Shakira Isabel Mebarak Ripoll
តារាចម្រៀងកូឡុំប៊ី Shakira អាចនឹងជាប់ពន្ធនាគារ៨ឆ្នាំដោយសារមិនបង់ពន្ធ
រដ្ឋអាជ្ញាររបស់ប្រទេសអេស្ប៉ាញ និយាយថាពួកគេនឹងស្នើអោយតុលាការដាក់ទោសតារាចម្រៀងប៉ប់កូឡុំប៊ីនាង Shakira អោយជាប់ពន្ធនាគារ៨ឆ្នាំនិង២ខែ ប្រសិនបើតារាចម្រៀងរូបនេះត្រូវចោទប្រកាន់ទោសពីបទគេចវេសមិនបង់ពន្ធ។ តារាចម្រៀងម្ចាស់ពានរង្វាន់ Grammy Awards រូបនេះមានឈ្មោះដើមពេញថា Shakira Isabel Mebarak Ripoll ត្រូវចោទថានាងបានគេចវេសមិនបង់ពន្ធអោយរដ្ឋាភិបាលអេស្ប៉ាញចំនួន១៤,៥លានអ៊ឺរ៉ូ (ឬស្មើនិង១៥លានដុល្លារអាមេរិក)នៅរវាងឆ្នាំ២០១២និងឆ្នាំ២០១៤។ រដ្ឋអាជ្ញារអេស្ប៉ាញថា នឹងទាមទារអោយនាងបង់ប្រាក់ពិន័យចំនួន២៤លានអ៊ឺរ៉ូ(ឬស្មើនិង២៤លានដុល្លារអមេរិកផងដែរ)។ តារាចម្រៀងប៉ប់កូឡុំប៊ីកើតឆ្នាំ1977 (អាយុ 45) ឆ្នាំរូបនេះ បានបដិសេធសំណើរដោះស្រាយចរចារជាមួយរដ្ឋអាជ្ញារ ហើយជ្រើសរើសទៅដោះស្រាយនៅតុលាការវិញ។ រដ្ឋអាជ្ញារទីក្រុងបាសេឡូឡា(Barcelona)...