សិល្បៈកម្សាន្ត
រសជាតិថ្មី «ALRIGHT» បទថ្មីរបស់ តន់ ចន្ទសីម៉ា ក្នុងអាល់ប៊ុម Black-Red
មិនដែលឱ្យហ្វេនៗខកបំណងម្តងណាឡើយ តារាចម្រៀង តន់ ចន្ទសីម៉ា ត្រឡប់មកជាមួយអាល់ប៊ុមចម្រៀងថ្មី ឈ្មោះថា Black-Red Album ដែលមានបទចម្រៀងពីរោះៗជាច្រើនបទ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ តារាចម្រៀងរូបស្រស់នេះ បានផ្លាស់ប្តូរស្ទីល៍តុបតែងខ្លួនថ្មីប្លែកមើលសឹងតែពុំស្គាល់។ មិនត្រឹមប្តូរស្ទីល៍តែងខ្លួនបែបយុវវ័យប៉ុណ្ណោះទេ សូម្បីរសជាតិនៃចម្រៀងក៏ត្រូវបាន update ថ្មី ដោយបន្ថែមអត្ថន័យ ខ្លឹមសារ ចង្វាក់ភ្លេង ជាពិសេសក្បាច់រាំដ៏រវើកជាបង្អែមនៃបទចម្រៀងថ្មីទាំងនោះ។ ជាក់ស្តែង «ALRIGHT» ជាបទចម្រៀងថ្មីមួយក្នុងចំណោមបទចម្រៀងថ្មីៗក្នុងអាល់ប៊ុម Black-Red...
បែកធ្លាយ យក់ ថិតរដ្ឋា ដឹកដៃ ឃុំ ប៉ុណ្ណាដែត ចូលច្រៀងរួមទ្រនំគ្នាក្នុងផលិតកម្មថ្មីមួយ
តារាចម្រៀងចាស់វស្សា យក់ ថិតរដ្ឋា និង ស្វាមី គឺលោក ឃុំ ប៉ុណ្ណាដែត ត្រូវបានប្រភពមួយទម្លាយឱ្យដឹងថា ថ្មីៗនេះធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែគូរស្នេហ៍លលកញីឈ្មោលមួយគូនេះសម្រេចចិត្តដឹកដៃគ្នាចូលច្រៀងរួមទ្រនំក្នុងផលិតកម្ម ថ្មីមួយ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ផលិតកម្មដែល តារាចម្រៀងទាំង២ សម្រេចចិត្តចូលច្រៀងនោះមានឈ្មោះថា ផលិតកម្ម«ថែមម៉ោង»។ ប្រភពដដែល បានបង្ហើបឱ្យដឹងទៀតថា សម្រាប់បទចម្រៀងរបស់តារាទាំងពីរដួងនេះ នៅតែធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ នឹងផ្ទុះការសរសើរមិនដាច់ពីម៉ាត់នៅទេពកោសល្យនិងសមត្ថភាពច្រៀងដ៏ប៉ិនប្រសព្វ មិនខុសពីពាក្យចាស់ពោលថា...
បទ « ព្រែកជីកហ្វូណនតេជោ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទាក់ទាញខ្លាំងត្រឹម16ម៉ោង មានអ្នកទស្សនាជាង១លានដង ក្នុងផេកសម្ដេចធិបតី !
គ្រាន់តែបទចម្រៀងរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលមានចំណងជើងថា « ព្រែកជីកហ្វូណនតេជោ » ចេញជាផ្លូវការភ្លាម គឺពិតជាមានការទាក់ទាញខ្លាំង ទាំងបទភ្លេង និង អត្ថន័យនៃបទចម្រៀង ជាក់ស្តែងមិនទាន់បានមួយថ្ងៃស្រូលបួលផង មានអ្នកចូលទស្សនារាប់លាននាក់ ។ បទចម្រៀង « ព្រែកជីកហ្វូណនតេជោ » គឺនិពន្ធ Melody និទំនុកច្រៀងដោយលោក ខេមរៈ ភារុណ...
