មកដឹងតម្លៃផុសលេីបណ្ដាញសង្គមអ៊ិនស្តាក្រាមរបស់បុគ្គលល្បីៗ១០រូប

បញ្ជីអ្នកដែលរកបានប្រាក់ចំណូលខ្ពស់បំផុតពីបណ្តាញសង្គមអនឡាញអ៊ីនស្ត្រាក្រាម (Instagram Rich List) បានវិលត្រលប់មកសារជាថ្មីម្តងទៀតហើយនៅឆ្នាំនេះ។ ឆ្នាំ២០២២ ជាឆ្នាំទី៦ និងជារយៈពេល៦ឆ្នាំជាប់ៗគ្នាមកហើយ ដែលទីភ្នាក់ងារ Hopper បានវាយតម្លៃចាត់ថ្នាក់បុគ្គលសំខាន់ៗដែលរកបានប្រាក់ចំណូលបានខ្ពស់ពីបណ្តាញសង្គមអ៊ីនស្ត្រាក្រាមសម្រាប់ sponsored posts របស់ពួកគេ។

បណ្តាញសង្គមអនឡាញអ៊ីនស្ត្រាក្រាម នៅតែជាបណ្តាញសង្គមដ៏មានប្រជាប្រិយភាពខ្លាំងបំផុតមួយសម្រាប់ទីផ្សារអនឡាញរបស់ក្រុមបណ្តាញinfluencer ប៉ុន្តែថាតើ នៅឆ្នាំ២០២២នេះតើបុគ្គលសិល្បៈឬ influencer រូបណាខ្លះដែលរកបានប្រាក់ចំណូលខ្ពស់បំផុតពីបណ្តាញសង្គមអនឡាញអ៊ីនស្ត្រាក្រាម?

យោងតាមទិន្នន័យផ្ទៃក្នុងពី Hopper អោយដឹងថា ខាងក្រោមនេះជា បុគ្គល១០រូប ឬTop 10 ទាំង១០ ដែលរកបានប្រាក់ចំណូលខ្ពស់បំផុតពីបណ្តាញសង្គមអនឡាញអ៊ីនស្ត្រាក្រាម (Instagram Rich List) ក្នុងមួយ post ពី sponsored posts របស់ពួកគេ ៖

១. កីឡាករបាល់ទាត់ Cristiano Ronaldo (មាន followers ចំនួន៤៤២នាក់ និងរកបានប្រាក់ចំណូល $2,397,000 (ដុល្លារអាមេរិក) ក្នុង១post
ឆ្នាំ២០២២នេះជាឆ្នាំទី២ហើយសម្រាប់កីឡាករបាល់ទាត់ Cristiano Ronaldo (គឺរយៈពេល២ឆ្នាំជាប់គ្នា) ដែលស្ថិតនៅលំដាប់លេខរៀងកំពូលទី១ លើបញ្ជីអ្នកដែលរកបានប្រាក់ចំណូលខ្ពស់បំផុតពីបណ្តាញសង្គមអនឡាញអ៊ីនស្ត្រាក្រាម (Instagram Rich List) ជាមួយនិងការរកបានប្រាក់ចំណូលចំនួនជាមធ្យម២,៣លានដុល្លារក្នុងមួយpost បើប្រៀបធៀបនឹងឆ្នាំមុនក្នុង១post លោកCristiano Ronaldo ទទួលបានត្រឹមតែ1.6លានដុល្លារអាមេរិកតែប៉ុណ្ណោះ។

២. មហាសេដ្ឋីគ្រឿងសំអាងអាមេរិកនាង Kylie Jenner (មាន followersចំនួន 338 លាននាក់ និងរកបានប្រាក់ចំណូល1,835,000ដុល្លារអាមេរិកកក្នុង១post)
បន្ទាប់ពីត្រូវ តារាភាពយន្តអាមេរិក និងអតីតកីឡាករប្រដាល់ លោកDwayne Jhonson បានទម្លាក់ទៅតំណែងលេខ៤ នៅឆ្នាំ២០២១, នៅឆ្នាំ២០២២នេះ នាងKylie បានវិលត្រលប់មកវិញនៅលើបញ្ជីInstagram Rich List នៅលំដាប់លេខរៀងទី២។

៣. Lionel Messi (មាន followers ៣២៧លាននាក់ និងរកបានប្រាក់ចំណូល 1,777,000 ដុល្លារអាមេរិក ក្នុង១post
បន្ទាប់ពីស្ថិតនៅលើលំដាប់លេខរៀងទី៧កាលពីឆ្នាំមុន ឥឡូវនេះនៅឆ្នាំ២០២២ លោក Lionel Messi កំពូលកីឡាករបាល់ទាត់ពិភពលោក វិលត្រលប់មកវិញកាន់តែខ្លាំងមកស្ថិតនៅលំដាប់លេខរៀងទី៣ ជា influencer នៅអាមេរិកខាងត្បូងម្នាក់ដែលរកបានប្រាក់ចំណូលខ្ពស់បំផុតលំដាប់លេខរៀងទី៣ពីបណ្តាញសង្គមអ៊ីនស្ត្រាក្រាម។

៤ តារាចម្រៀងនាង Selena Gomez (មានfollowers ៣២០លាននាក់, និងរកបានប្រាក់ចំណូល1,735,000 ដុល្លារអាមេរិកក្នុង១post
នាង Selena Gomez ឡើងតំណែងលើបញ្ជីអ្នកដែលរកបានប្រាក់ចំណូលខ្ពស់បំផុតពីបណ្តាញសង្គមអនឡាញអ៊ីនស្ត្រាក្រាម (Instagram Rich List) ពីលេខ៥(នៅឆ្នាំ២០២១) មកលេខ៤(នៅឆ្នាំ២០២២) ។

៥ តារាភាពយន្ត Dwayne Johnson(មានfollowers 315លាននាក់ និងរកបានប្រាក់ចំណូល1,713,000ដុល្លារអាមេរិកក្នុង១post)
ទោះបីជាចំនួនអ្នកគាំទ្រលោក (follower) របស់លោកបានកើនឡើងចំនួន៦៦លាននាក់ចាប់តាំងពីឆ្នាំមុនក៏ដោយ ក៏តារាភាពយន្តម្នាក់នេះធ្លាប់មកលំដាប់ទី៥នៅឆ្នាំនេះ សម្រាប់ឈ្មោះក្នុងបញ្ជី អ្នកដែលរកបានប្រាក់ចំណូលខ្ពស់បំផុតពីបណ្តាញសង្គមអនឡាញអ៊ីនស្ត្រាក្រាម (Instagram Rich List)។

៦. នាង Kim Kardashian (មាន followers ចំនួន៣១១លាននាក់ និងរកបានប្រាក់ចំណូល1,689,000 ដុល្លារអាមេរិកក្នុង១post)
នាង Kim Kardashian នៅតែរក្សាបានតំណែងជាអ្នកដែលរកបានប្រាក់ចំណូលខ្ពស់បំផុតពីបណ្តាញសង្គមអនឡាញអ៊ីនស្ត្រាក្រាម (Instagram Rich List)លំដាប់ទី៦របស់នាងដដែលនៅឆ្នាំនេះ។

7. នាងចម្រៀង Ariana Grande ( មាន followers 311 លាននាក់ និងរកបានប្រាក់ចំណូល1,687,000 ដុល្លារអាមេរិកក្នុង១post)
បន្ទាប់ពីស្ថិតនៅលំដាប់លេខរៀងទី៣ លើបញ្ជីអ្នកដែលរកបានប្រាក់ចំណូលខ្ពស់បំផុតពីបណ្តាញសង្គមអនឡាញអ៊ីនស្ត្រាក្រាម (Instagram Rich List) នៅឆ្នាំមុនឆ្នាំ២០២១, ឃើញថា នាងAriana Grande ធ្លាក់មកនៅលំដាប់លេខរៀងទី៧វិញនៅឆ្នាំ២០២២នេះ។

៨. តារាចម្រៀងនាង Beyonce ( មាន followers 256 លាននាក់ និងរកបានប្រាក់ចំណូល1,393,000 ដុល្លារអាមេរិកក្នុង១post)
នាង Beyonce រក្សាបានតំណែងលំដាប់លេខរៀងទី៨របស់នាងនៅលើបញ្ជីអ្នកដែលរកបានប្រាក់ចំណូលខ្ពស់បំផុតពីបណ្តាញសង្គមអនឡាញអ៊ីនស្ត្រាក្រាម (Instagram Rich List)ដដែលសម្រាប់រយៈពេល២ឆ្នាំជាប់គ្នា។

៩. នាង Khloe Kardashian( មាន followers២៤៣លាននាក់ និងរកបានប្រាក់ចំណូល1,320,000 ដុល្លារអាមេរិកក្នុង១post)
សម្រាប់នាង Khloe Kardashian នេះជាលើកដំបូងហើយសម្រាប់នាងដែលអាចឈានចូលកំពូល top 10 របស់តារាងបញ្ជីអ្នកដែលរកបានប្រាក់ចំណូលខ្ពស់បំផុតពីបណ្តាញសង្គមអនឡាញអ៊ីនស្ត្រាក្រាម (Instagram Rich List) បន្ទាប់ពីនាងបានស្ថិតនៅលេខរៀងទី១៣កាលពីឆ្នាំ២០២១។

១០.នាង Kendall Jenner(មាន followers២៣៧លាននាក់ និងរកបានប្រាក់ចំណូល 1,290,000 ដុល្លារអាមេរិកក្នុង១post)
នាង Kardashian Jenners នៅតែរក្សាបានតំណែងទី១០របស់នាងជាថ្មីម្តងទៀតនៅឆ្នាំនេះ នៅលើបញ្ជីអ្នកដែលរកបានប្រាក់ចំណូលខ្ពស់បំផុតពីបណ្តាញសង្គមអនឡាញអ៊ីនស្ត្រាក្រាម (Instagram Rich List) បន្ទាប់ពីទទួលបានតំណែងនេះកាលពីឆ្នាំ២០២១។

Leave a Reply

Your email address will not be published. Required fields are marked *