មិនធម្មតា! កីឡាប្រដាល់គុនខ្មែរ-ចិន ទាក់ទាញអ្នកទស្សនាជាង ៤២មុឺននាក់នៅក្នុងប្រទេសចិន!

ព្រឹត្តិការណ៍ប្រកួតលក្ខណៈមិត្តភាពជាតិ និងអន្តរជាតិរវាងកម្ពុជា និងចិន កាលពីយប់មិញនេះ ពិតជាបានបន្សល់ទុកនូវទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើល និងមោទកភាពយ៉ាងខ្លាំង។ ការប្រកួតដ៏កក្រើកមួយនេះ បានទាក់ទាញអ្នកទស្សនារហូតដល់ទៅ ៤២មុឺននាក់ តាមរយៈបណ្តាញផ្សព្វផ្សាយរបស់ប្រទេសចិន ដែលជាតួលេខដ៏ខ្ពស់មិនធ្លាប់មាន និងបានបង្ហាញពីសក្តានុពលដ៏ធំធេងនៃវិស័យកីឡាប្រដាល់គុនខ្មែររបស់កម្ពុជា។ ការប្រកួតដ៏អស្ចារ្យរវាងកីឡាករ “គុនខ្មែរ” របស់កម្ពុជា និងកីឡាករមកពីប្រទេសចិន មិនត្រឹមតែជាការបង្ហាញសមត្ថភាពកីឡាប៉ុណ្ណោះទេ ថែមទាំងបាន ពង្រឹងចំណងមិត្តភាព ដ៏រឹងមាំរវាងប្រទេសទាំងពីរ កម្ពុជា-ចិន លើគ្រប់វិស័យ ជាពិសេសវិស័យកីឡាគុនខ្មែរ រវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ...

|
Published On: July 8, 2025

គាំទ្រយុទ្ធជន! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារចុះជួបសួរសុខទុក្ខ និងធ្វើសម្លម្ជូរគ្រឿងសាច់គោ 100kg ដល់កងទ័ពខេត្តព្រះវិហារ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នាថ្ងៃទី៧ ខែកក្កដា នេះ បានចាត់ក្រុមការងារចុះទៅតំបន់ប្រាសាទព្រះវិហារ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ និងធ្វើសម្លម្ជូរគ្រឿងសាច់គោ ចំនួន ១០០ គីឡូក្រាម ដល់កងទ័ពឈរជើងនៅតំបន់ព្រំដែន ខាងទិសប្រាសាទព្រះវិហារ។ កងទ័ពទាំងនោះ ស្ថិតក្រោមការដឹកនាំផ្ទាល់ពីឧត្តមសេនីយ៍ឯក បណ្ឌិត ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ ។...

|
Published On: July 8, 2025

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើម្ហូបម្ជួរគ្រឿងសាច់គោ ជូនវីរកងទ័ពឈរជើងនៅចំណុចប្រាសាទតាក្របី

ក្នុងបេសកកម្មគាំទ្រកងទ័ពជួរមុខ នៅតាមបន្ទាត់ព្រំដែនក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានមកដល់«ប្រាសាទតាក្របី» ហើយផ្តល់កម្លាំងចិត្តដ៏ក្លៀក្លាគាំទ្រដល់បងៗវីរកងទ័ពជួរមុខរបស់យើងដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិខ្មែរ។ ក្នុងការបេសកកម្មគាំទ្រកងទ័ពជួរមុខ ធ្វើឡើងបន្ទាប់ពីទទួលការណែនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្នុងការបន្តបេសកកម្មចុះផ្ទាល់ធ្វើម្ហូបជូនដល់វីរកងទ័ពជួរមុខ។ សម្រាប់បងៗកងទ័ពជួរមុខនៅចំណុចប្រាសាទតាក្របី ក្រុមការងារបានសម្លម្ជួរគ្រឿងសាច់គោ ២ខ្ទះត្នោតធំតែម្តងជូនបងៗវីរកងទ័ពស្ថិតនៅតាមជួរភ្នំដងរែក ក្នុងភូមិបុសធំ ឃុំគោកខ្ពស់ ស្រុក បន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការចុះជួប វីរកងទ័ពកម្ពុជា នៅចំណុចប្រាសាទតាក្របី គឺបង្ហាញពីទឹកចិត្តរបស់សមរភូមិក្រោយ ភ្ជាប់ជាមួយវីរកងទ័ពជួរមុខ ក្នុងការពារបូរណភាពទឹកដីកម្ពុជាដ៏អង់អាច...

|
Published On: July 7, 2025

ដើម្បីប្រមូលហិរញ្ញវត្ថុឈានទៅដល់បញ្ចប់សំណង់ និងសំណងទាំងស្រុង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រេចលក់ដីបម្រុងទុកសង់វីឡាអភិវឌ្ឍន៍បន្ត ក្នុងតម្លៃទាបនៅបុរី ឡេង ណាវ៉ាត្រា 6A

បុរីឡេងណាវ៉ាត្រា6A ប្រកាសលក់ដីប្រភេទប្លង់វីឡាទំហំ ៩ម៉ែត្រគុណ ១៧ម៉ែត្រ ក្នុងតម្លៃពិសេស ដើម្បីប្រមែប្រមូលហិរញ្ញវត្ថុ ឈានទៅកញ្ចប់គម្រោងទាំងស្រុង ខណៈដែលបុរីលក់ផ្ទះបានសរុបជាង ៥,០០០ផ្ទះ ហើយការដោះស្រាយ និងសាងសង់បញ្ចប់បានសរុបជិត ៤,០០០ផ្ទះ ជូនពុកម៉ែបងប្អូន។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Galaxy Navatra Group បានបញ្ជាក់ថា កន្លងទៅបុរីឡេង ណាវ៉ាត្រា នៅ...

|
Published On: July 7, 2025

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចុះធ្វើម្ហូបសម្លម្ជួរគ្រឿងសាច់គោ និងត្រីអាំងស្វាយខ្ចី ជូនកងទ័ពនៅ​សមរភូមិ​មុខ​ «តំបន់ភ្នំខ្មោច»

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ថ្មីៗនេះ បានទៅដល់តំបន់ភ្នំខ្មោច ដែលជាសមរភូមិកំពុងក្តៅជាប់បន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើម្ហូបសម្លម្ជួរគ្រឿងសាច់គោ ត្រីផ្ទក់អាំងស្វាយខ្ចី និងស្បៀងជូនដល់បងៗកងទ័ពជួរមុខ ដែលកំពុង​ឈរជើង​ការពារ​យ៉ាងរឹងមាំ​នៅ​សមរភូមិ​មុខ​ ដើម្បី​បុព្វហេតុ​ការពារ​អធិបតេយ្យជាតិ បូរណភាព​ដែនដី និង​សុខសន្តិភាព ជូន​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ។ ការចុះដល់សមរភូមិផ្ទាល់របស់ក្រុមការងារ ធ្វើឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលអ្នកឧកញ៉ាតែងតែបានគិតគូរ និងបង្ហាញនូវការគោរពស្រឡាញ់ដល់ទឹកចិត្ត និងវីរភាពរបស់បងៗកងកម្លាំងការពារជាតិរបស់យើងគាំទ្រកងទ័ពជួរមុខកម្ពុជាដ៏អង់អាច ក្នុងន័យបង្ហាញពីខឿនការពារជាតិ។ លោក...

|
Published On: July 4, 2025

រឿងដំរី Lucky! ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទៅជួបផ្ទាល់ផ្តល់ក្តីស្រឡាញ់ឲ្យ Lucky គួរឲ្យស្រឡាញ់ណាស់

ក្រោយឃើញមានការបង្ហោះវីដេអូលើបណ្តាញសង្គមពីដំរីឈ្មោះ Lcuky យំរត់​តាម​ និង​ព្យាយាម​ឃាត់​ផ្លូវហ្មរដំរីដែលធ្លាប់​​មេីល​ថែជាង ២៦ឆ្នាំ ហើយត្រូវបញ្ចប់ការងារ​ចាក​ចេញដោយក្តីអាឡោះអាល័យ​ជា​ពន់ពេក​ចំពោះ Lucky អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានណែនាំក្រុមការងារដឹកនាំដោយឧកញ៉ា ឡេង និមល រួមដំណើរពីលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ និងលោកជំទាវ ម៉េង ស៊ីដេន បានចុះជួបផ្ទាល់ដល់ទីតាំងដើម្បីផ្តល់ក្តីស្រឡាញ់ដល់ Lucky នៅក្នុងឧទ្យានជាតិភ្នំតាម៉ៅ ស្រុកបាទី...

|
Published On: July 3, 2025

ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា សាងប្រវត្តិសាស្ត្រថ្មី​ ក្រោយតាមស្មើជាមួយ ហុងកុង ១-១ នៃពានរង្វាន់បាល់ទាត់នារីវគ្គជំម្រុះ ក្នុងតំបន់អាស៊ី ម្សិលមិញនេះ!

