ប៊ុត សីហា
មហាជននៅតែសរសើរសមត្ថភាព ប៊ុត សីហា ទោះបាត់មុខច្រើនឆ្នាំពីសិល្បៈ
ក្រោយពីបាត់មុខស្ងាត់ដំណឹងពីវិស័យចម្រៀងអស់រយៈពេលជាច្រើន ថ្មីៗនេះអតីតម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ ប៊ុត សីហា បានប្រកាសវិលជាអាជីពជាថ្មីដោយទទូចសុំឱកាសពីមហាជនឱ្យគាំទ្រជាថ្មីម្ដងទៀត បន្ទាប់ពីដើរខុសផ្លូវបាត់បង់ស្ទើរគ្រប់យ៉ាងក្នុងជីវិត ។ យ៉ាងណាបើទោះជាធ្លាប់វង្វេងផ្លូវ និងបានបាត់មុខជាច្រើនឆ្នាំពីវិស័យសិល្បៈ ប៉ុន្តែតារាចម្រៀងដែលជាIdolដំបូងរបស់អ្នកគាំទ្រកម្មវិធី The Voice Cambodia លោក ប៊ុត សីហា នៅតែមានសន្ទុះនៃការគាំទ្រខ្លាំងស្ទើរមិនឹកស្មានដល់ ខណៈក្រោយប្រកាសអះអាងសាងជីវិតជាថ្មី និងសន្យាមិនធ្វើឱ្យអ្នកគាំទ្រខកបំណងម្ដងទៀត ផេកផ្លូវការបស់តារាចម្រៀងរូបនេះមានអ្នកចុចតាមដានជិត៥ម៉ឺននាក់...