Donnie Yen
ជីវិតហាយសូរបស់តារាភាពយន្តចិនហុងកុង Donnie Yen ឬកុំកុំ
តារាភាពយន្តទីក្រុងហុងកុងលោក Donnie Yen ឬកុំកុំ មានទ្រព្យសម្បត្តិ៤០លានដុល្លារអាមេរិក។ យោងតាមគេហទំព័រ Celebrity Net Worth។ តារាភាពយន្ត Donnie Yen ឬកុំកុំ ជាប់ឈ្មោះជានិច្ចមិនដែលធ្លាប់ធ្លាក់ពីតំណែងតារាភាពយន្តទទួលបានប្រាក់ឈ្នួលការងារខ្ពស់ម្តងណាឡើយ។ លោក Donnie Yen ជាកំពូលតារាភាពយន្តមួយរូបដែលទទួលបានការទទួលស្គាល់ប្រជាប្រិយភាពខ្លាំងបំផុតពីសំណាក់មហាជន និងជាតារាមួយរូបដែលជោគជ័យខ្លាំងទៅលើជំនាញជាពិសេសរបស់លោកគឺសិល្បៈក្បាច់គុណ ជាផលិតករ និងជាអ្នកដឹកនាំរឿង។ ក្រៅពីនេះ ជីវិតហាយសូរបស់តារាភាពយន្តចិនហុងកុងDonnie Yenឬកុំកុំក៏គួរជាទីចាប់អារម្មណ៍ផងដែរ។...