សិល្បៈកម្សាន្ត
ប៊ុត សីហា បាត់មុខមួយរយៈធំវិលត្រឡប់មកវិញពោលពាក្យទាំងអស់នេះ
ក្រោយពីបាត់មុខមួយរយៈធំ ពេលនេះតារាចម្រៀង ប៊ុត សីហា បានត្រឡប់មកវិញហើយ ដោយបានបង្ហោះសារនៅក្នុងបណ្តាញសង្គមរបស់ខ្លួនជាបន្តបន្ទាប់ ។ ការវិលត្រឡប់មកវិញម្ដងនេះ ប៊ុត សីហា ហាក់មានអារម្មណ៍ថា ដឹងខ្លួនឯងបានសាងកំហុស និងពោលពាក្យស្តាយក្រោយ ។ ដោយកាលពីប៉ុន្មានថ្ងៃមកនេះនៅលើបណ្ដាញសង្គមរបស់អតីតម្ចាស់ពាន The Voice Cambodia រដូវកាលទី១លោក ប៊ុត សីហា បានបង្ហោះរូបភាព និងសំណេរជាបន្តបន្ទាប់ ដោយក្នុងនោះសុទ្ធសឹងតែភាសាដែលហាក់មានវិប្បដិសារីចំពោះខ្លួនឯង...
កក្រើកពិធីបុណ្យអុំទូក! មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert ប្រជុំដោយកំពូលតារាល្បីៗ ចំនួន3ថ្ងៃពេញនៅក្បែររង្វង់មូលធុរេន ខេត្តកំពត
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ខេត្ត កំពត នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។...
និយាយមែន ឬយ៉ាងណា? ជី ដេវីត ថានឹងធ្វើរឿងនេះនៅឆ្នាំក្រោយ ក្រោយ ទេព បូព្រឹក្ស រំអុកសួររឿងរៀបការជាលើកទី២
ថ្វីដ្បិតតែតារាចម្រៀង លោក ជី ដេវីត និង ទេព បូព្រឹក្ស បានចាប់ដៃគ្នាសាងគ្រួសារដ៏មានសុភមង្គល និង មានកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់មែន ប៉ុន្តែពួកគេនៅតែផ្អែមល្ហែម ជាមួយគ្នាដូចគូស្នេហ៍ថ្មីថ្មោង បើទោះជាពេលនេះអ្នកទាំងពីរពុំទាន់សម្រេចរៀបចំកម្មវិធីមង្គលការនៅឡើយ។ ជាក់ស្ដែង ថ្មីៗនេះអ្វីកាន់តែចាប់អារម្មណ៍ពីស្នេហារបស់តារាចម្រៀងប្រុសស្រីមួយគូនេះ ខណៈបានឃើញអ្នកនាង ទេព បូព្រឹក្ស បង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយលោក ជី ដេវីត ក្នុងពិធីមង្គលការបស់ សុភ័ក្រ្ត កុសុម៉ា...
មិនមែនតែ ខាត់ សុឃីម និងគង់ ចាន់ស្រីមុំ សូម្បីពិធីករ ជា វណ្ណារិទ្ធ ក៏ធ្វើរឿងនេះដាក់ ប្រាសាទ ដាវីន ដែរ
ខណៈដែលបវរកញ្ញាតំណាងកម្ពុជា អ្នកនាង ប្រាសាទ ដាវីន កំពុងបង្ហាញវត្តមានក្នុងកម្មវិធីប្រកួត Miss Universe 2024 លើឆាកអន្តរជាតិនាប្រទេស Mexico នោះគេសង្កេតឃើញមហាជនអ្នកគាំទ្រ ជាពិសេសអ្នកសិល្បៈជាច្រើនបានជម្រុញលើកទឹកចិត្តពីក្រោយ និងបានស្នើដល់កូនខ្មែរឱ្យរួមដៃគ្នាបោះឆ្នោតឲ្យ ប្រាសាទ ដាវីន ដើម្បីដណ្ដើមជយជម្នះជូនជាតិមាតុភូមិ ។ ដោយឡែកបើងាក មកមើល ពិធីករ ជា វណ្ណារិទ្ធ ក៏បានអំពាវនាវឲ្យចូលរួមគាំទ្រMiss Universe...
