អបអរ​! ម្ចាស់​បទ​ លក់គោយន្ដ Noly ដឹកដៃគូស្នេហ៍ភ្ជាប់ពាក្យព្រឹកនេះហើយ!

តារាចម្រៀងបែប Original Song លោក Noly Record បានសម្រេចចិត្ត ភ្ជាប់ពាក្យហើយ នៅព្រឹកថ្ងៃទី៥ខែ ឧសភា ឆ្នាំ២០២៤នេះ ។ មុននឹងសម្រចចិត្ត ភ្ជាប់ពាក្យនៅពេលនេះ ពួកគេទាំងពីរបានប្រើពេលវេលា មើលចិត្តថ្លើមគ្នាអស់រយៈពេលជាច្រើនឆ្នាំមក។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Only Wedding បង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពិធីភ្ជាប់ពាក្យ របស់ លោក Noly ជាមួយគូស្នេហ៍ ព្រមទាំងបានភ្ជាប់ជាមួយសំណេរយ៉ាងខ្លីថា The Engagement Ceremony NOLY & MEYHONG ដែលមានន័យជាភាពសារខ្មែរថា ពិធីភ្ជាប់ពាក្យ” ណូលី និង ម៉ីហុង”។ ដោយក្នុងនោះគេឃើញ លោក Noly Record ជាមួយគូស្នេហ៍ បានរៀបចំខ្លួនបានយ៉ាងស្រស់ស្អាត ព្រមទាំងមានសាច់ញាតិ្តទាំងសងខាងមកចូលរួមអបអរ នៅក្នុងពិធីភ្ជាប់ពាក្យខ្នាតតូចបែបគ្រួសារនេះផងដែរ។

ពិធីភ្ជាប់ពាក្យរបស់តារាចម្រៀងម្ចាស់បទ​ លក់គោយន្ដ​ និងគូដណ្ដឹងនៅព្រឹកនេះក៏មានការរៀបចំតុបតែងយ៉ាងល្អប្រណីត មិនចាញ់ពិធីមង្គលការ ឬភ្ជាប់ពាក្យ របស់អ្នកសិល្បៈដទៃទៀតប៉ុន្មានឡើយ ដោយមានចាស់ទុំចូលរួមធ្វើជាសក្ខីភាពដល់គូស្នេហ៍ របស់អ្នកទាំងពីរទៀតផង ខណៈពិធីទាំងមូលបានប្រព្រឹត្តិឡើងយ៉ាងអធិកអម។

មុននឹងសម្រចចិត្តភ្ជាប់ពាក្យនៅពេលនេះ Noly និងគូដណ្ដឹង​ បានប្រើពេលវេលា មើលចិត្តថ្លើមគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈមួយពេលចុងក្រោយនេះ លោកក៏ទើបបង្ហាញមុខគូស្នេហ៍ជាសាធារណៈ។ ក្នុងនោះផងដែរ គេក៏បានឃើញមានមិត្តៗ និងអ្នកលេងនៅក្នុងបណ្ដាញសង្គមនាំគ្នាធ្វើការបង្ហោះសារជូនពរ និងអបអរសាទរទៅដល់ ម្ចាស់បទ “លក់គោយន្ត” និង គូដណ្តឹង ជាហូរហែរ និងចូលទៅសម្ដែងអារម្មណ៍រំភើបសប្បាយរីករាយ ចំពោះអ្នកទាំងពីរជាខ្លាំងនិងរង់ចាំមើលនូវថ្ងៃពិសេសរបស់តារាប្រុសរូបនេះ គ្រប់ៗគ្នាតែម្ដង៕

Leave a Reply

Your email address will not be published. Required fields are marked *