កំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនរូប ត្រៀមខ្លួនមកអង្រួនបេះដូងបងប្អូនស្រុក មោងឬស្សី ខេត្តបាត់ដំបង

មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្ត ពោធិ៍សាត់ ហើយនៅសប្ដាហ៍នេះ ដោយ ការប្រគំតន្ត្រី ខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។

កំពូល តារាចម្រៀងដែល នឹងចូលរួមច្រៀង មានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ, លោក ឧកញ៉ា ខេមរៈ សិរីមន្ត, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា និងតារាចម្រៀងជាច្រើនរូបទៀត រួមមាន លោក ខាន់ ជេមស៌, លោក សុវត្ថិ មុនីវណ្ណ, លោក K-LA, កញ្ញា អ៊ុក សុវណ្ណារី, ក្រុមBGB, កញ្ញាអេមមី, កញ្ញា Na Na , កញ្ញាឡុង លក្ខិណា។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី ០៣ និង ០៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដែលមានទីតាំង នៅដីឡូតិ៍ ជិតផ្សាររាត្រី ស្រុកមោងឫស្សី ខេត្តបាត់ដំបង ចាប់ពីម៉ោង ០៨:០០ យប់ ដល់ម៉ោង១១:៣០យប់ ។ ព្រឹត្តការណ៍នេះចូលរួមដោយសេរី ៕


Leave a Reply

Your email address will not be published. Required fields are marked *