ហេតុផលមួយ! វី ឌីណែត ថានៅតែគ្មានសង្ឃឹមបានចូលរោងការឆាប់ដូច សុភ័ក្រ្ដ កុសុម៉ា
អតីតតារាចម្រៀងហង្សមាសកញ្ញា វី ឌីណែត កូនស្រីបង្កើតរបស់តារាចម្រៀងជើងចាស់លោក ហួរ ឡាវី កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា បច្ចុប្បន្ននៅមិនទាន់រកឃើញបុរសដែលច្បាស់លាស់ឡើយដូច្នេះរឿងរៀបការក៏គ្មានសង្ឃឹមឆាប់ៗនោះដែរ ។ ការបញ្ជាក់របស់តារាចម្រៀង វី ឌីណែត គឺស្របពេលដែលចូលរួមអបអរមង្គលការរបស់អ្នករួមអាជីពគឺអ្នកនាង សុភ័ក្រ កុសុម៉ា នៅOCIC ។ ពិតណាស់បើទោះបីជាកន្លងមកធ្លាប់មានពាក្យចចាមអារ៉ាមថា កូនស្រីលោក ហួរ ឡាវី កញ្ញា វី ឌីណែត...
អ្នកខេត្ត បាត់ដំបង សប្បាយ៣ថ្ងៃជាប់គ្នា ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ជាមួយមហាព្រឹត្តការណ៍ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្ស Cambodia Bonding Concert ប្រជុំដោយកំពូល តារាល្បីៗពីផលិតកម្មGalaxy navatra
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្សCambodia Bonding Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្ត បាត់ដំបង នៅថ្ងៃទី 14 15 16 ខែវិច្ឆិកា ឆ្នាំ2024 ដើម្បីអបរអរសាទរថ្ងៃឈប់សម្រាកពិធីបុណ្យអុំទូក។ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាសប្បាយរីករាយ...
មិនឱបដៃឈរមើលឡើយ! ខាត់ សុឃីម និង គង់ ចាន់ស្រីមុំ ខំជួយ ប្រាសាទ ដាវីន ពីចម្ងាយ ដើម្បីដណ្ដើមមកុដបវរកញ្ញាចក្រវាឡនៅ Mexico
ខណៈដែលបវរកញ្ញាតំណាងកម្ពុជា អ្នកនាង ប្រាសាទ ដាវីន កំពុងបង្ហាញវត្តមានក្នុងកម្មវិធីប្រកួត Miss Universe 2024 លើឆាកអន្តរជាតិនាប្រទេស Mexico នោះគេសង្កេតឃើញមហាជនអ្នកគាំទ្រ ជាពិសេសអ្នកសិល្បៈជាច្រើនបានជម្រុញលើកទឹកចិត្តពីក្រោយ និងបានស្នើដល់កូនខ្មែរឱ្យរួមដៃគ្នាបោះឆ្នោតឲ្យ ប្រាសាទ ដាវីន ដើម្បីដណ្ដើមជយជម្នះជូនជាតិមាតុភូមិ ។ តារាពហុកជំនាញអ្នកនាង ខាត់ សុឃីម បើទោះជាកំពុងរវល់នឹងការពង្រឹងមុខជំនួញដែលទើបតែសម្ពោធថ្មីៗ ប៉ុន្តែតារាស្រីរៀមច្បងរូបនេះមិនបានឈរឱបដៃមើលកូនខ្មែរដែលកំពុងតំណាងឱ្យជាតិកម្ពុជាប្រកួតនៅក្រៅប្រទេសឡើយ ពោលគឺអ្នកនាង ខាត់...
