ដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រទទួលទានទឹកប្រចៀកកាំ ចេ.រ៉ូយ៉ាល់ ក្រុមហ៊ុនបានបង្កើតកម្មវិធីផ្សងសំណាង ដោយផ្ដល់ជាម៉ូតូ HONDA WAVE 2025 ឆ្នាំងដុតឬអាំងសាច់អគ្គិសនី ទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ជាច្រើនកេស ។
អ្នកបង្កើតមាតិកាដ៏ស្រស់សោភា និងក្រមិចក្រមើម លក្ខិណា យ៉ានុត បានចូលរួមកម្មវិធីផ្ដល់សំណាងជូនអតិថិជនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ តាមរយៈការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក ចេ.រ៉ូយ៉ាល់ កាលពីថ្ងៃទី០២ ឧសភា កន្លងទៅ ដែលបានរកឃើញអ្នកមានសំណាងចំនួន១៤រូប ទទួលបានរង្វាន់ប្រចាំខែមេសា ។ កញ្ញា យ៉ានុត ដែលជាអ្នកគាំទ្រទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ អះអាងថា នាងសប្បាយចិត្តក្នុងការសហការជាមួយក្រុមហ៊ុនទឹកត្រចៀកកាំមួយនេះ ។
ជាតារាកិត្តិយស យ៉ានុត រួមដំណើរជាមួយលោក ស៊ឹម សុភ័ក្រ ប្រធានប្រតិបត្តិការផ្នែកលក់ និងតំណាងក្រុមហ៊ុនទឹកត្រចៀកកាំ ចេរ៉ូយ៉ាល់ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានដឹកម៉ូតូ HONDA WAVE ២០២៥ ជូនទៅម្ចាស់សំណាង លោក ចៀវ ចាន់ដា រស់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈដែលពេលព្រឹក លោក ស៊ឹម សុភ័ក្រ និងក្រុមការងារបានដឹកកង់អគ្គិសនី១គ្រឿង ទៅប្រគល់ជូនអ្នកមានសំណាងគឺ អ្នកស្រី ទ្រី វួចទីន រស់នៅភូមិរកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
តំណាងក្រុមហ៊ុនទឹកត្រចៀកកាំ ចេរ៉ូយ៉ាល់ លោក ស៊ឹម សុភ័ក្រ បញ្ជាក់ថា មានរង្វាន់សន្ធឹកសន្ធាប់ផ្សេងទៀតដូចជាជូនដល់អតិថិជនមានសំណាង ដូចជា ទូរសព្ទដៃ ឆ្នាំងដុតឬអាំងសាច់អគ្គិសនី ទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ជាច្រើនកេស ។ ចំពោះការចាប់រង្វាន់ជាបន្តទៀត ក្រុមហ៊ុននឹងជូនដំណឹងនៅលើទំព័រហ្វេសប៊ុក J. Royal Bird’s Nest» ។
សូមបញ្ជាក់ជូនថា ទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ត្រូវបានផលិត ចែកចាយលក់លើទីផ្សារជូនអតិថិជនបានទទួលទាន តាំងពីឆ្នាំ២០២២ ក្រោមសម្លោកថា «ចេ.រ៉ូយ៉ាល់ អាថ៌កំបាំងនៃសុខភាព» ៕