Cambodia Mega Concert ទៅដល់ខាងក្រឡាញ់ សៀមរាបហើយ! ២ថ្ងៃពេញត្រៀមសប្បាយឱ្យអស់ដៃ ជាមួយកំពូលតារាចម្រៀង ផលិតកម្ម ហ្គាឡាក់ស៊ី

ព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert នឹងចេញដំណើរបន្តទៅដល់ខេត្តសៀមរាប ស្រុកក្រឡាញ់ ដោយនឹងនាំយកនូវវត្តមានតារាចម្រៀងលំដាប់កំពូលប្រចាំព្រះរាជាណាចក្រកម្ពុជា មកជូនបងប្អូនបានកំសាន្តសប្បាយរីករាយ រំាលេងកម្សាន្តជាថ្មីម្តងទៀតហើយ។ ព្រឹត្តិការណ៍ Cambodia Mega Concert នេះរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ Cambodia និងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ហើយនឹងរៀបចំរយៈពេល ០២ថ្ងៃពេញ គឺនៅថ្ងៃទី០១-០២ ខែមេសា ឆ្នាំ២០២៣នេះ នៅលើទឹកដីស្រុកក្រឡាញ់ ខេត្តសៀមរាប...

|
Published On: March 29, 2023

តោះអ្នកបាត់ដំបង! ២ថ្ងៃពេញត្រៀមសប្បាយញាប់ញ័រឱ្យអស់ដៃ ជាមួយវត្តមានកំពូលតារាចម្រៀងកំពូលៗប្រចាំផលិតកម្ម ហ្គាឡាក់ស៊ី ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert

ព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert ដ៏អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរ Cambodia និងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងធ្វើដំណើរទៅខេត្តបាត់ដំបងជាបន្តទៀតហើយ ដើម្បីបង្កភាពសប្បាយរីករាយ រំភើបញាប់ញ័រ ជូនដល់បងប្អូន យុវវ័យ ពុកម៉ែមាមីង និងទស្សនិកជនអ្នកគាំទ្រទាំងអស់ក្នុងខេត្តបាត់ដំបង។ ព្រឹត្តិការណ៍តន្រ្តីដ៏ធំសម្បើមនេះនឹងត្រូវរៀបចំឡើងនៅលើទឹកដីខេត្តបាត់ដំបង រយៈពេល០២ថ្ងៃពេញ គឺនៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៣នេះ ដែលនឹងមានវត្តមានចូលរួមយ៉ាងកក្រើក រួមមានវត្តមានកំពូលតារាចម្រៀងប្រចាំនៅកម្ពុជា ដូចជា ឧកញ៉ា...

|
Published On: March 23, 2023

តោះអ្នកព្រះវិហារ! ២ថ្ងៃពេញត្រៀមសប្បាយឱ្យអស់ដៃ ជាមួយវត្តមានកំពូលតារាចម្រៀងកំពូលៗប្រចាំផលិតកម្ម Galaxy Navatra ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG Premium Concert

ព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG Premium Concert ដ៏អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG និងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងធ្វើដំណើរទៅខេត្តព្រះវិហារបន្តទៀតហើយ ដើម្បីបង្កភាពសប្បាយរីករាយ រំភើបញាប់ញ័រ ជូនដល់បងប្អូន យុវវ័យ ពុកម៉ែមាមីង និងទស្សនិកជនអ្នកគាំទ្រទាំងអស់ក្នុងខេត្តព្រះវិហារ។ ព្រឹត្តិការណ៍តន្រ្តីដ៏ធំសម្បើមនេះនឹងត្រូវរៀបចំឡើងនៅលើទឹកដីខេត្តព្រះវិហារ រយៈពេល០២ថ្ងៃពេញដូចសព្វរាល់ដង គឺនៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៣នេះ ដែលនឹងមានវត្តមានចូលរួមយ៉ាងកក្រើក រួមមានវត្តមានកំពូលតារាចម្រៀងប្រចាំនៅកម្ពុជា ដូចជា ឧកញ៉ា...

|
Published On: March 22, 2023

តារាចម្រៀង ខាន់ ជេមស៍ លើកដៃសុំទោសមហាជនរឿងសំណេរលើហ្វេសប៊ុក

តារាចម្រៀងលោក ខាន់ ជេមស៍ បានចេញ​វីដេអូសុំ​ទោស​មហាជនជាធារណៈ ក្រោយ​មានការប្រតិកម្មលើពាក្យសម្ដីលេងសើចនៅលើបណ្ដាញសង្គមរបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះ ។ ដោយកាលពីថ្មីៗនេះតារាចម្រៀងលោក ខាន់ ជេមស៍ បានបង្ហោះសំណេរមួយ​នៅលើ​បណ្ដាញ​សង្គមរបស់ខ្លួនធ្វើឱ្យមហាជនជាច្រើនសម្ដែងការមិនពេញចិត្ត និងផ្ទុះ​ប្រតិកម្ម​យ៉ាងខ្លាំង​ដោយបានលើកឡើងថា តារាចម្រៀងដែលមានប្រវត្តិធ្លាប់​ស្នាក់នៅបន្ទប់​ជួល​រូបនេះ​បាន​ខ្ពង់ខ្ពស់ភ្លេចភាពដើម និងមិនឱ្យតម្លៃដល់អ្នកក្រ ។ ​ យ៉ាងណាក្រោយឃើញការប្រតិកម្មរបស់មហាជន តារាចម្រៀង ខាន់ ជេមស៍ ក៏​បាន​ចេញ​មុខ​សុំទោសមហាជន​ជា​សាធារណៈ ដោយតាមរយៈសំណេរលោកបានអះអាងថា លោក​គ្មានចេតនា គ្មាន​បំណង និងគំនិតអាក្រក់ណាមួយមើលងាយដល់អ្នកក្រឡើយ...

|
Published On: March 19, 2023

មិនត្រឹមតែលេចធ្លោ! តែ ជី ដេវីត ទទួលបានពានរង្វាន់៦ពីកម្មពិធី PMA ម្សិលមិញ

ម្សិលមិញនេះសិល្បករសិល្បការីជាច្រើនបានបង្ហាញវត្តមាននៅលើកម្រាលព្រំក្រហមឆ្អៅរបស់កម្មវិធី PMA ឬ Pleng Music Awards 2023 របស់ស្មាត ដែលបានរៀបចំឡើងនៅ បុរី ប៉េងហួត ហ្រ្គេនស្តាផ្លាទីនីម បឹងស្នោ ។ កម្មពិធីនេះមានការប្រគល់ពានរង្វាន់សរុបចំនួន១៤ពាន រួមជាមួយការសម្ដែងពិសេសៗជាច្រើនពីសិល្បករសិល្បការីគ្រប់ជំនាន់ ក៏ដូចជាការចូលរួមពីភ្ញៀវកិត្តិយស និងទស្សនិកជនជាច្រើនកុះករ ។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ក្នុងចំណោមពានរង្វាន់ចំនួន១៤ ពានធំៗចំនួន៦ត្រូវបានទៅលើកំពូលតារាចម្រៀងរ៉េបជូរមុខគឺលោក ជី ដេវីត ។...

|
Published On: March 19, 2023

ធានាសប្បាយរីករាយកក្រើកខេត្តកំពង់ឆ្នាំង ជាមួយវត្តមានកំពូលតារាចម្រៀងកំពូលៗលំដាប់ប្រទេសកម្ពុជាក្នុងការប្រគុំតន្រ្តី CAMBODIA Mega Concert

ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា និងក្រុមហ៊ុនស្រាបៀរ CAMBODIA នឹងសហការគ្នានាំយកមកនូវការប្រគុំតន្រ្តីដ៏កក្រើក និងធំសម្បើមថ្មីមួយទៀត ជូនដល់បងប្អូនទស្សនិកជនក្នុងខេត្តកំពង់ឆ្នាំង គឺព្រឹត្តិការណ៍ប្រគុំតន្រ្តី CAMBODIA Mega Concert។ ព្រឹត្តិការណ៍តន្រ្តីដ៏ធំសម្បើមនេះ នឹងរៀបចំឡើងរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះ នៅទីរួមខេត្តកំពង់ឆ្នាំង ជិតវិមានឯករាជ្យ និងមានវត្តមានចូលរួមពីសំណាក់កំពូលតារាចម្រៀងជាច្រើនរូបរបស់ផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា ដែលសុទ្ធសឹងជាតារាចម្រៀងល្បីកំពូលប្រចាំប្រទេសកម្ពុជា រួមមានដូចជា...

|
Published On: March 16, 2023

ភាពសប្បាយរីករាយកក្រើកនឹងឈានដល់ខេត្តបន្ទាយមានជ័យហើយ! ព្រឹត្តិការណ៍ប្រគុំតន្រ្តី GANZBERG Premium Concert របស់ផលិតកម្ម Galaxy Navatra ជាមួយកំពូលតារាជួរមុខនៅកម្ពុជា

