សន្តិសុខសង្គម
បុរី ឡេង ណាវ៉ាត្រា សូមធ្វើការស្រាយបំភ្លឺពីដំណើរការសាងសង់ សកម្មភាពសង់តាមប្លុក និងការប្រគល់ផ្ទះបន្តបន្ទាប់
មុននេះបន្តិច ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញ សេចក្តីប្រកាសមួយជូនដល់អតិថិជន ដែលបានទិញផ្ទះរបស់ក្រុមហ៊ុន ក៏ដូចជា សារធារណៈជន ទូទៅ ឲ្យជ្រាប់ជាដំណឹង។ ខ្លឹមសារនៃ សេចក្ដីប្រកាសជូនដំណឹងនោះ មានខ្លឹមសារដូចខាងក្រោម៖
សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា,CUS ប្រកាសផ្តល់អាយផេត (iPad) ជូនសិស្សនិទ្ទេស A
សាកលវិទ្យាល័យឯកទេសនៃកម្ពុជា, CUS ដែលគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅកម្ពុជា បានប្រកាស ផ្តល់អាយផេត(iPad) ចំនួន០៥ គ្រឿងជូនសិស្សនិទ្ទេស A មានលំដាប់ពិន្ទុខ្ពស់ជាងគេលំដាប់ទី១ ,លំដាប់ទី២,លំដាប់ទី៣ ,លំដាប់ទី៤ និងលំដាប់ទី៥ ដែលបានមកចុះឈ្មោះចូលរៀននៅទីតាំងគោល ឬសាខាណាមួយរបស់CUS។ យោងតាមសេចក្ដីប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផ្លូវការចេញដោយក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣បានឱ្យដឹងថា នៅទូទាំងប្រទេសមានបេក្ខជនប្រឡង ជាប់និទ្ទេសAចំនួន១ ៦៧៣នាក់,និទ្ទេសBចំនួន៦ ៩៦៤នាក់,...
សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា,CUS ប្រកាសផ្តល់អាហារូបករណ៍៥០% ដល់សិស្សភេទប្រុសនិទ្ទេស A,B ឬ C ចំនួន៧៥កន្លែង ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង
សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, CUS បានប្រកាសផ្តល់អាហារូបករណ៍ថ្លៃសិក្សា៥០%ជូនដល់សិស្សភេទប្រុសដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A,Bឬ Cសរុបចំនួន៧៥កន្លែង សម្រាប់អ្នកបានមកចុះឈ្មោះមុនគេ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រលើឯកទេសណាមួយ។ អាហារូបករណ៍បង់ថ្លៃសិក្សា៥០% សម្រាប់សិស្សភេទប្រុសនិទ្ទេស A,B ឬ C ចំនួន៧៥កន្លែងនេះ រួមមាននៅរាជធានីភ្នំពេញចំនួន១៥កន្លែង, សាខាខេត្តកំពង់ចាមចំនួន១០កន្លែង, សាខាខេត្តកំពង់ធំចំនួន១០កន្លែង, សាខាខេត្តសៀមរាបចំនួន១០កន្លែង, សាខាខេត្តបន្ទាយមានជ័យចំនួន១០កន្លែង, សាខាបាត់ដំបងចំនួន១០កន្លែង, និងសាខាខេត្តកំពតចំនួន១០កន្លែង។ ក្នុងគោលបំណងជួយសម្រួលដល់បន្ទុកគ្រួសាររបស់សិស្សភេទប្រុសទាំង៧៥នាក់នេះសាកលវិទ្យាល័យ ឯកទេស...
CUS ប្រកាសផ្តល់អាហារូបករណ៍ថ្លៃសិក្សា១០០% ដល់សិស្សនារីនិទ្ទេស A,B ឬ C ចំនួន៧៥កន្លែងនៅទូទាំងប្រទេសព្រមទាំងមានប្រាក់ឧបត្ថម្ភប្រចាំខែ
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងគោលនយោបាយ “ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ” និងគោលនយោបាយលើកកម្ពស់ស្រ្តីតាមរយៈការផ្តល់ឱកាសឱ្យស្រ្តីមានលទ្ធភាពទទួលបាននូវសេវាអប់រំជំនាញវិជ្ជាជីវកម្រិតឧត្តមសិក្សា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, CUSបានសម្រេចផ្តល់អាហារូបករណ៍ថ្លៃសិក្សា១០០%ជូនដល់សិស្សស្រីដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A, B ឬ C សរុបចំនួន៧៥កន្លែង។ អាហាររូបករណ៍ថ្លៃសិក្សា១០០%នេះផ្ដល់ជូនសម្រាប់តែសិស្សដែលបានមកចុះឈ្មោះមុនគេប៉ុណ្ណោះ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រលើឯកទេសណាមួយ រួមមាននៅរាជធានីភ្នំពេញផ្ដល់ជូនចំនួន១៥កន្លែង, សាខាខេត្តកំពង់ចាមចំនួន១០កន្លែង, សាខាខេត្តកំពង់ធំចំនួន១០កន្លែង, សាខាខេត្តសៀមរាបចំនួន១០កន្លែង, សាខាខេត្តបន្ទាយមានជ័យចំនួន១០កន្លែង, សាខាបាត់ដំបងចំនួន១០កន្លែង, និងសាខាខេត្តកំពតចំនួន១០កន្លែង។ ...
ឧកញ៉ា ណាង ណាន ផ្ញើសារគោរពជូពរសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
ស្ថិតក្នុងឱកាសដ៏មហោឡារិក ប្រកបដោយក្តីសោមនស្សរីករាយនេះ លោកឧកញ៉ា ណាង ណាន ប្រធានសាខាគណបក្សប្រជាជនកម្ពុជាទទួលបន្ទុកវិស័យទេសចរណ៍កម្ពុជានៅថៃ សាខាទី១៧ បានផ្ញើសារគោរពជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងបុត្រាបុត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច...
