A$AP Rocky
តារាចម្រៀងរ៉េបអាមេរិក A$AP Rocky បដិសេធបទចោទប្រកាន់ករណីប្រើប្រាស់អាវុធ
តារាចម្រៀងរ៉េបអាមេរិកលោក A$AP Rocky ដែលជាមិត្តប្រុសរបស់នាងRihanna តារាចម្រៀងស្រីល្បីឈ្មោះ និងជាសេដ្ឋីនីមួយរូប បានបដិសេធចំពោះមុខតុលាការពាក់ព័ន្ធបទចោទប្រកាន់ករណីប្រើប្រាស់អាវុធកាលពីចុងឆ្នាំ២០២១។ តារារ៉េបវ័យ A$AP Rocky ៣៣ឆ្នាំរូបនេះ បានបង្ហាញវត្តមានក្នុងបន្ទប់សវនាការនៅទីក្រុងឡូសអេនជេលឡេស និងបានឈរជិតមេធាវីរបស់ខ្លួនដែលបានបញ្ជាក់ជូនចៅក្រមថាកូនក្ដីរបស់លោកបានបញ្ជាក់ថាខ្លួនមិនមានកំហុសឡើយ។ នៅមុននេះ លោក A$AP Rocky ត្រូវបានរដ្ឋអាជ្ញារអាមេរិកចោទប្រកាន់ទោសពីបទបាញ់បោះ និងប្រើប្រាស់អាវុធផ្ទាល់ខ្លួន បន្ទាប់ពីកើតមានរឿងរ៉ាវក្តីក្តាំ បាញ់បោះទៅលើអតីតមិត្តម្នាក់របស់លោកឈ្មោះថាA$AP Relli (ឈ្មោះពិត Terell...
តារាចម្រៀងរ៉េបអាមេរិក A$AP Rocky ត្រូវចោ.ទប្រកាន់ទោ.សករណីបា.ញ់ប្រ.ហារកាលឆ្នាំមុន
លោក A$AP Rocky តារាចម្រៀងរ៉េបអាមេរិកវ័យ៣៣ឆ្នាំ ត្រូវបានរដ្ឋអាជ្ញារអាមេរិកចោទប្រកាន់ទោសពីបទបាញ់បោះ និងប្រើប្រាស់អាវុធផ្ទាល់ខ្លួន បន្ទាប់ពីកើតមានរឿងរ៉ាវក្តីក្តាំ បាញ់បោះទៅលើអតីតមិត្តម្នាក់របស់លោកឈ្មោះថាA$AP Relli (ឈ្មោះពិត Terell Ephro)។ ក្នុងសេចក្តីថ្លែងការណ៍ រដ្ឋអាជ្ញារអាមេរិកលើកឡើងថា ការប្រើប្រាស់កាំភ្លើងនៅទីសាធារណៈជាបទល្មើសធ្ងន់ធ្ងរដែលអាចកើតមានគ្រោះអាក្រក់នឹកស្មានមិនដល់មិនត្រឹមតែភាគីជម្លោះប៉ុន្តែដល់អ្នកផ្សេងទៀតដែលនៅជុំវិញកន្លែងកើតហេតុនៅតំបន់Hollywood។ តារាចម្រៀងA$AP Rocky មានឈ្មោះពិតថា Rakim Mayers នឹងត្រូវចូលសវនាការរឿងក្តីនេះនៅថ្ងៃព្រហស្បតិ៍១៧សីហា។ លោក A$AP Rocky...