បន្ទាប់ពីទទួលបានការគំាទ្រសន្ធឹកសន្ធាប់ខ្លាំងសម្បើម ពីសំណាក់បងប្អូនទស្សនិកជនអ្នកគាំទ្រទាំងអស់នៅក្នុងខេត្តបាត់ដំបង កន្លងទៅថ្មីៗនេះ ព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG Premium Concert ដែលសហការរៀបចំដោយស្រាបៀរ GANZBERG និងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងធ្វើដំណើរបន្តទៅដល់ខេត្តបន្ទាយមានជ័យហើយ ដើម្បីអាចផ្តល់ជូនភាពសប្បាយរីករាយ ដែលបងប្អូនយុវវ័យ ពុកម៉ែមាមីង ទស្សនិកជនអ្នកគាំទ្រទាំងអស់ក្នុងខេត្តបន្ទាយមានជ័យកំពុងទន្ទឹងរង់ចាំ។ ព្រឹត្តិការណ៍តន្រ្តីនេះនឹងត្រូវរៀបចំឡើងនៅលើទឹកដីខេត្តបន្ទាយមានជ័យ រយៈពេល០២ថ្ងៃពេញ គឺនៅថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៣នេះ ដោយបងប្អូនអាចចូលរួមទស្សនាបានដោយសេរី។ ក្នុងរយៈពេលទាំងពីរថ្ងៃនេះ GANZBERG...

|
Published On: March 15, 2023

ទង្វេីរបស់នាយ ពាក់មី សូម្បីសម្ដេចតេជោក៏កោតសរសើរដែរ

តារាកំប្លែងនាយ ពាក់មី ដែលមានឈ្មោះពិត ចែម ចាន់រ៉ា និងគ្រួសារមួយត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកោតសរសើរចំពោះសកម្មភាពរស់នៅជាអ្នកជិតខាងគ្នាដែលមានការអធ្យាស្រ័យ និងការយោគយល់ធ្វើឱ្យការរស់នៅមានភាពសុខសាន្ដ ។ មហាជន ពិសេសអ្នកដែលប្រើប្រាស់បណ្ដាញសង្គមតេឡេក្រាមភាគច្រើនប្រាកដជាបានជ្រាបហើយថា យប់មិញនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជាសំណេរមួយកោតសរសើរចំពោះសកម្មភាពរស់នៅជាអ្នកជិតខាងគ្នារវាងក្រុមគ្រួសារតារាកំប្លែងនាយ ពាក់មី និងគ្រួសារមួយទៀតដែលសម្ដេចមិនបានស្គាល់ឈ្មោះថា ជាគ្រួសារដែលចេះសម្រួលគ្នា និងយោគយល់ពីគ្នា ។ កាលពីថ្មីៗនេះតារាកំប្លែងនាយ...

|
Published On: March 12, 2023

ព្រឹត្តិការណ៍ប្រគុំតន្រ្តីដ៏ធំសម្បើម GANZBERG Premium Concert បានមកដល់ខេត្តបាត់ដំបង

កំពូលតារាចម្រៀងល្បីៗជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងបង្ហាញវត្តមានរួមគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG Premium Concert ដ៏ធំសម្បើម រៀបចំឡើងដោយផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងស្រាបៀរ GANZBERG រួមគ្នាសម្តែងយ៉ាងកក្រើកជូនដល់បងប្អូនអ្នកគាំទ្រទាំងអស់គ្នានៅខេត្តបាត់ដំបងបានកម្សាន្តសប្បាយយ៉ាងពេញទំហឹង។ ព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG Premium Concert នឹងមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងកំពូលប្រចាំព្រះរាជាណាចក្រកម្ពុជា និងតារាចម្រៀងក្នុងដួងចិត្តយុវវ័យប្រចាំផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា រួមមាន ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ...

|
Published On: March 10, 2023

មិនធ្លាប់មាន! តារាចម្រៀងល្បីត្រៀមអង្រូនឆាកតន្ត្រី GANZBERG Premium Concertកណ្ដាលក្រុងសៀមរាប

ការប្រគំតន្រ្តី GANZBERG Premium Concert ដ៏ធំសម្បើម រៀបចំឡើងដោយផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងស្រាបៀរ GANZBERG នឹងធ្វើដំណើរទៅដល់កណ្តាលក្រុងសៀមរាប ដោយនាំមកជាមួយនូវវត្តមានកំពូលតារាចម្រៀងល្បីៗផុតលេខប្រចាំប្រទេសកម្ពុជារបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា រួមគ្នាសម្តែងយ៉ាងកក្រើកជូនដល់បងប្អូនអ្នកគាំទ្រទាំងអស់គ្នានៅខេត្តសៀមរាបបានកម្សាន្តសប្បាយយ៉ាងពេញទំហឹង ព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG Premium Concert នៅលើទឹកដីខេត្តសៀមរាបនេះ នឹងរៀបចំឡើងរយៈពេល០២ថ្ងៃ នៅថ្ងៃទី០៧-០៨ ខែមីនា ឆ្នាំ២០២៣ នៅទីតាំងសួនច្បារព្រះរាជដំណាក់...

|
Published On: March 4, 2023
Previous Next