តារាភាពយន្តតៃវ៉ាន់ Jimmy Lin មិនអាចទទួលទានអាហារតាមធម្មតាបានទេ ក្រោយគ្រោះថ្នាក់ចរាចរណ៍

ការព្យាបាលរបស់តារាភាពយន្តតៃវ៉ាន់ លោក Jimmy Lin ប្រព្រឹត្តិទៅដោយល្អប្រសើរ ហើយមិនចាំបាច់ត្រូវការប្រើប្រាស់បំពង់នាំចំណីអាហារដើម្បីផ្តល់ចំណីអាហារអោយតារាភាពយន្តតៃវ៉ាន់រូបនេះជាបន្តទៀតឡើយ។ នេះជាការលើកឡើងរបស់ប្រធានមន្ទីរពេទ្យ Chang Gung Memorial នៅថ្ងៃ២៣សីហា។ ប្រធានមន្ទីរពេទ្យដដែលបានបន្តថា Jimmy បានវិលត្រលប់ទៅព្យាបាលបន្តនៅលំនៅដ្ឋានវិញ។

ជាមួយគ្នាទីភ្នាក់ងារសិល្បៈរបស់តារាភាពយន្តតៃវ៉ាន់ល្បីឈ្មោះរូបនេះបានថ្លែងប្រាប់បណ្តាញព័ត៌មានថា«Jimmyកំពុងបានធូរស្បើយឡើងវិញហើយ ដូច្នេះកុំចែកចាយពាក្យចចាមអារ៉ាមដែលមិនពិត។ ប្រសិនបើមានដំណឹងអ្វីថ្មី យើងនឹងជូនដំណឹងដល់អ្នកទាំងអស់គ្នា»។

តារាភាពយន្តតៃវ៉ាន់Jimmy Lin ប្រហែលជាជួបបញ្ហាត្រូវព្យាបាលច្រើន ប៉ុន្តែទំនងណាស់ថា លោក ប្រហែលនៅមិនទាន់ផុតគ្រោះថ្នាក់នៅឡើយ។ បណ្តាញសារព័ត៌មានផ្សាយនៅថ្ងៃ២៣សីហាអោយដឹងថា ការវះកាត់ព្យាបាលលើផ្ទៃមុខរបស់Jimmy ធ្វើអោយលោកស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរជាងពេលកន្លងទៅ។

តារាភាពយន្តវ័យ៤៧ឆ្នាំជួបគ្រោះថ្នាក់ចរាចរណ៍ឆេះរថយន្តTesla របស់លោកកាលពីខែមុន នៅពេលលោកធ្វើដំណើរជាមួយកូនប្រុសអាយុ៦ឆ្នាំ។ កូនប្រុសរបស់លោករងរបួសស្រាល ប៉ុន្តែJimmy ត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ (ICU) ហើយបន្ទាប់មកក៏មានដំណឹងថា លោកបានធ្វើការវះកាត់ច្រើននៅលើដៃ និងមុខរបស់លោក។

បន្ទាប់ពីធ្វើការវះកាត់លើផ្ទៃមុខនាពេលថ្មីៗនេះ មានដំណឹងមកថា ការវះកាត់ដំណើរការល្អ ប៉ុន្តែJimmy ជួបបញ្ហាពិបាកទទួលទានអាហារ ហើយក៏ពិបាកនៅក្នុងការនិយាយផងដែរ។ បន្ថែមលើនេះ មានដំណឹងជាច្រើនអះអាងមកថា Jimmy ត្រូវប្រើប្រាស់បំពង់នាំអាហារចូលក្រពះព្រោះលោកពិបាកនៅក្នុងការទទួលទានអាហារ។

កាលពីថ្ងៃ២៥កក្កដា ទីភ្នាក់ងាររបស់តារាសម្តែងJimmy បានចេញសេចក្តីថ្លែងការណ៍ថា Jimmyបានដឹងខ្លួនហើយ និងអាចសន្ទនាបាន៕

Leave a Reply

Your email address will not be published. Required fields are marked *