ជីវិតហាយសូរបស់តារាភាពយន្តចិនហុងកុង Donnie Yen ឬកុំកុំ

តារាភាពយន្តទីក្រុងហុងកុងលោក Donnie Yen ឬកុំកុំ មានទ្រព្យសម្បត្តិ៤០លានដុល្លារអាមេរិក។ យោងតាមគេហទំព័រ Celebrity Net Worth។ តារាភាពយន្ត Donnie Yen ឬកុំកុំ ជាប់ឈ្មោះជានិច្ចមិនដែលធ្លាប់ធ្លាក់ពីតំណែងតារាភាពយន្តទទួលបានប្រាក់ឈ្នួលការងារខ្ពស់ម្តងណាឡើយ។ លោក Donnie Yen ជាកំពូលតារាភាពយន្តមួយរូបដែលទទួលបានការទទួលស្គាល់ប្រជាប្រិយភាពខ្លាំងបំផុតពីសំណាក់មហាជន និងជាតារាមួយរូបដែលជោគជ័យខ្លាំងទៅលើជំនាញជាពិសេសរបស់លោកគឺសិល្បៈក្បាច់គុណ ជាផលិតករ និងជាអ្នកដឹកនាំរឿង។

ក្រៅពីនេះ ជីវិតហាយសូរបស់តារាភាពយន្តចិនហុងកុងDonnie Yenឬកុំកុំក៏គួរជាទីចាប់អារម្មណ៍ផងដែរ។ ទោះជាYen មិនបង្ហាញភាពមានបានខាងទ្រព្យសម្បត្តិនិងកេរ្តិ៍ឈ្មោះជាតារាល្បីយ៉ាងក្រអើតក្រទមជាកំពូលតារាលំដាប់ពិភពលោកនិងជាមហាសេដ្ឋីក៏ដោយ ប៉ុន្តែមិនមានន័យថា តារាភាពយន្តក្បាច់គុនកុងហ្វូរួបនេះ មិនមានភូមិគ្រឹះដ៏ធំស្កឹមស្កៃនោះឡើយ។ ពីសារព័ត៌មាន INF News អោយដឹងថា លោក Yen មានភូមិគ្រឹះយ៉ាងតិច៦កន្លែងនៅទីក្រុងហុងកុង មួយខ្នងៗតម្លៃប្រហែល១,៥លានដុល្លារអាមេរិក។ ជាមួយគ្នាលោកបានទិញភូមិគ្រឹះដ៏ធំមួយខ្នងតម្លៃ១៧លានដុល្លារអាមេរិកអោយលោកស្រី Cissy Wang ជាភរិយារបស់លោក។

ព័ត៌មានពីបណ្តាញYouTubeដ៏ល្បី Celebrity Rewind អោយដឹងថា លោកYen ជាតារាភាពយន្តនិយមការលែងរថយន្តទំនើបខ្លាំង។ឃ្លាំងរថយន្តរបស់លោកមាន រថយន្តទំនើបៗជាច្រើន ដូចជា រថយន្តម៉ាកBMW 18, រថយន្ត Lamborghini Veneno Roadster(តម្លៃ៤លានដុល្លារអាមេរិក), រួមនិងរថយន្តLamborghini Sesto Elemento មួយគ្រឿងបន្ថែមទៀតផងដែរ។

ក្រៅតែពីនេះ ទៅតារាភាពយន្តទីក្រុងហុងកុងរូបនេះ ជាអ្នកនិយមស្រឡាញ់សត្វសេះ ហើយភាពយន្តរបស់លោកជាច្រើន ចាប់ពីរឿង14 Blades (ឆ្នាំ 2014) ទៅដល់រឿង Mulan របស់ក្រុមហ៊ុនDisney(ឆ្នាំ 2020) សុទ្ធសឹងតែជាភាពយន្តមានរូបលោកសម្តែងជិះលើខ្នងសេះ។

តារាភាពយន្តចិនហុងកុង លោក Donnie Yen បានទិញសេះមួយក្បាលមានឈ្មោះថាBad Boy នៅឆ្នាំ២០១៦ ។ សត្វសេះBad Boyមួយក្បាលនេះបានលេងឈ្នះការប្រកួត៣លើកនៅឆ្នាំ២០១៨។ ពីជីវិតហាយសូរបស់តារាភាពយន្តចិនហុងកុងDonnie Yenឬកុំកុំ លោកនិយមចូលរួមកម្មវិធីប្រកួតប្រណាំងសេះ ហើយលោកក៏ត្រូវបានតែងតាំងជាទូតសុឆន្ទៈសម្រាប់ការប្រណាំងសេះប្រចាំទីក្រុងហុងកុង ជាច្រើនលើកថែមទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *