តន់ ចន្ទសីម៉ា និង Tempo Trisប៉ះជាមួយកំពូលតារាចម្រៀងឥណ្ឌូនេស៊ី

កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា និងលោក Tempo Tris នឹងប៉ះជាមួយតារាចម្រៀងឥណ្ឌូនេស៊ី Siti Badriah និង Ghea Youbi នៅក្នុងមហាព្រឹត្តិការណ៍ប្រគុំតន្ត្រី Asia Concert Korea រយៈពេល២ថ្ងៃ គឺនៅ ថ្ងៃទី 29 និង 30 ខែកញ្ញា ឆ្នាំ២០២៣។

ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ Asia Concert Korea នេះរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ Tiger ក្រុមហ៊ុន Asia Network ដោយមានសិល្បករ សិល្បការនីមកពីបណ្ដាប្រទេសផ្សេងៗជាច្រើន ដូចជា ថៃ កម្ពុជា និង ឥណ្ឌូនេស៊ី ដែលមានទីតាំងស្ថិតនៅ Laviedor Resort លើដីប្រទេសកូរ៉េ។

សិល្បករល្បីៗដែលបានចូលរួមក្នុងការប្រគុំតន្ត្រី Asia Concert Korea មានដូចជា៖ កំពូលតារាចម្រៀង ព្រាប សុវត្ថិ, ខេមរៈ សិរីមន្ត, តន់ ចន្ទសីម៉ា, ខេម, Tempo Tris និងតារាចម្រៀងមកពីថៃ លោក Tik Shiro, លុកធុង, កូនកាត់ លោក hyper ព្រមទាំងតារាចម្រៀងមកពីប្រទេសឥណ្ឌូនេស៊ី កញ្ញា Siti Badriah និង Ghea Youbi ជាដើម។

សម្រាប់អ្នកទិញសំបុត្រមុនថ្ងៃកម្មវិធីបញ្ចុះតម្លៃ 50%គឺ សល់តម្លៃ 75,000 won
សូមពុកម៉ែបងប្អូនទាក់ទងតាមលីង kakao tallk ឬតេឡេក្រាម និងផ្ទេរលុយតាមលេខកុងខាងក្រោម។

សំបុត្រឌីជីថលមានដាក់លក់ក្នុង APP និង Website LIVE. ជាផ្លូវការហើយ។
• ទិញតាម APP LIVE.៖ https://wonderpass.asia/event/asia_concert_korea
• ទិញតាម WEBSITE LIVE.៖ https://live.wonderpass.asia

🗓 ថ្ងៃទី 29 និង 30 ខែកញ្ញា ឆ្នាំ២០២៣
⏱ចាប់ពីម៉ោង ២:00 ថ្ងៃត្រង់
📍រីសត LA VIE D’OR
286 Seja-Ro, Jeongnam-Myron, Hwaseong-Si, Gyeonggi-Do, Korea
🎟ប្រភេទសំបុត្រ៖
• ថ្ងៃទី១ | តម្លៃ ៦០ ដុល្លារ
• ថ្ងៃទី២ | តម្លៃ ៦០ ដុល្លារ

***
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក៖
📩 live.customerservice@wonderpass.asia
☎️ 093 457 773
(ឥតគិតថ្លៃ) 1800 21 7277

Leave a Reply

Your email address will not be published. Required fields are marked *