កញ្ញាឯកកម្ពុជា ២០២៤ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងផ្លូវនាវាចរណ៍ព្រែកជីក «ហ្វូណនតេជោ» (មានវីដេអូ)
កាលពីពេលថ្មីៗនេះ ស្ថាប័ន Miss Grand Cambodia បានធ្វើការដឹកនាំបេក្ខភាពកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ២០២៤ ទាំងអស់ ទៅកាន់រម្មណីយដ្ឋានប្រវត្តិសាស្ត្រអង្គរវត្ត ខេត្តសៀមរាប ដោយបានបង្ហាញនូវសម្លៀកបំពាក់ និងក្បាច់គុនល្បុក្កតោបុរាណខ្មែរ យ៉ាងអស្ចារ្យ។ ការលើកយកក្បាច់គុនល្បុក្កតោមកធ្វើការបង្ហាញ ពីសំណាក់បេក្ខភាពកញ្ញាឯក ២០២៤ ខាងលើនេះ គឺដើម្បី ការពារ ថែរក្សា និងផ្សព្វផ្សាយឱ្យកាន់តែសុះសាយពេញពិភពលោក ក្នុងនាមជាកូនខ្មែរជំនាន់ក្រោយ សម្រាប់ឱ្យកូនចៅជំនាន់ក្រោយៗទៀតបានស្គាល់ បានយល់ដឹង។...
ព្រីម លីហ្សា រំលឹកគុណដ៏ធំរបស់ម្ដាយ ចាប់តាំងពីថ្ងៃឈានជើងចូលសិល្បៈដំបូង
តារាសម្ដែងស្រីដ៏ល្បីឈ្មោះ ភាគច្រើននិយមចូលចិត្តសម្លៀកបំពាក់បែបស៊ិចស៊ីបង្ហាញដើមទ្រូង ដែលជាស្ទីលពេញនិយមសម្រាប់យុវវ័យសម័យថ្មី បានបង្ហោះសាររៀបរាប់នៅលើបណ្ដាញសង្គមរបស់ខ្លួន អំពីគុណបំណាច់ដ៏ធំរបស់អ្នកម្ដាយ ចំថ្ងៃទិវាគុណម្ដាយអន្តរជាតិ។ ព្រីម លីហ្សា បានសម្ដែងការដឹងគុណទៅកាន់អ្នកម្ដាយ ដែលបានបីបាច់តាមថែក្សាខ្លួនយ៉ាងកក់ក្ដៅ ជាពិសេសចាប់តាំងពីពេលឈានជើងចូលប្រលូកក្នុងវិស័យសិល្បៈដំបូងបំផុត។ នាងបានរៀបរាប់បែបនេះថា «ថ្ងៃដំបូងដែលខ្ញុំឈានជើងចូលវិថីសិល្បៈ គឺម្ដាយជាទីស្រឡាញ់របស់ខ្ញុំ គាត់ជាអ្នកទៅតាមខ្ញុំមិនថាទៅដល់ទីណាទេ ថតដល់ម៉ោងប៉ុន្មានក៏គាត់នៅតែនៅក្បែរខ្ញុំ ការចងចាំមិនអាចបំភ្លេច»។ មិនតែប៉ុណ្ណោះ តារាសម្ដែងដ៏មានប្រជាប្រិយភាពរូបនេះ ក៏បានលើកឡើងផងដែរថា រហូតដល់ពេលដែលខ្លួនមានគ្រួសារ និងមានកូនទៅហើយ អ្នកម្ដាយនៅតែបន្តមើលថែកូនរបស់នាងបន្តទៀត មិនខុសអំពីការផ្ដល់ក្តីស្រឡាញ់ឱ្យអ្នកនាងនោះទេ។...
កតញ្ញូណាស់! ថ្ងៃទិវាអ្នកម្តាយ ណាន ណាន បង្ហោះសារជូនពរស្ត្រី ២រូប
កូនស្រីដ៏ស្រស់ស្អាតរបស់តារាកំប្លែង អ្នកនាង ស្រីអ៊ីត គឺកញ្ញា ង៉ា ស្រីណាន ហៅ ណាន ណាន បច្ចុប្បន្នកំពុងសាងប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះនៅលើវិថីសិល្បៈយ៉ាងលេចធ្លោ ខណៈទេពកោសល្យ និងសម្រស់របស់យុវតីរូបនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនផងដែរ។ ក្រៅពីមានទេពកោសល្យផ្នែកសិល្បៈមិនខុសឆ្ងាយពីអ្នកម្ដាយនោះ កញ្ញា ណាន ណាន ក៏តែងធ្វើអោយមហាជនលើបណ្ដាញសង្គមមានការលើកសរសើរផងដែរ ដែលជារឿយៗតែងឃើញនាងបង្ហោះរូបភាពស្និតស្នាលបង្ហាញក្ដីស្រលាញ់ទៅកាន់ម្ដាយពុំសូវដាច់នោះទេ។ ជាក់ស្ដែង នៅថ្ងៃទី១២ ខែមេសា នេះ...
