កម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ម្ចាស់ជ័យលាភីនឹងទទួលបានប្រាក់ជ័យលាភី ១០០លានរៀល និងឱកាសក្លាយជាតារាចម្រៀងកុងត្រា
បេក្ខជនចំនួន៧០នាក់នឹងត្រូវជ្រើសរើសឡើងសង្វៀនប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀងរ៉េប របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដើម្បីដណ្តើមប្រាក់រង្វាន់រហូតដល់ទៅ ១០០ លានរៀលពីកម្មវិធី CAMBO RAPPER ។ កម្មវិធីប្រឡងចម្រៀង CAMBO RAPPER គឺជាកម្មវិធីថ្មីមួយដែលផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានចំណាយពេលវេលាអស់ជាច្រើនខែ ដើម្បីសិក្សាយ៉ាងម៉ត់ចត់ ក្នុងការផលិតកម្មវិធីនេះឡើងដើម្បីឱ្យមានភាពទាក់ទាញ និងចម្រាញ់យកធនធាន Rapper ដ៏មានទេពកោសល្យ និងមានគុណភាពមកបណ្តុះបណ្តាលឱ្យក្លាយទៅជាតារាចម្រៀងរ៉េបអាជីពនិងមានឈ្មោះល្បីល្បាញ។ មិនតែប៉ុណ្ណោះកម្មវិធីគឺចង់លើកកម្ពស់និងផ្តល់ឱកាសឱ្យបេក្ខជនដែលមានទេពកោសល្យខាងជំនាញរ៉េបមានឱកាសបានចូលរួមប្រកួតប្រជែង...
កាន់តែពិសេស! គ្រូបង្វឹកទាំង៤រូបរបស់ CAMBO RAPPER ជាកូនសោសំខាន់នឹងជួយបេក្ខជនក្លាយជាម្ចាស់ជ័យលាភីប្រាក់រង្វាន់ ១០០ លានរៀល
ទស្សនិកជនបានដឹងពីលក្ខខណ្ឌ និងប្រាក់រង្វាន់ក្នុងការប្រកួត CAMBO RAPPER រួចមកហើយ ដោយឡែកពេលនេះក៏ត្រៀមនឹងបង្ហាញមុខគ្រូបង្វឹកទាំង៤រូបដែលជាកូនសោសំខាន់ក្នុងការជួយឱ្យបេក្ខជនក្លាយជាម្ចាស់ជ័យលាភីប្រាក់រង្វាន់១០០លានរៀលពីកម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ។ ពេលនេះកម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ឈានដល់ដំណាក់កាលនៃការដាក់ពាក្យដើម្បីជ្រើសរើសបេក្ខជនដែលមានទេពកោសល្យ និងមានសមត្ថភាពខ្ពស់ចូលរួមប្រកួតប្រជែងយកជើងខ្លាំងឱ្យក្លាយជាម្ចាស់ពាន។ ក្រោយពេលផ្សព្វផ្សាយ សង្កេតឃើញថាបេក្ខជនជាច្រើនបានដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីនេះដើម្បីស្វែងរកក្តីស្រមៃរបស់ខ្លួនក្នុងវិស័យចម្រៀងរ៉េប ។ ជាមួយនិងការត្រៀមខ្លួនចូលរួមប្រកួតកម្មវិធីប្រឡងចម្រៀង CAMBO RAPPER ក្នុងនោះក៏មានគ្រូបង្វឹកចំនួន៤រូប ដែលជាកូនសោសំខាន់នឹងជួយឱ្យបេក្ខជនក្លាយជាម្ចាស់ជ័យលាភីក្នុងការដណ្តើមប្រាក់រង្វាន់ចំនួន ១០០លានរៀលនេះផងដែរ ។...
ត្រឹមតែ១ម៉ឺនរៀលអាចកែប្រែវាសនាបេក្ខជនឱ្យរះត្រចេះត្រចង់លើវិស័យចម្រៀងរ៉េបពីឆាកប្រកួត CAMBO RAPPER
ឱកាសល្អសម្រាប់បេក្ខជនបានមកដល់ហើយ ដោយគ្រាន់តែចំណាយថវិកាត្រឹមតែ១ម៉ឺនរៀល អាចកែប្រែវាសនារបស់បេក្ខជនដែលចង់ក្លាយទៅជាតារាចម្រៀងរ៉េបពីកម្មវិធីប្រកួតចម្រៀង CAMBO RAPPER និងមានឱកាសបានក្លាយទៅជាតារាចម្រៀងកុងត្រាក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។ កម្មវិធីប្រកួតចម្រៀង CAMBO RAPPER បានប្រកាសបើកជាផ្លូវការហើយកាលពីពេលថ្មីៗនេះ ដើម្បីស្វែងរកបេក្ខជនដែលមានទេពកោសល្យលើវិស័យចម្រៀងរ៉េប និងក្លាយទៅជាម្ចាស់ជ័យលោភីដែលទទួលបានប្រាក់រង្វាន់រហូតដល់ទៅ ១០០លានរៀល ផងដែរ ។ សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ក្នុងការប្រឡងចម្រៀងរ៉េប CAMBO RAPPER គឺគ្រាន់តែចំណាយថវិកាត្រឹមតែ១ម៉ឺនរៀល ក្នុងការទិញពាក្យចូលរួមប្រកួតប្រជែង ដើម្បីកែប្រែវាសនារបស់អ្នករាល់គ្នាឱ្យរះត្រចេះត្រចង់លើវិស័យចម្រៀងរ៉េបបានដោយងាយៗ...









