ហង្ស ម៉ានីតា
ហង្ស ម៉ានីតា លេចធ្លោរលើបណ្ដាញសង្គមខណៈត្រៀមទៅប្រកួតលើឆាកអន្តរជាតិ
បេក្ខភាពបវរកញ្ញាចក្រវាល កញ្ញា ហង្ស ម៉ានីតា ត្រូវបានគេសង្កេតឃើញថា មានការគាំទ្រខ្លាំងជាងគេនៅទំព័របណ្ដាញសង្គម ក្នុងចំណោមបេក្ខភាពស្រីស្អាតមកពីបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ ដោយមានការចាប់អារម្មណ៍ខ្លាំងជាងគេ។ នៅលើបណ្ដាញសង្គម Instagram មានការបង្ហោះបេក្ខនារីត្រៀមចូលរួមប្រកួតកម្មវិធីសម្រស់ Miss Universe ឬបវរកញ្ញាចក្រវាលចំនួន៤៨នាក់ មកពី៤៨ប្រទេស ក្នុងនោះក៏មានបេក្ខភាពពីបណ្ដាប្រទេសជាសមាជិកអាស៊ានផងដែរ រួមទាំងកម្ពុជា។ គេបានកត់សម្គាល់ឃើញថា ម្ចាស់មកុដពីកម្ពុជា ហង្ស ម៉ានីតា ត្រូវបានមើលឃើញមានភាពលេខធ្លោរខ្លាំងក្នុងចំណោមសមាជិកអាស៊ាន ដែលបានចូលរួមដូចគ្នាដែរនោះ។ ដោយឡែកនៅពេលនេះ...