កតញ្ញូណាស់! ថ្ងៃទិវាអ្នកម្តាយ ណាន ណាន បង្ហោះសារជូនពរស្ត្រី ២រូប

កូនស្រីដ៏ស្រស់ស្អាតរបស់តារាកំប្លែង អ្នកនាង ស្រីអ៊ីត គឺកញ្ញា ង៉ា ស្រីណាន ហៅ ណាន ណាន បច្ចុប្បន្នកំពុងសាងប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះនៅលើវិថីសិល្បៈយ៉ាងលេចធ្លោ ខណៈទេពកោសល្យ និងសម្រស់របស់យុវតីរូបនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនផងដែរ។

ក្រៅពីមានទេពកោសល្យផ្នែកសិល្បៈមិនខុសឆ្ងាយពីអ្នកម្ដាយនោះ កញ្ញា ណាន ណាន ក៏តែងធ្វើអោយមហាជនលើបណ្ដាញសង្គមមានការលើកសរសើរផងដែរ ដែលជារឿយៗតែងឃើញនាងបង្ហោះរូបភាពស្និតស្នាលបង្ហាញក្ដីស្រលាញ់ទៅកាន់ម្ដាយពុំសូវដាច់នោះទេ។

ជាក់ស្ដែង នៅថ្ងៃទី១២ ខែមេសា នេះ ដែលជា«ទិវាអ្នកម្ដាយ» ឬ (Mother’s Day) កញ្ញា ណាន ណាន ក៏បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹករួមអ្នកនាង ស្រីអ៊ីត ដែលជាម្ដាយ ដោយភ្ជាប់ជាមួយនូវពាក្យពេចន៍រៀបរាប់បង្ហាញក្ដីស្រលាញ់ផងដែរ។

កញ្ញា ណាន ណាន បានសរសេររៀបរាប់ថា «រីករាយទិវាអ្នកម្ដាយ កូនសូមជូនពរឲ្យម៉ាក់ មានសុខភាពល្អ អាយុវែង នៅជាម្លប់កូនជារៀងរហូតទៅ love you mom»។ ក្នុងនោះ ណាន ណាន ក៏បាននភ្ជាប់ជាមួយនូវរូបភាព និងពាក្យពេចន៍ជូនពរដូចគ្នានេះ ជូនចំពោះជីដូនរបស់ខ្លួនផងដែរ។

គួរឱ្យដឹងថា បច្ចុប្បន្នកូនស្រីតារាកំប្លែង ស្រីអ៊ីត កញ្ញា ង៉ា ស្រីណាន ហៅ ណាន ណាន មានវ័យ១៩ឆ្នាំហើយ ហើយក៏មានសម្រស់ស្រស់ស្អាតផងដែរ ។ ដោយសារមានឈាមជ័រជាអ្នកសិល្បៈ កញ្ញា ណាន ណាន ក៏បានហក់ចូលក្នុងវិស័យមួយនេះ ដែលមានម្ដាយជាអ្នកជួយត្រួសត្រាយផ្លូវ តែមិនបានចាប់យកអាជីពជាតារាកំប្លែងដូចអ្នកម្តាយ និងអ៊ំប្រុស នាយ ក្រូច នោះទេ ពោលគឺ កញ្ញា ណាន ណាន បានចាប់អារម្មណ៍ទៅលើអាជីពចម្រៀង និងសម្តែងវិញ ។

កាលពីពេលកន្លងទៅ កញ្ញា ណាន ណាន ក៏បានឈោងចាប់ក្តីស្រម៉ៃដ៏ធំមួយ នោះគឺចូលរួមប្រកួតនៅក្នុងកម្មវិធីសម្រស់ Miss Ten International Cambodia 2023 និង ជាប់ជាលំដាប់រង់ទី៣ ទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *