ស្មារតីខ្មែររួមគ្នាជាធ្លុង! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមយុវជនបូជាការពារយុត្តិធម៌ នាំយកស្បៀងអាហារជូនកងទ័ពជួរមុខ និងជនភៀសសឹក

នៅថ្ងៃទី២៦ ខែធ្នូជាថ្ងៃទី២០ដែលយោធាថៃឈ្លានពានលើប្រទេសកម្ពុជា, ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជននាំយកស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួនគាំទ្រដល់វីរកងទ័ព និងជនភៀសសឹក ។

តាមរយៈបណ្តាញសង្គម យុវជនបូជាការពារយុត្តិធម៌ ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! ក្រុមយុវជនស្រាក់ដៃគ្នា បង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក។ គាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ។

ការចូលរួមរបស់ក្រុមយុវជន ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើឡើងតាមរយៈប្រសាសន៍អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការគាំទ្រដល់កងកម្លាំងគ្រប់ប្រភេទ និងជនភៀសសឹក។ នៅក្នុងកាលៈទេសៈនេះ បេះដូងខ្មែររួមគ្នាជាធ្លុងមួយក្នុងស្មារតីសាមគ្គីភាពកាន់តែរឹងមាំ កាន់តែសំខាន់ក្នុងការចូលរួមរបស់ក្រុមយុវជន គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី៕