តារាចម្រៀង ឈិន ម៉ានិច្ច កំពុងផ្ទុះការចាប់អារម្មណ៍ពេញ Tik Tok ក្រោយធ្លាយរូបថតមួយសន្លឹកក្នុងមង្គលការ សុភ័ក្រ្ដ កុសុម៉ា
តារាចម្រៀងស្រីសំនៀងផ្អែមមុតម្ចាស់ពាននៃកម្មវិធី Cambodian Idol រដូវកាលទី២របស់ទូរទស្សន៍ហង្សមាសកញ្ញា ឈិន ម៉ានិច្ច កំពុងតែត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម Tik Tok ក្រោយរូបថតមួយសន្លឹកក្នុងថ្ងៃចូលរួមមង្គលការ សុភក្រ្ដ កុសុម៉ា ។ ពិតណាស់មង្គលការរបស់ពិធីការិនីសម្បុរស្រអែមញញឹមស្រស់ សុភ័ក្រ្ដ កុសុម៉ា និងលោក កែវ ផុនផល្លា បានបញ្ចប់ទៅដោយរលូនក្រោមការសាទរយ៉ាងច្រើនពីសំណាក់មិត្តភ័ក្ដអ្នកស្គាល់ សិល្បករ និងថ្នាក់ដឹកនាំក៏បានផ្ដល់កិត្តិយសចូលរួមផងដែរ ។ ប៉ុន្តែអ្វីដែលអ្នកលេងបណ្ដាញសង្គម...
រឿង MGI ឡើងកម្ដៅជាថ្មី! ក្រោយមានពាក្យចចាមអារ៉ាមថាកម្ពុជានឹងបន្តសិទ្ធនៅឆ្នាំក្រោយ ខណៈអ្នកនាង អឹម សុគន្ធា ថាចាំមើលតើកូនខ្មែរណាហ៊ានទិញមក?
ថ្មីៗនេះនៅលើបណ្ដាញសង្គមមានការវែកញែកជាថ្មីម្ដងទៀតពាក់ព័ន្ធនឹងការបន្តសិទ្ធរបស់កម្ពុជាជាមួយនឹងកម្មពិធីប្រកួតសម្រស់លំដាប់អន្តរជាតិ Miss Grand Internation ។ ជាការពិតណាស់មួយរយៈកន្លងទៅនេះរឿងរ៉ាវ Miss Grand Cambodia 2024 និង Miss Grand Internation បានធ្វើឱ្យកក្រើកវិស័យបវរកញ្ញាទាំងក្នុងស្រុក និងក្រៅស្រុក បន្ទាប់ពីម្ចាស់កម្មពិធីលោក Nawat បានធ្វើទង្វើមិនគប្បីមកលើកម្ពុជាដែលជាសហម្ចាស់ផ្ទះ ពោលគឺបានបញ្ចប់សិទ្ធជាម្ចាស់ផ្ទះរបស់កម្ពុជាទាំងកណ្ដាលទី ក្រោយហេតុផលថាកម្ពុជា Unprofessional ។ រឿងនេះបានឡើងកម្ដៅយ៉ាងខ្លាំងរហូតដល់កម្មពិធីមួយនេះបានបិទទំព័រហ្វេសប៊ុកមិនឱ្យប្រជាជនកម្ពុជាមើលឃើញឡើយ...
សួស វីហ្សា សុខៗស្រាប់តែទម្លាយបែបនេះពីស្វាមី
កន្លងមកមហាជនអ្នកគាំទ្រតែងកោតសរសើរពីជីវិតប្ដីប្រពន្ធរបស់តារាចម្រៀង សួស វីហ្សា ដែលតស៊ូចាប់ដៃគ្នារកស៊ីបង្កើតគ្រួសារតូចដ៏កក់ក្ដៅ រហូតមានឡាន មានផ្ទះ មានលុយកាន់ពេញៗដៃ រស់នៅក្នុងជីវិតអភិជនមិនធម្មតាឡើយ ។ ក្រៅពីប្ដីប្រពន្ធចេះចាប់ដៃគ្នារកស៊ីហើយនោះ កន្លងមកតារាចម្រៀង សួស វីហ្សា ត្រូវអ្នកគាំទ្រសរសើរថានាងជាមនុស្សស្រីដែលមានសំណាងម្នាក់ ព្រោះនាងបានរៀបការនឹងបុរសមានទំនួលខុសត្រូវ ស្រឡាញ់មើលថែប្រពន្ធកូនបានយ៉ាងល្អ ។ មិនតែប៉ុណ្ណោះ សម្បីអ្នកនាង សួស វីហ្សា ក៏បានពោលសរសើរស្វាមីដាច់ពីមាត់ និង ថែមទាំងថាជាតិនេះរូបនាងមានសំណាង...









