សន្តិសុខសង្គម
បុរី ឡេង ណាវ៉ាត្រា ប្រកាសជ្រើសរើសជាងម៉ៅការច្រើនក្រុម បើកប្រាក់មួយសប្តាហ៍ម្ដង
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា នៅថ្ងៃទី១៦ ខែឧសភានេះ បានប្រកាសជ្រើសរើសជាងម៉ៅការ ជាច្រើនក្រុម ផ្នែកជាងបូករៀបបូក ហើយនឹងផ្តល់អត្ថប្រយោជន៍បើកលុយ មួយសប្តាហ៍ម្តង។ សូមជម្រាបថា គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ អតិថិជនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោង៦A ចំនួន ៥៥៣គ្រួសារ...
បេះដូងមនុស្សធម៌ ជាមួយនឹងការចែករំលែកក្ដីស្រឡាញ់! ឧកញ៉ា ឡេង និមល ចូលធ្វើម្ហូប ស្ងោរតុងយ៉ាំបង្កងដោយផ្ទាល់ដៃ ចែកជូនបងប្អូននៅមណ្ឌល«ទឹកដីសប្បាយ» ខេត្ដកណ្ដាល
លោកឧកញ៉ា ឡេង និមល អនុប្រធាន យុវជនបូជាការពារយុត្តិធម៌ និងលោកជំទាវ រឿន ស្រីពេជ្រ កាលពីពេលថ្មីៗនេះ បាននាំយកអំណោយ និងធ្វើម្ហូបដោយផ្ទាល់ដៃចែកជូនបងប្អូន នៅមណ្ឌល «ទឹកដីសប្បាយ» នៅភូមិព្រៃទម្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ឧកញ៉ា ឡេង និមល បានលើកឡើងអមជាមួយនឹងអារម្មណ៍សប្បាយរីករាយថា នៅពេលក្រុមការងារបូជាការពារយុត្តិធម៌ បានទៅដល់ ក្មេងៗ...
ឧកញ៉ា ឡេង និមល និងឧកញ៉ា ឡេង បញ្ចពណ៌ ចូលធ្វើម្ហូបដោយផ្ទាល់ដៃ ជូនប្អូនៗនៅមណ្ឌលពន្លឺអនាគតរាជធានីភ្នំពេញ
ក្រុមការងារយុវជនបូជាការពារយុតិ្តធម៌ ដឹកនាំដោយ លោកឧកញ៉ា ឡេង និមល និងឧកញ៉ា ឡេង បញ្ចពណ៌ បានអញ្ជើញទៅចែករំលែក និងផ្តល់ក្តីស្រលាញ់ និងស្នាមញញឹមដល់ប្អូនៗ និងលោកគ្រូ អ្នកគ្រូ នៅមណ្ឌលពន្លឺអនាគតរាជធានីភ្នំពេញ។ នៅក្នុងវីដេអូសកម្មភាពជិត២នាទីនៃការចម្អិនម្ហូបដោយផ្ទាល់ដៃពីសំណាក់លោកឧកញ៉ា ឡេង និមល និងឧកញ៉ា ឡេង បញ្ចពណ៌ បានបង្ហាញពីស្នាមញញឹម ក្ដីស្រឡាញ់ ការទទួលបាននូវភាពកក់ក្ដៅនិងការយកចិត្ដទុកដាក់ ទៅលើប្អូនៗនៅមណ្ឌលពន្លឺអនាគតរាជធានីភ្នំពេញ។...
