ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តរៀបចំម្ហូបផ្គត់ផ្គង់ជនភៀសសឹកចំនួន ២ពេល គឺមាន ២គោលដៅក្នុងខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។
នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ មានជនភៀសសឹកសរុបចំនួន ២,៦៥៧គ្រួសារ បន្តមកទទួលម្ហូបអាហារផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចំនួន ២គោលដៅ គឺគោលដៅទី១ ជំរំវត្តពោធិ៍ ៥០០០ដើម
ស្រុកគូលែន ចំនួន ១,៨៨១គ្រួសារ ស្មើ ៦,៤៧៤នាក់ និងគោលដៅទី២ ជំរំវត្តកំពង់សង្កែ ស្រុកឆែប ចំនួន ៧៧៦គ្រួសារ ស្មើ ២,០៩៥នាក់។
ការៀបចំចម្អិនម្ហូបអាហាររបស់ក្រុមការងារសហព័ន្ធ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ៕