តារាចម្រៀងកូឡុំប៊ី Shakira អាចនឹងជាប់ពន្ធនាគារ៨ឆ្នាំដោយសារមិនបង់ពន្ធ

រដ្ឋអាជ្ញាររបស់ប្រទេសអេស្ប៉ាញ និយាយថាពួកគេនឹងស្នើអោយតុលាការដាក់ទោសតារាចម្រៀងប៉ប់កូឡុំប៊ីនាង Shakira អោយជាប់ពន្ធនាគារ៨ឆ្នាំនិង២ខែ ប្រសិនបើតារាចម្រៀងរូបនេះត្រូវចោទប្រកាន់ទោសពីបទគេចវេសមិនបង់ពន្ធ។

តារាចម្រៀងម្ចាស់ពានរង្វាន់ Grammy Awards រូបនេះមានឈ្មោះដើមពេញថា Shakira Isabel Mebarak Ripoll ត្រូវចោទថានាងបានគេចវេសមិនបង់ពន្ធអោយរដ្ឋាភិបាលអេស្ប៉ាញចំនួន១៤,៥លានអ៊ឺរ៉ូ (ឬស្មើនិង១៥លានដុល្លារអាមេរិក)នៅរវាងឆ្នាំ២០១២និងឆ្នាំ២០១៤។ រដ្ឋអាជ្ញារអេស្ប៉ាញថា នឹងទាមទារអោយនាងបង់ប្រាក់ពិន័យចំនួន២៤លានអ៊ឺរ៉ូ(ឬស្មើនិង២៤លានដុល្លារអមេរិកផងដែរ)។

តារាចម្រៀងប៉ប់កូឡុំប៊ីកើតឆ្នាំ1977 (អាយុ 45) ឆ្នាំរូបនេះ បានបដិសេធសំណើរដោះស្រាយចរចារជាមួយរដ្ឋអាជ្ញារ ហើយជ្រើសរើសទៅដោះស្រាយនៅតុលាការវិញ។

រដ្ឋអាជ្ញារទីក្រុងបាសេឡូឡា(Barcelona) បានលើកឡើងថា តារាចម្រៀងនាងShakira បានចំណាយពេលច្រើនជាងកន្លះឆ្នាំជារៀងរាល់ឆ្នាំនៅរវាងឆ្នាំ២០១២ និងឆ្នាំ២០១៤ នៅប្រទេសអេស្ប៉ាញ ដូច្នេះនាងត្រូវបង់ពន្ធអោយប្រទេសអេស្ប៉ាញ ប៉ុន្តែនាងShakira តបថារយៈពេលនេះ នាងមិនបានរស់នៅប្រទេសអេស្ប៉ាញឡើយ។

តារាចម្រៀងនាង Shakira Isabel Mebarak Ripoll ចាប់ផ្តើមអាជីពសិល្បៈនៅឆ្នាំ១៩៩០ បន្ត មកដល់បច្ចុប្បន្ន នាងជាម្ចាស់ពានរង្វាន់ផ្នែកវិស័យចម្រៀងយ៉ាងច្រើនរាប់មិនអស់ រហូតដល់នាងជាប់ងារជា រាជនីចម្រៀង “Queen of Latin Music”។ បន្ថែមពីលើអាជីពជាតារាចចម្រៀងនាងជាអ្នកនិពន្ធចម្រៀង ជាផលិតករ ជាអ្នករាំ និងជាតារាសម្តែងថែមទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *