ឧកញ៉ាចិត្តធម៌ធ្លាប់មានប្រវត្តិជូរចត់យល់អារម្មណ៍អ្នកខ្សត់ បានាំយកអំណោយជូនបងប្អូនពលករសំណង់នៅថៃ!

ជានិច្ចកាលលោកឧកញ៉ា ណាង ណាន បានបំពេញទានជាច្រើន រួមទាំងការចូលរួមកសាងវត្តអារាម ការចូលរួមការងារមនុស្សធម៌ និងការចូលរួមលើកកម្ពស់វិស័យកីឡាជាដើម ខណៈដែលកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧកញ៉ាបាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខបងប្អូនពលករ និង កម្មករសំណង់ នៅបាងណាត្រាត ក្រុងបាងកក ប្រទេសថៃ ត្បិតអីអតីតកាលលោកឧកញ៉ាក៏ធ្លាប់ជាពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃផងដែរ។ កត្តានេះហើយ ទើបធ្វើឱ្យលោកឧកញ៉ាយល់ច្បាស់ពីអារម្មណ៍បងប្អូនពលករដែលកំពុងត្រូវការភាពកក់ក្តៅ ហើយក្នុងនាមលោកឧកញ៉ាជាប្រធានសាខាគណបក្សប្រជាជនកម្ពុជា សាខាទី១៧ ប្រចាំនៅប្រទេសថៃ លោកឧកញ៉ាតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនពលករនៅថៃ ខណៈកន្លងលោកឧកញ៉ាធ្លាប់ប្រកាសថា៖ បងប្អូនពលករមានផលលំបាកនៅថៃខលមករកខ្ញុំបានតាមរយៈលេខ 0804874444 ។

ស្ថិតក្នុងកម្មវិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយនៅថ្ងៃទី១២ វិច្ឆិកានោះ បងប្អូនប្រជាពលករមានសេចក្តីអំណរយ៉ាងខ្លាំង ដែលថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋខ្មែរដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។ ជាមួយគ្នានោះ លោកឧកញ៉ា ណាង ណាន ក៏បានថ្លែងសារថា៖ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ហ៊ុន សារឿន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសថៃ ដែលតែងតែផ្ដល់អនុសាសន៍ ល្អៗដល់រូបខ្ញុំបាទ។

សូមបញ្ជាក់ថា៖ បច្ចុប្បន្នលោកឧកញ៉ា ណាង ណាន ជាអគ្គនាយកក្រុមហ៊ុន៣នៅប្រទេសថៃ គឺក្រុមហ៊ុនណានពីរត្រាវែលធួ ក្រុមហ៊ុនឃ្យូអេខាហ្គោដឹកជញ្ជូន និងក្រុមហ៊ុនណានពីរអ៊ីនវេសម៉ិន។ ចំណែកនៅកម្ពុជាលោកជាអគ្គនាយកក្រុមហ៊ុនវិនិយោគអចលនទ្រព្យធំមួយ។ លោកឧកញ៉ាចូលចិត្តធ្វើការងារមនុស្សធម៌ និងជួយដល់បងប្អូនដែលមានជីវភាពខ្វះខាត ពីព្រោះបទពិសោធន៍ជីវិតមួយនេះ លោកធ្លាប់ឆ្លងកាត់រួចមកហើយ ទើបលោកយល់ច្បាស់អំពីភាពក្រខ្សត់អត់ឃ្លាន ហើយក៏មិនចង់ឱ្យបងប្អូនណាម្នាក់ជួបប្រទះជីវិតដ៏កម្សត់ដូចលោកកាលពីអតីតកាលដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *