ដោយសារឃើញបងប្អូនអ្នកខេត្ត តាកែវ គួរឱ្យស្រឡាញ់ពេក EXPREZ CHARITY CONCERT មិនដាច់អាល័យ ក៏បានបន្តរៀបចំការប្រគំតន្រ្តីថែម១សប្តាហ៍ទៀត ទៅតាមការសំណូមពររបស់បងប្អូន ។
ដូចមហាជនបានឃើញហើយថា ព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT ដែលរៀបចំឡើងនៅស្រុកព្រៃកប្បាល កាលពីចុងសប្តាហ៍មុនពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកគាំទ្រ រហូតមានការសំណូមពរជាច្រើនឱ្យ EXPREZ CHARITY CONCERT បន្តការប្រគំតន្រ្តីនៅខេត្ត តាកែវ ជាបន្តទៀត ។

ឆ្លើយតបទៅតាមការសំណូមពរ EXPREZ CHARITY CONCERT បានចេញពីស្រុក ព្រៃកប្បាល និងបានឈានចូលស្រុក ត្រាំកក់ ជាបន្តទៀតនៅចុងសប្តាហ៍បំណាច់ខែ មករា នេះ ជាក់ស្តែងនៅ ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៦ ជូបជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ , ខាន់ ជេមស៌ , គូម៉ា រួមទាំងកូនៗរបស់លោក ខាន់ ជេមស៌ ផងដែរ ។ ដោយឡែកសម្រាប់ថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ ២០២៦ វិញ ជួបជាមួយកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត , កញ្ញា តន់ ចន្ទសីម៉ា និងតារាចម្រៀងវ័យក្មេងសម្លេងពិរោះជាច្រើនរូបទៀត ។

នៅចាំអីទៀត តស់ ! ណាត់ជួបគ្នានៅចុងសប្តាហ៍នេះ ត្រៀមចិត្ត ត្រៀមកាយ ដើម្បីរាំលេងកម្សាន្តសប្បាយជាមួយព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT នៅភូមិ ទួលត្បែង ឃុំលាយបូរ ស្រុក ត្រាំកក់ ខេត្ត តាកែវ ។ ព្រឹត្តិការណ៍ប្រគំតន្រ្តីនេះចូលរួមទស្សនាដោយសេរី មិនមានការទិញសំបុត្រអ្វីទាំងអស់ ។
ថវិកាដែលទទួលបាននៅក្នុងការប្រគំតន្រ្តី EXPREZ CHARITY CONCERT នឹងទុកសម្រាប់ជួយដល់សង្គម ។ តន្រ្តី១ពាន់លានរៀលដើម្បីសប្បុរសធម៌ ស្មារតីរួបរួម ខ្មែរស្រឡាញ់ខ្មែរ ! EXPREZ CHARITY CONCERT សំឡេងខ្មែររួបរួម ក្នុងឆន្ទៈខ្មែរតែមួយ ៕
