បុរី ឡេង ណាវ៉ាត្រា ប្រកាសជ្រើសរើសតៃកុងឡានច្រើននាក់ ចាប់ពីអាយុ ២៥ឆ្នាំ ដល់៤៥ឆ្នាំ

ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា បានប្រកាសជ្រើសរើសតៃកុងឡានច្រើននាក់ ដែលមានអាយុចាប់ពី ២៥ឆ្នាំ ដល់ ៤៥ឆ្នាំ និងមានបទពិសោធន៍ការងារចាប់ពី ១ឆ្នាំឡើង។

ចំពោះអត្ថប្រយោជន៍ទទួលបានរួមមាន៖ ជូនអាហារ ៣ពេល, ប្រាក់ខែគោល 300$ និងប្រាក់លើកទឹកចិត្តបន្ថែម។ ឡានរត់ចាក់គម្រោង១៖
* ចាប់ពី 3ទៅ 4ជើង លុយលើកទឹកចិត្ត 10,000៛
* ចាប់ពី 5ទៅ 6ជើង លុយលើកទឹកចិត្ត 15,000៛
* ចាប់ពី 7ជើងឡើងបានលុយលើកទឹកចិត្ត 20,000៛
* កំណត់រត់ពីរណ្ដៅដីចាក់គម្រោង 1 បាន 7 ជើង បើរត់លើស 7 ជើង មានលុយលើកទឹកចិត្ត1ជើង 6,000៛បន្ថែម។
* លក្ខខណ្ឌតម្រូវ៖ មិនមានពាក់ព័ន្ធសារធាតុញៀន។ ទីតាំងគម្រោង ផ្លូវជាតិ6A ចន្លោះស្ពានទី 9 និងទី 10 (https://maps.app.goo.gl/ZvhRzgyLSTZncfVG6?g_st=atm)។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ អតិថិជនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោង៦A ចំនួន ៥៥៣គ្រួសារ បានមកទទួលអង្ករពី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាមរយៈក្រុមការងារ សម្រាប់យកផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរយៈពេល១ឆ្នាំ។

ចំពោះដំណើរការសាងសង់គម្រោងបុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃទី១៦ ខែឧសភានេះ ក្រុមហ៊ុនលក់បានសរុបចំនួន 5,563 ផ្ទះ, បានបញ្ចប់សរុប 3,386ផ្ទះ និងកំពុងសាងសង់ជាងមួយពាន់ផ្ទះ។ ប្លង់ផ្ទះនិងអង្ករ ក្រុមហ៊ុនបានផ្ដល់ជូនអតិថិជន ជារៀងរាល់ខែ ដូចដែលបានបង្ហាញ លើផេកផ្លូវការ របស់ក្រុមហ៊ុន។

លេខទូស័ព្ទទំនាក់ទំនង៖
Telegram: t.me/saruonmam
( 070386485 , 012386485 , 0973383855 )។

Leave a Reply

Your email address will not be published. Required fields are marked *