អបអរសាទរ! ផលិតផលក្រុមហ៊ុន វឌ្ឍនៈ បន្តឈ្នះពានរង្វាន់ពេជ្រ DIAMOND TROPHY បញ្ជាក់ពីគុណភាពខ្ពស់លំដាប់ពិភពលោកសរុបចំនួន៦ ច្រើនបំផុតនៅកម្ពុជា ពី MONDE SELECTION
ក្រុមហ៊ុន វឌ្ឍនៈ ជាថ្មីម្តងទៀត បាននាំយកមោទនភាព និងប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មាន ដែលផលិតផលផលិតដោយកូនខ្មែរ បន្តទទួលបានពានរង្វាន់ពេជ្រ DIAMOND TROPHY ចំនួន6 ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិដ៏ល្បី MONDE SELECTION ។ ពានរង្វាន់ពេជ្រ DIAMOND TROPHY គឺផ្តល់ជូនសម្រាប់តែផលិតផលដែលរក្សាបាននូវគុណភាពស្តង់ដារ និងបន្តឈ្នះមេដាយមាសចំនួន៣ឆ្នាំជាប់ៗគ្នា ដែលនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន វឌ្ឍនៈ ក្នុងការបំពេញតាមស្តង់ដារដ៏ម៉ត់ចត់របស់ស្ថាប័ន MONDE SELECTION...
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ ជួបជុំអាហារសាមគ្គីជាមួយសមាជិកឈរលើឆន្ទៈតែមួយ តម្កល់ផលប្រយោជន៍ជាតិជាធំ
«យុវជនបូជាការពារយុត្តិធម៌» បានរៀបចំកម្មវិធីជួបជុំដ៏ធំប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ អនុប្រធាន សមាជិក សមាជិកា កាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។ កម្មវិធីជួបជុំសមាជិកដ៏ធំនេះ គឺដើម្បីជាការដាស់ស្មារតីប្រជាពលរដ្ឋ ពិសេសយុវជនជំនាន់ក្រោយឱ្យចេះស្រឡាញ់សន្តិភាព ការពារសន្តិភាព និងស្អប់ខ្ពើមភ្លើងសង្គ្រាមហើយបញ្ចៀសកុំឱ្យប្រវត្តិសាស្ត្រច្រំដែល។ នៅចំពោះមុខសមាជិក សមាជិកា នាឱកាសនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា...
យុវជនដែលពលីជីវិតក្នុងពេលប្រតិបត្តិការបោសសម្អាតមីន! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមយុវជនបូជាការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធសព
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានក្រុមយុវជនបូជាការពារយុត្តិធម៌ អញ្ជើញអមដំណើរដោយលោកឧកញ៉ា ខេមរៈ សិរីមន្ត បានដឹកនាំក្រុមការងារនៅរសៀលថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ បានចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក អឿន ចាន់ដារ៉ា ៩៣៦៤៩៣ ស្ថិតនៅភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដែលបានពលីក្នុងកំឡុងពេលកំពុងធ្វើប្រតិបត្តិការបោសសម្អាតមីន។ ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា...
អតិថិជន បុរីឡេងណាវ៉ាត្រា ទទួលអង្ករហូប១ឆ្នាំពេញដោយឥគិតថ្លៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយទិញស្រូវ1000តោន ពីកសិករ កិនអង្ករចែកជូន អតិថិជនគម្រោង6A
ដើម្បីរួមចំណែកសម្រួលដល់កសិករដែលកំពុងតែច្រូចកាត់ប្រមូលទិន្នផលស្រូវ អ្នកឱកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសនៅថ្ងៃទី១៥ ខែមករានេះថា នឹងជួយទិញស្រូវពីកសិករខ្មែរចំនួន ១,០០០តោន ដើម្បីយកមកចែកជូនដល់អតិថិជនរបស់បុរីឡេងណាវ៉ាត្រាគម្រោង6A ទាំងអស់ដែលមានការខ្វះខាត និងសំណង់យឺតយ៉ាវ ដែលទុកហូបរយៈពេលមួយឆ្នាំដោយឥតគិតថ្លៃ។ ផ្អែកតាមផេកផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប៉ុន្មាននាទីមុននេះ បានសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា៖ «ខ្ញុំជួយទិញស្រូវ ១,០០០តោន បើកអង្ករជូនអតិថិជនដែលបានទិញបុរី ឡេង ណាវ៉ាត្រា 6A ទាំងអស់ដែលខ្វះខាត...
សាកលវិទ្យាល័យឌីជីថលកម្ពុជា ផ្ដល់ជូន ប្រាក់ហាត់ការ30មុឺនក្នុង1ខែអាហារ និងកន្លែងស្នាក់នៅ មិនបង់ថ្លៃសិក្សា4ឆ្នាំ ចំពោះអ្នកមានជីវភាពខ្វះខាត
សាកលវិទ្យាល័យឌីជីថលកម្ពុជា (DUC) ប្រកាសផ្ដល់អាហាររូបករណ៍១០០% រយ:ពេល៤ឆ្នាំពេញ ជូនចំពោះសិស្សក្រីក្រដែលទើបប្រឡងចប់បាក់ឌុបហើយថ្មីៗ ទោះបីជាលទ្ធផលជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ មិនត្រឹមតែប៉ុណ្ណោះថែមទាំង ផ្ដល់ជូន ប្រាក់ហាត់ការ30មុឺនក្នុង1ខែអាហារ និងកន្លែងស្នាក់នៅ ថែមទៀតផង។ សម្រាប់សិស្សានុសិស្សដែលមានជីវភាពក្រីក្រ ចង់បន្ដការសិក្សានៅថ្នាក់ឧត្ដមតែគ្មានលទ្ធភាព អាចអញ្ជើញមកចុះឈ្មោះសុំអាហាររូបករណ៍ពីសាកលវិទ្យាល័យឌីជីថលកម្ពុជាបាន។ ដែលសាលាបានបើកបង្រៀនផ្ដោតទៅលើមុខជំនាញចំនួន១០ សំខាន់ៗគឺ៖ ១, ភាសាអង់គ្លេស, ២, ក្សេត្រសាស្រ្តនិងសាកវប្បកម្ម(កសិកម្ម) ៣, ព័ត៌មានវិទ្យា ៤,...
និស្សិតនៅសាកលវិទ្យាល័យឌីជីថលកម្ពុជា រៀបរាប់ពីការសិក្សានិងការរស់នៅ ក្នុងរយៈពេលមួយឆ្នាំនៅទីនោះ
កញ្ញា ហោ ស្រីនី និស្សិតក្រីក្រដែលមានជីវភាពខ្វះខាត កំពុងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា (DUC) បារៀបរាប់ពីការសិក្សានិងការរស់នៅ ក្នុងរយៈពេលមួយឆ្នាំនៅទីនោះ ក្នុងនោះដែរ នាងបានបង្ហាញការខកចិត្តយ៉ាងខ្លាំង ចំពោះការចុះផ្សាយរបស់សារព័ត៌មាន The cambodia daily ដែលមានលោក តាំង សារ៉ាដា បានចោទប្រកាន់មកលើសាកលវិទ្យាល័យថា ជាសាលាដែលគ្មានគុណភាពសម្រាប់សិស្សនិស្សិត។ តាមរយៈឃ្លីបវីដេអូ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ និស្សិត...
ដំណឹងល្អ! មិនថាជាប់ ឬធ្លាក់បាក់ឌុប សាកលវិទ្យាល័យ ឌីជីថលកម្ពុជាផ្ដល់អាហារូបករណ៍ ១០០% កន្លែងស្នាក់នៅ និងផ្ដល់ប្រាក់ប្រចាំខែដល់និស្សិតក្រីក្រមកពីតាមបណ្ដារខេត្ដនានា
ឱកាសសម្រាប់ប្អូនៗ ដែលទើបតែប្រឡងបាក់ឌុបហើយថ្មីៗ មិនថាជាប់ឬធ្លាក់បាក់ឌុប សាកលវិទ្យាល័យ ឌីជីថលកម្ពុជា Digital University of Cambodia.(DUC) នឹងផ្ដល់ជូនអាហាររូបករណ៍ 100% រយៈពេល ៤ឆ្នាំដល់និស្សិតក្រីក្រដែលមានជីវភាពខ្វះខាត មកពីតាមបណ្ដាររាជធានី ខេត្ដនានា។ សម្រាប់អារហាររូបករណ៍រយៈពេល៤ឆ្នាំ នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ សាកលវិទ្យាល័យ ឌីជីថលកម្ពុជា នឹងផ្ដល់ជូនសម្រាប់មុខជំនាញចំនួន១០ គឺ៖ ១, ភាសាអង់គ្លេស, ២,...









