តារាសម្ដែង ពេជ្រ ចរណៃ ស្កាត់ពីភ្នំពេញជួបសិស្សជាង៣០០នាក់នៅខេត្តព្រៃវែង-ស្វាយរៀង

តារាប្រុស-ស្រីល្បី៣រូបព្រមទាំងសប្បុរស ជនបានចូលរួមឧបត្ថម្ភថវិកា និងទិញសម្ភារៈសិក្សាចែកសិស្សជាង៣០០នាក់នៅសាលាចំនួនពីរនៃខេត្តស្វារៀងនិងព្រៃវែង ។ នេះជាការចូលរួមលើកទឹកចិត្តនិ ងផ្តល់ក្តីស្រលាញ់ដល់ប្អូនៗដែលកំពុងសិក្សាក្រេបយកចំណេះវិជ្ជានៅទីនោះ ។

សម្រាប់សិស្សជាង៣០០នាក់នៅក្នុងសាលារៀនចំនួន២ខាងលើរួមមាន , សាលាបឋមសិក្សាវត្តបល្ល័ង្កជា (សិស្សចំនួន១៣៥នាក់)ស្ថិតនៅភូមិបល្ល័ង្កជាបង្ក័ជា ឃុំចន្ត្រី ស្រុករមាសហែកខេត្តស្វាយរៀង និងសាលាអនុវិទ្យាល័យហ៊ុនសែនសូរថ្មី(១៥៧នាក់)ស្ថិតនៅក្នុ ងឃុំអង្គសរ ស្រុកមេសាង ខេត្តព្រៃវែង ។

ចំណែកតារាចម្រៀង និងសម្តែងទាំង៣រូបដែលឧបត្ថម្ភថវិការព្រមទាំងសម្ភារ:សិក្សានោះរួមមាន, ១.តារាស ម្ដែងរូបស្រស់កញ្ញា ពេជ្រ ចរណៃ ដែលល្បីខាងក្បាច់ គុនល្បុក្កតោបុរាណខ្មែរ ,២.អតីតតារាចម្រៀងអ្នកនា ង អេមមី ,លោក ឌឿ វិសាល ហៅធូគឺតារាចម្រៀង និងជាគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។

ព្រមទាំងសប្បុរសជនដូចជា,លោកប៉ែន វ៉ាននិងលោ ក ប៉ែន ទូចវណ្ណ: (វណ្ណ: អភិរូហ៍)និងលោកស្រីព្រមទាំ ងបុត្រទាំង៣,លោក នួន ម៉ូលីន,លោកស្រី ដែង ច័ន្ទកញ្ញា នឹងស្វាមី ,លោកស្រី ញុឺង ចាន់នី នឹងស្វាមី, អ្ន ក គ្រូ ទែន ធីតា ,អ្នកគ្រូ សំ ឃុន្នី ,លោកគ្រូ ហួន លា ងស្រេង ,លោក គួយ វិសាល,លោកគ្រូ ព្រាប ច័ន្ទភីរម្យ ,លោក គី ឈាង ហេង ,កញ្ញា ហឿន គន្ធា ,លោ ក បូ រ៉ា (សំអាងការ ហង្ស) និង អ្នកគ្រូ សាងសូរិយាដាណេ ។

សម្ភារ:សិក្សារួមមានដូចជា , សៀវភៅ ប៊ិច ខ្មៅដៃ ជ័រលុប ,ហ្វឺត ក្រដាសរ៉ាម និងម៉ាស៊ីនព្រីន(សម្រាប់ប្រើ ប្រាស់កិច្ចការក្នុងសាលារៀន)។ តារាសម្តែង ពេជ្រ ចរ ណៃ ដែលបានចុះមកដោយផ្ទាល់គឺបានសម្តែងអារម្ម ណ៍រំភើបនិងរីករាយបន្ទាប់ពីបានជួបចែករំលែកក្តីស្រ លាញ់ ។ មិនតែប៉ុណ្ណោះកញ្ញាក៏បានផ្តាំផ្ញើដល់ប្អូនៗនិងក្មួយៗឲ្យខិតខំប្រឹងសិក្សាដើម្បីក្រេបយកចំណេះដឹ ងទៅថ្ងៃអនាគត ។

លោកនាយក និងលោកគ្រូ អ្នកគ្រូក៏បានថ្លែងអំណរ គុណដល់តារាប្រុស-ស្រីទាំង៣រូបខាងលើព្រមទាំងសប្បុរសជនទាំងអស់ដែលបានរួមចំណែកចែកក្តីស្រលាញ់ និងសម្ភារៈសិក្សាដល់សិស្សានុសិស្សផងដែរ 

Leave a Reply

Your email address will not be published. Required fields are marked *