សូមចូលរួមអបអរសាទរ! ក្រុមហ៊ុនសវនកម្មដ៏ធំបើកសម្ពោធ Office ថ្មី យ៉ាងសម្បើមនៅអាគារជាន់ទី៣៩A
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន អេកូវីស វីអេសឌីខេ & ផាតនើរ ឯ. ក (ECOVIS VSDK & Partners Co., Ltd) បានបើកសម្ពោធ Office ថ្មី ដែលមានទីតាំង នៅក្នុង Agile Sky Residence...
ឧកញ៉ា ណាង ណាន ចូលរួមធ្វើបុណ្យកឋិនទានជាមួយសាលារាជធានីភ្នំពេញ ដែលទទួលបានបច្ច័យកសាងជាង 15ម៉ឺនដុល្លារ
កាលពីថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2023 លោកឧកញ៉ា ណាង ណាន បានចូលរួមធ្វើបុណ្យកឋិនទានជាមួយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងបុត្រ រួមជាមួយអ្នកផ្តើមបុណ្យជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើននាក់ទៀត។ ប្រភពពីឧកញ៉ាចិត្តធម៌ ណាង ណាន បានបង្ហើបថា៖ បុណ្យកឋិនទាននេះប្រមូលបានបច្ច័យកសាងជាង 15ម៉ឺនដុល្លារ ដើម្បីកសាងព្រះវិហារនៅក្នុងវត្តសិទ្ធីរីម្មារាម។ កម្មវិធីនេះក៏មានការនិមន្តព្រះសង្ឃនមស្ការព្រះរតនត្រ័យ សម្មាទានសីល ចម្រើនព្រះបរិត្ត...
ឧកញ៉ាចិត្តធម៌ធ្លាប់មានប្រវត្តិជូរចត់យល់អារម្មណ៍អ្នកខ្សត់ បានាំយកអំណោយជូនបងប្អូនពលករសំណង់នៅថៃ!
ជានិច្ចកាលលោកឧកញ៉ា ណាង ណាន បានបំពេញទានជាច្រើន រួមទាំងការចូលរួមកសាងវត្តអារាម ការចូលរួមការងារមនុស្សធម៌ និងការចូលរួមលើកកម្ពស់វិស័យកីឡាជាដើម ខណៈដែលកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧកញ៉ាបាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខបងប្អូនពលករ និង កម្មករសំណង់ នៅបាងណាត្រាត ក្រុងបាងកក ប្រទេសថៃ ត្បិតអីអតីតកាលលោកឧកញ៉ាក៏ធ្លាប់ជាពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃផងដែរ។ កត្តានេះហើយ ទើបធ្វើឱ្យលោកឧកញ៉ាយល់ច្បាស់ពីអារម្មណ៍បងប្អូនពលករដែលកំពុងត្រូវការភាពកក់ក្តៅ ហើយក្នុងនាមលោកឧកញ៉ាជាប្រធានសាខាគណបក្សប្រជាជនកម្ពុជា សាខាទី១៧ ប្រចាំនៅប្រទេសថៃ លោកឧកញ៉ាតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនពលករនៅថៃ ខណៈកន្លងលោកឧកញ៉ាធ្លាប់ប្រកាសថា៖...
ឧកញ៉ា ណាង ណាន បានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យការប្រកួតកីឡាបាល់ទាត់មិត្តភាពនៅប្រទេសថៃ!
អតីតពលករថៃវិវវត្តខ្លួនកា្លយជាអ្នកជំនួញដ៏ជោគជ័យ គឺលោកឧកញ៉ា ណាង ណាន ជានិច្ចកាលលោកតែងតែលេចមុខក្នុងសកម្មភាពសង្គម មនុស្សធម៌ និងកីឡា ដោយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧកញ៉ាបានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យការប្រកួតបាល់ទាត់មិត្តភាពរវាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃជាមួយបងប្អូនពលករខ្មែរនៅថៃ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន សារឿន អគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ។ ខណៈកម្មវិធីនេះ ត្រូវបានឧកញ៉ា ណាង ណាន ប្រាប់ថា៖ ទទួលបានការឧបត្ថម្ភធំដោយ ឯកឧត្តម ភឺន ផល្លា...
លោកឧកញ៉ា ណាង ណាន នាំយកថវិកា១៥០០០ដុល្លារចូលរួមកសាងវត្តមួយដែលជាអតីតទីទូលកប់សាកសពក្នុងសម័យខ្មែរក្រហម
លោកឧកញ៉ា ណាង ណាន ជាពាណិជ្ជករវ័យក្មេងមួយរួប ដែលតែងតែបង្ហាញនូវសកម្មភាពចូលរួមចំណែកបរិច្ចាគធនធានជួយដល់កិច្ចការសង្គម និងសកម្មក្នុងកិច្ចការជួយដល់វិស័យពុទ្ធចក្រ ពោលគឺការចូលរួមចំណែកកសាងទីវត្តអារាមនានាៗផងដែរ។ ជាក់ស្ដែងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះលោកឧកញ៉ា ណាង ណាន និងលោកជំទាវ តាន់ សុផារី បាននាំយកថវិកាផ្ទាល់ខ្លួនចំនួន ១៥០០០ដុល្លារ រួមចំណែកកសាងវត្តវេឡុវ័នរង្សីបារមីតាងែត ស្ថិតនៅក្នុងភូមិតាពូង ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលទីវត្តនេះជាអតីតទីទូលសម្រាប់កប់សាកសពនៅក្នុងសម័យ ប៉ុល...