មិនធម្មតាវីដេអូ Apsara Makeup Trend របស់ល្អហួស ត្រូវបានចាក់ផ្សាយលើផ្ទាំង LED ពេញរាជធានីភ្នំពេញ
ប្រជាពលរដ្ឋធ្វើដែលដំណើរតាមដងផ្លូវដងវីថីទីសាធារណៈ មានអារម្មណ៍និងភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញ ការបង្ហាញ វីដេអូ Apsara Makeup Trend របស់ ល្អហួស បង្ហោះលើផ្ទាំងបដា LED ផ្សព្វផ្សាយពាណិជ្ជកម្មតាមដងផ្លូវច្រើនទីតាំង នៅក្នុងរាជធានីភ្នំពេញ ។ដោយដាក់បង្ហាញបែបនេះ គឺជាការរួមចំណែកជួយលើកស្ទួយផ្សព្វផ្សាយពីសិល្បៈវប្បធម៌ជាតិ។ ជាការពិតណាស់ប៉ុន្មានថ្ងៃមកនេះ នៅលើបណ្ដាញសង្គមមានការចាប់អារម្មណ៍ និងការស៊ែរចែករំលែកយ៉ាងច្រើនព្រោងព្រាតទាក់ព័ន្ធទៅនឹងការបំផុសបំផុលឱ្យអ្នកផលិតមាតិការ រួមគ្នាបង្កើតវីដេអូអំពីឈុត Apsara ខ្មែរ ជាច្រើនទម្រង់ បង្ហាញដល់ពិភពលោកបានមើលឃើញពីទម្រង់នៃសិល្បៈវប្បធម៌ខ្មែរពិតៗ។...
អបអរ! ម្ចាស់បទ លក់គោយន្ដ Noly ដឹកដៃគូស្នេហ៍ភ្ជាប់ពាក្យព្រឹកនេះហើយ!
តារាចម្រៀងបែប Original Song លោក Noly Record បានសម្រេចចិត្ត ភ្ជាប់ពាក្យហើយ នៅព្រឹកថ្ងៃទី៥ខែ ឧសភា ឆ្នាំ២០២៤នេះ ។ មុននឹងសម្រចចិត្ត ភ្ជាប់ពាក្យនៅពេលនេះ ពួកគេទាំងពីរបានប្រើពេលវេលា មើលចិត្តថ្លើមគ្នាអស់រយៈពេលជាច្រើនឆ្នាំមក។ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Only Wedding បង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពិធីភ្ជាប់ពាក្យ របស់ លោក Noly ជាមួយគូស្នេហ៍...
តារាចម្រៀង ឃុំ ប៉ុណ្ណាដែត ជួបរឿង ហួស ចិត្ត ពេលជូនភរិយាទៅច្រៀង
ម្សិលមិញនេះ តារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត បង្ហាញការអន់ចិត្តខណៈដែលជូនភរិយា ទៅច្រៀង Concert មួយកន្លែងនៅខេត្ត សៀមរាប តែត្រូវបានសន្តិសុខអ្នកកាន់ស្តង់ ហាមមិនឲ្យឡានរបស់លោកចូល បើទោះបី ជាខាងអ្នកដឹកនាំកម្មវិធី មកសុំជាច្រើនដងក៏ដោយនៅតែមិនមានការអនុញ្ញាត ។ ដោយបុរសជាសន្តិសុខរូបនោះ អះអាងថានេះជាបញ្ជារបស់មេ។ យោងតាមសំណេររបស់លោក ឃុំ ប៉ុណ្ណាដែត បានសរសេររៀបរាប់ថា៖ ទើបជួបក្នុងការប្រគុំតន្រី្តមួយកន្លែង ហេតុអ្វីបានជាមិនអោយឡានអ្នកចម្រៀងចូល ខ្ញុំចង់បានមូលហេតុអោយសមរម្យអោយខ្ញុំបានយល់ផង...
អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង
បន្ទាប់ពី បានផ្ញើសាររំលែកទុក្ខនៅល្ងាចថ្ងៃទី១៨ ខែមេសា នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បានចាត់ឲ្យ អ្នកឧកញ៉ា ឡេង ប្រុស ដឹកនាំបុគ្គលិកជាន់ខ្ពស់ នៃគ្រួសារ Galaxy អញ្ជើញចូលបុណ្យសព មហាឧបាសកអ្នកឧកញ៉ា គឹម ចំរើន (លឹម តេកអៀក)...









