Jimmy Lin
តារាភាពយន្តតៃវ៉ាន់ Jimmy Lin មិនអាចទទួលទានអាហារតាមធម្មតាបានទេ ក្រោយគ្រោះថ្នាក់ចរាចរណ៍
ការព្យាបាលរបស់តារាភាពយន្តតៃវ៉ាន់ លោក Jimmy Lin ប្រព្រឹត្តិទៅដោយល្អប្រសើរ ហើយមិនចាំបាច់ត្រូវការប្រើប្រាស់បំពង់នាំចំណីអាហារដើម្បីផ្តល់ចំណីអាហារអោយតារាភាពយន្តតៃវ៉ាន់រូបនេះជាបន្តទៀតឡើយ។ នេះជាការលើកឡើងរបស់ប្រធានមន្ទីរពេទ្យ Chang Gung Memorial នៅថ្ងៃ២៣សីហា។ ប្រធានមន្ទីរពេទ្យដដែលបានបន្តថា Jimmy បានវិលត្រលប់ទៅព្យាបាលបន្តនៅលំនៅដ្ឋានវិញ។ ជាមួយគ្នាទីភ្នាក់ងារសិល្បៈរបស់តារាភាពយន្តតៃវ៉ាន់ល្បីឈ្មោះរូបនេះបានថ្លែងប្រាប់បណ្តាញព័ត៌មានថា«Jimmyកំពុងបានធូរស្បើយឡើងវិញហើយ ដូច្នេះកុំចែកចាយពាក្យចចាមអារ៉ាមដែលមិនពិត។ ប្រសិនបើមានដំណឹងអ្វីថ្មី យើងនឹងជូនដំណឹងដល់អ្នកទាំងអស់គ្នា»។ តារាភាពយន្តតៃវ៉ាន់Jimmy Lin ប្រហែលជាជួបបញ្ហាត្រូវព្យាបាលច្រើន ប៉ុន្តែទំនងណាស់ថា លោក ប្រហែលនៅមិនទាន់ផុតគ្រោះថ្នាក់នៅឡើយ។...