ជួបកំពូលតារាចម្រៀងល្បីៗក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស EXPREZ TOUR CONCERT នៅលើទឹកដីខេត្ត ពោធិ៍សាត់ !

ចុងសប្តាហ៍នេះកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងមានវត្តមាននៅក្នុងការប្រគំតន្រ្តីខ្នាតយក្ស EXPREZ TOUR CONCERT នៅក្នុងរដូវកាលថ្មីនេះនៅលើទឹកដីខេត្តពោធិ៍សាត់ ។

សម្រាប់កំពូលតារាចម្រៀងល្បីៗដែលនឹងអង្រួញឆាក EXPREZ TOUR CONCERT នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នៅតារាងបាល់ទាត់ក្រុងពោធិ៍សាត់ ជួបជាមួយលោក ព្រាប សុវត្ថិ , លោក ខេម , សុវត្ថិ មុនីវណ្ណ , សុវត្ថិ សិរីវុឌ្ឍ , កញ្ញា NANA, និងបេក្ខជនប្រឡង CAMBO RAPPER ដោយឡែកសម្រាប់ថ្ងៃទី០៧ ខែធ្នូ វិញជួប វត្តមាន ឧកញ៉ា ខេមរៈ សិរីមន្ត , លោក ខាន់ ជេមស៌ ,អ្នកនាង ខាត់ សួស្តី ,លោក រាជ ប្រាថ្នា ,កញ្ញា អេមមី និង លោក YOUNG $PIDER ។


កំពូលតារាចម្រៀងនិងតារាចម្រៀងជំនាន់ថ្មី បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្សមួយនេះនៅក្នុងរដូវកាលថ្មីនៅចុងសប្តាហ៍នេះ ទាំងបទចម្រៀងក៏ដូចជាការសម្តែងនានា ធានាថាប្លែក អស្ចារ្យ និងរាំលេងសប្បាយរីករាយជាមួយចង្វាក់ភ្លេង ដូច្នេះកុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់សិល្បករយើងទាំងអស់គ្នា ។
គួររំលឹកផងដែរថា ព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស EXPREZ TOUR CONCERT គឺធ្វើឡើងដើម្បីលើកស្ទួយវប្បធម៌ សិល្បៈ តន្រ្តី ឱ្យដល់កម្រិតកំពូល ។ ចូលរួមទស្សនាការប្រគំតន្រ្តី EXPREZ TOUR CONCERT ដោយសេរី ៕

default

default