ថ្វីដ្បិតតែតារាចម្រៀង លោក ជី ដេវីត និង ទេព បូព្រឹក្ស បានចាប់ដៃគ្នាសាងគ្រួសារដ៏មានសុភមង្គល និង មានកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់មែន ប៉ុន្តែពួកគេនៅតែផ្អែមល្ហែម ជាមួយគ្នាដូចគូស្នេហ៍ថ្មីថ្មោង បើទោះជាពេលនេះអ្នកទាំងពីរពុំទាន់សម្រេចរៀបចំកម្មវិធីមង្គលការនៅឡើយ។
ជាក់ស្ដែង ថ្មីៗនេះអ្វីកាន់តែចាប់អារម្មណ៍ពីស្នេហារបស់តារាចម្រៀងប្រុសស្រីមួយគូនេះ ខណៈបានឃើញអ្នកនាង ទេព បូព្រឹក្ស បង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយលោក ជី ដេវីត ក្នុងពិធីមង្គលការបស់ សុភ័ក្រ្ត កុសុម៉ា រួចពោលសួរទៅកាន់ ជី ដេវីត ដែគូស្នេហ៍ថា ពេលណាសុំនាងរៀបការ ។ ក្នុងនោះ ទេព បូព្រឹក្ស បានសរសេររៀបរាប់ថា ៖ “ប៉ា Albert ហា៎ គ្នាសុំសួរឯងមួយណា គេរៀបការអស់ហើយ ចុះកាលសុំអូនរៀបការ តែយូរពេកប្រយ័ត្នអូនសុំវិញណា”។
យ៉ាងណាក្រោយពីបានឃើញ ទេព បូព្រឹក្ស តែងតែបង្ហោះសាររំអុក សុំឲ្យខ្លួនរៀបការយ៉ាងដូច្នេះ ស្រាប់តែ លោក ជី ដេវីត បានធ្វើការ ឆ្លើបតប ទៅ ទេព បូព្រឹក្ស វិញថា “ឆ្នាំក្រោយរៀបការឲ្យផ្អើលកម្ពុជា” ។ គេនៅចាំបានថា នេះមិនមែនលើកទីមួយនោះទេ ដែល ទេព បូព្រឹក្ស រំអុករឿងរៀបការ ខណៈកាលពីប៉ុន្មានថ្ងៃ មុខតារាស្រីរូបនេះ ក៏ធ្លាប់បានព្រលយពាក្យសម្ដីពោលពេញដោយភាពងឿនឆ្ងល់ ទៅកាន់លោក ជី ដេវីត ថា «កំពុងគិតថាកាលណាគេសុំយើងរៀបការ ណ៎!! គ្រាន់តែនិយាយទេណា កុំរើសដាក់ខ្លួន»។
ជុំវិញរឿងសុំរៀបការនេះដែរ កន្លងមក ជី ដេវីត ក៏ធ្លាប់បា ឆ្លើយតបទៅកាន់ ទេព បូព្រឹក្ស វិញថា៖ «សុំកូនស្រីមួយទៀតមក យកធ្វើកូនអណ្តើក» ខណៈដែលថ្មីៗនេះ ទៀតសោធ លោក ជី ដេវីត ក៏បានបញ្ជាក់ជាថ្មីម្តងទៀត បន្ទាប់ពីឃើញ ទេព បូព្រឹក្ស រំអុកឲ្យលោកសុំនាងរៀបការជាលើកទី២ ដោយថា និង រៀបការនៅឆ្នាំក្រោយនេះហើយ ។ ក្នុង លោក ជី ដេវីត បាននិយយាថា “ឆ្នាំក្រោយការអោយផ្អើលកម្ពុជា” ។តាមរយៈ ការឆ្លើយឆ្លងរបស់តារាប្រុសស្រីទាំងពីរនេះបានធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង ជាពិសេសគឺអ្នកគាំទ្ររបស់អ្នកទាំងពីរតែម្ដង ពួកគេបានឃើញហើយពិតជារំភើបស្ទើរគ្រប់គ្នា ដោយយល់ថាអាយដលរបស់ពួកគេទំនងជាជិតមានដំណឹងល្អហើយ។
គួរបញ្ជាក់ដែរថា បើទោះជាពេលនេះជីវិតតារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត រស់នៅបង្កើតគ្រួសារ និងមានកូនប្រុសម្នាក់ហើយក៏ពិតមែន ប៉ុន្តែអ្នកទាំង ២មិនទាន់បានប្រារព្ធពិធីមង្គលការនៅឡើយ ដូចនេះហើយទើប ទេព បូព្រឹក្ស តែងតឿន ជី ដេវីត ជារឿយៗគ្រាន់តែមកទល់ពេលនេះនៅមិនទាន់មានដំណឹងពីពិធីមង្គលការរបស់អ្នកទាំង ២នៅឡើយ៕

Your article helped me a lot, is there any more related content? Thanks! https://www.binance.info/zh-CN/register?ref=WFZUU6SI