើយមានបទញាក់ល្បីៗជាច្រើន គ្រប់គ្នាពិតជាភ្ញាក់ផ្អើលខ្លាំងនៅពេល...

|
Published On: June 29, 2023

តារាសម្ដែង អេង វ៉ាណង ពោលយ៉ាងខ្លោចចិត្ត ខណៈស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ

អ្នកគាំទ្រ និងមិត្តភក្តិក្នុងចង្កោមសិល្បៈហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណ:សុខៗស្រាប់តែតារាសម្តែងអ្នកនាង អេង វ៉ាណង បានទម្លាយពីស្ថានភាពបច្ចុប្បន្នរបស់ខ្លួនដែលកំពុងរួមរិតដោយជំងឺដ៏កាចសាហាវមួយ ។ ជាមួយគ្នានឹងការទម្លាយពីស្ថានភាពជំងឺដ៏ធ្ងន់ធ្ងរនោះតារាស្រី អេង វ៉ាណង ក៏បានបញ្ជាក់ថា ពេលនេះអ្នកនាងក៏អស់លទ្ធភាពក្នុងការព្យាបាលទៀតហើយដែរ ។ អ្វីដែលធ្វើឱ្យមហាជន និងមិត្តភ័ក្ដក្នុងចង្កោមសិល្បៈកាន់តែព្រួយបារម្ភនោះ គឺខណៈដែលស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ និងអស់លទ្ធភាពក្នុងការព្យាបាល អ្នកនាង អេង វ៉ាណង បានពោលពាក្យយ៉ាងខ្លាចចិត្តទៅកាន់កូនៗទាំង៣ឱ្យមើលថែរខ្លួន បើថ្ងៃណាមួយលែងមានរូបនាង ។ បើទោះជាយ៉ាងណាអ្នកនាង...

|
Published On: June 24, 2023
Previous Next