អតីតតារាស្រីហុងកុងនាង Leila Tong ស្ទើបា.ត់ប.ង់ជី.វិតពេលថតកុន

អតីតតារាស្រីប្រចាំទឹកដីទីក្រុងហិរញ្ញវត្ថុហុងកុងដ៏ល្បីល្បាញ នាង Leila Tong បច្ចុប្បន្នមាន វ័យ៤០ឆ្នាំ។ នាង បានចាប់ផ្តើមជីវិតក្នុងអាជីពសិល្បៈភាពយន្តតាំងតែពីនាងមានអាយុ៨ឆ្នាំ នៅក្នុងភាពយន្តរឿងOnce A Thief (ឆ្នាំ1991)ដោយបានសម្តែងជាមួយតារាភាពយន្តល្បីៗដូចជាតារាភាពយន្តលោក Chow Yun Fat និង តារាភាពយន្ត លោក Leslie Cheung។ នាងចាប់ផ្តើមការងារជាមួយទូរទស្សន៍ហុងកុង TVB សម្តែងចាប់តាំងពីនាងនៅកុមារ បន្តរហូតដល់ធំពេញវ័យ។ នាងមានវត្តមាននៅក្នុងភាពយន្តជាច្រើនរួមមានរឿង Aqua Heroes (ឆ្នាំ2003), រឿង Life Made Simple (ឆ្នាំ2005), និងរឿងTen Brothers (ឆ្នាំ2007)។

នៅរយៈចុងក្រោយ Lelia ជាញឹកញាប់ បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមអនឡាញ ជាច្រកទំនាក់ទំនងជាមួយក្រុមអ្នកគាំទ្ររបស់នាង។ នាងតែងតែបង្ហោះរូបភាពផ្សេងៗដូចជាសិល្បៈនៃការឆុងកាហ្វេ ការដុតនំ និងរូបផ្សេងៗជាមួយនិងខេបសិន( captions) ដ៏វែងពីរឿងរ៉ាវជីវិតនាងផ្សេងៗ។

ពេលវេលាថ្មីៗបំផុតនេះ អតីតតារាស្រីប្រចាំទឹកដីទីក្រុងហុងកុងនាង Leila Tong នៅលើ បណ្តាញសង្គមអនឡាញរបស់នាង នាងបានសរសេររៀបរាប់ពីបទពិសោធន៍ថតភាពយន្ត។ នាងបានប្រាប់ថា នាងស្ទើតែលង់ទឹកអស់ជីវិត នៅពេលថតភាពយន្តអំឡុងពេលរដូវរងារ។

តាមការរៀបរាប់របស់តារាស្រីហុងកុង Lelia ភាពយន្តដែលនាងនិយាយនោះគឺភាពយន្តភាគបុរាណ ហើយមានឈុតមួយបង្ហាញពី តួអង្គដែលនាងសម្តែង ត្រូវព្យាយាមសម្លាប់ខ្លួន ត្រូវលោតចូលក្នុងសមុទ្រ។ ក្នុងឈុតលោតចូលសមុទ្រនេះ តម្រូវអោយនាងលោតចូលទៅក្នុងទឹកសមុទ្រ ហើយជ្រមុជអោយជ្រៅដើម្បីអោយកាំមេរ៉ាចាប់យករូបភាពដែលនាងបាត់ខ្លួនទៅ។ ប៉ុន្តែសម្រាប់រឿងភាគបុរាណ សម្លៀកបំពាក់ចិនបុរាណគឺមាន ច្រើនជាន់។ តារាស្រីរៀបរាប់បន្តថា នៅពេលនាងលោតចូលក្នុងទឹក នាងបានដឹងថាខ្លួននាងគ្មានថាមពលហែលឡើងមកខាងលើវិញឡើយ ប៉ុន្តែជាសំណាងល្អជំនួយការផលិតភាពយន្តបានឃើញនាងមានបញ្ហាក៏ទៅជួយសង្គ្រោះនាង។

Lelia បន្តថា នាងមិនអាចស្រម៉ៃឡើយថានឹងមានអ្វីកើតឡើងប្រសិនបើជំនួយការផលិតភាពយន្តមិនបានឃើញនាង។ បទពិសោធន៍ស្ទើរបាត់បង់ជីវិតរបស់តារាស្រី Leila អំឡុងពេលថតកុននេះ ទោះជានាងមិនបានប្រាប់ថានាងថតភាពយន្តមួយណាក៏ដោយ ប៉ុន្តែមនុស្សភាគច្រើនគ្រប់គ្នាអាចយល់បានថា រូបភាពដែលនាងភ្ជាប់ជាមួយនឹងខេបសិនដ៏វែងអន្លាយរបស់នាង គឺភាពយន្តរឿង Twin of Brothers(ឆ្នាំ២០០៤) របស់ទូរទស្សន៍TVB៕

Leave a Reply

Your email address will not be published. Required fields are marked *