តារាភាពយន្តហុងកុង Kenneth Ma នៅតែមិនទាន់មានគម្រោងរៀបការនៅឡើយទោះជិត៥០ឆ្នាំហើយ

គ្រប់ពេលដែលតារាភាពយន្តហុងកុងលោក Kenneth Ma អាយុ៤៨ឆ្នាំ បានជួបជាមួយអ្នកសារព័ត៌មានឃើញថាជានិច្ចកាលលោកក៏ត្រូវបានក្រុមអ្នកសារព័ត៌មានចោទសួរនូវសំនួរថា «តើអ្នកនឹងរៀបការជាមួយមិត្តស្រីរបស់អ្នក នាងRoxanneនៅពេលណា»?។

តារាភាពយន្តហុងកុងលោក Kenneth Ma និងតារាស្រីទូរទស្សន៍TVB នាង Roxanne Tong អាយុ៣៥ឆ្នាំ អ្នកទាំងពីរបានទាក់ទងស្នេហាគ្នាចាប់តាំងពីឆ្នាំ២០២០ ដូច្នេះហើយអ្នកទាំងពីរតែងមានសំនួរអោយអ្នកសារព័ត៌មានសួរនាំពីរឿងរៀបការរបស់ពួកគេ។

វត្តមានថ្មីៗរបស់លោក Kenneth នៅក្នុងកម្មវិធីមួយជាមួយនិងមិត្តរួមអាជីពក្នុងទូរទស្សន៍ហុងកុង TVB ក៏ទទួលបានការស្វាគមន៍ដោយសំនួរពីបណ្តាក្រុមអ្នកសារព័ត៌មានពីរឿងរៀបការរបស់លោកជាមួយនិងមិត្តស្រី។ តារាភាពយន្តហុងកុងលោកKenneth Ma ក៏ឆ្លើយតបទៅអ្នកសារព័ត៌មានថា លោក បានសម្រាកពីការងាររយៈពេល២ខែ។ ប៉ុន្តែអំឡុងពេលនេះមិនមែនជាពេលលោកត្រៀមខ្លួនរៀបការនិងមិត្តស្រីរបស់លោកឡើយ។ លោក Kenneth និយាយដូច្នេះ «មិនមែនដោយសារខ្ញុំមានពេលទំនេរ ខ្ញុំនឹងរៀបការនោះទេ»។

មិនបង្អង់យូរ លោក Kenneth បន្តប្រាប់អ្នកសារព័ត៌មានថា Roxanne នាងឥឡូវនេះស្ថិតនៅប្រទេសអូស្ត្រាលី ប៉ុន្តែលោកមិនអាចទៅជាមួយនាងបានទេ ដោយសារលោកក៏មានការងារត្រូវបំពេញនៅក្នុងទីក្រុងហុងកុងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *