មិនឱ្យខុសគ្នាសូម្បីតែបន្តិច ! ព្រឹត្តិការណ៍ប្រគំន្រ្តី EXPREZ CHARITY CONCERT នឹងនាំភាពរីករាយជួនពុកម៉ែបងប្អូនតាមការសន្យា ដោយជួបជាមួយបងប្អូននៅទឹកដីខេត្ត តាកែវ នៅចុងសប្តាហ៍នេះរួមនិងការរៀបចំនិងសង្រ្កាន្ត EXPREZ រួមគ្នាតែម្តង ។

ព្រឹត្តិការណ៍ប្រគំន្រ្តី EXPREZ CHARITY CONCERT រួមជាមួយ សង្រ្កាន្ត EXPREZ នឹងធ្វើរួមគ្នានៅក្នុងទឹកដីភូមិថ្នល់បត់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ តាមការសន្យា ដោយមានការសម្តែងនិងច្រៀងពីកំពូលតារាចម្រៀងល្បីៗជាច្រើនប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។ នៅថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២៦ ជួបជាមយយកំពូលតារាចម្រៀង ព្រាប សុវត្ថិ , ខាន់ ជេមស៌ , វង្ស ថាណាន់ លោក 4L បេក្ខជន TOP4 និងតារាចម្រៀងជាច្រើនរូបទៀត ។ ចំណែក0ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត , Tempo , កញ្ញា តន់ ចន្ទសីម៉ា និងតារាចម្រៀងជាច្រើនរូប ។

EXPREZ CHARITY CONCERT តែងតែនាំនូវភាពរីករាយ សប្បាយជុំគ្នាគ្រប់ទីកន្លែង ដូច្នេះកុំភ្លេចចូលរួមក្នុងការប្រគំតន្រ្តី EXPREZ CHARITY CONCERT ឬសង្រ្កាន្ត EXPREZ ឱ្យបានច្រើនកុះករ ដើម្បីត្រៀមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃ ណីខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ ។
រីករាយជាមួយមហាព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT ឬ សង្ក្រាន្ត EXPREZ នៅលើទឹកដីខេត្ត តាកែវ ជួបជាមួយ Idol នៅក្នុងដួងចិត្ត រាំលេងកម្សាន្តជាមួយមនុស្សដែលខ្លួនស្រឡាញ់ ទស្សនាការសម្តែងនិងច្រៀងដោយឥតគិតថ្លៃ រកឯណាបាន ! ទាំងអស់នេះមានតែនៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERTប៉ុណ្ណោះ ។ ចូលរួមទស្សនាដោយសេរី ប៉ុន្តែកុំភ្លេចរកដៃគូមកជាមួយផង ដើម្បីបានស្រែកហ៊ោរួមគ្នា សប្បាយ សប្បាយនៅក្នុងការប្រគំតន្រ្តី EXPREZ CHARITY CONCERT ៕