សម្លេងស្រែកហ៊ោកញ្ជ្រៀល បានបន្លឺឡើង បន្ទាប់ពីក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា តាមស្មើក្រុមជម្រើសជាតិនារីហុងកុង ក្នុងលទ្ធផល ១-១ ក្នុងការប្រកួតបាល់ទាត់វគ្គជម្រុះក្នុងតំបន់អាស៊ី។ គួរបញ្ជាក់ថា ក្រុមបាល់ទាត់នារីកម្ពុជា បានប្រែប្រួលហើយ ពិសេសទម្រង់លេង បច្ចេកទេស ពីមុនយើងធ្លាប់ជាក្រុមដែលពិបាករកគ្រាប់បាល់ ៤ប្រកួតជាប់ៗគ្នា គឺគ្មានគ្រាប់បាល់នោះឡើយ បានផ្លាស់ប្តូរមកជាក្រុមមួយដែលរកគ្រាប់បាល់បាន ៥ប្រកួតជាប់ៗគ្នា ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៃបាល់ទាត់នារីកម្ពុជា។ បន្ថែមពីនេះ រាល់គ្រប់កម្មវិធី យើងតែងតែឃើញវត្តមានរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ...

|
Published On: June 30, 2025

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ មកធ្វើសម្លម្ជូរគ្រឿងសាច់គោជូនកងទ័ពជួរមុខនៅតំបន់មុំបី

ដើម្បីគាំទ្រកងទ័ពជួរមុខ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានណែនាំក្រុមការងារចុះមកដល់តំបន់មុំបីផ្ទាល់ ក្នុងស្រុកស្រអែម ខេត្តព្រះវិហារ ធ្វើសម្លម្ជូរគ្រឿងសាច់គោចំនួន ២ខ្ទះត្នោតធំជូនដល់បងៗកងទ័ពជួរមុខការពារព្រំដែនជាតិខ្មែរ។ ផេកហ្វេសប៊ុក សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានឲ្យដឹងថា ចលនានេះដើម្បីផ្ដល់នូវភាពកក់ក្តៅដល់កងទ័ពជួរមុខ ដែលជាខឿនការពារជាតិដ៏រឹងមាំ ធ្វើឡើងតាមការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីៗនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែររួមគ្នាលើកទឹកចិត្ត និងគាំទ្រដល់កងទ័ព ដែលការធ្វើបែបនេះគឺជាការស្នេហាជាតិ។ សូមជម្រាបជូនថា កាលពីថ្ងៃទី៣១...

|
Published On: June 30, 2025

ចំណុចខ្លះៗគួរដឹងពី O-1B ទិដ្ឋាការពិសេសសម្រាប់​សិល្បករ ដែលមានការទទួលស្គាល់កម្រិតអន្តរជាតិ

​O-1B ជាទិដ្ឋាការមិនមែនអន្តោប្រវេសន៍ សម្រាប់បុគ្គលដែលមានសមត្ថភាពមិនធម្មតា នៅក្នុងសិល្ប: ឬបុគ្គលដែលអាចបង្កើតសមិទ្ធិផលធំៗជាច្រើន នៅក្នុងវិស័យទូរទស្សន៍ ភាពយន្ត ឬឧស្សាហកម្មភាពយន្ត ជាដើម នៅក្នុងការចូលរួមសម្តែង ឬបង្ហាញសមត្ថភាព នៅក្នុងទឹកដីសហរដ្ឋអាមេរិក។ ជាឧទាហរណ៍បុគ្គល ដែលអាចមានលក្ខណៈគ្រប់គ្រាន់ ក្នុងការទទួលបានទិដ្ឋាការ O-1B នេះ គឺអាចជាអ្នកដឹកនាំរឿងដែលឈ្នះពានរង្វាន់ តួសម្តែងដែលមានការទទួលស្គាល់ទូលំទូលាយ រួមទាំងសិល្បករ ដែលកំពុងតែផ្ទុះភាពល្បីល្បាញខ្លាំង ជាដើម។ គួរឲ្យដឹងថា ទិដ្ឋាការ...

|
Published On: June 25, 2025

ឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ “សហព័ន្ធ យុវជនបូជាការពារយុត្តិធម៌” គោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរងយោធភូមិភាគទី៥

ខេត្តបាត់ដំបង៖ លោកឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រាប្រធាន “សហព័ន្ធយុវជនបូជាការពារយុត្តិធម៌” នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ បានដឹកនាំប្រតិភូក្រុមយុវជនបូជាការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសពឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរងយោធភូមិភាគទី៥ ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ...

|
Published On: June 24, 2025
Previous Next