តារាភាពយន្តកូរ៉េ Kim Seon-ho ត្រលប់មកវេទិកាសិល្បៈវិញក្រោយរឿងអាស្រូវស្ទើចប់អាជីព

បន្ទាប់ពីទទួលរងគ្រោះរឿងអាស្រូវដែលអាចអោយលោករលាយអស់អាជីពការងារ ហើយបន្ទាប់មកក៏បានរស់រួចខ្លួនវិញ នោះ តារាភាពយន្តកូរ៉េខាងត្បូង លោក Kim Seon-ho តួឯកក្នុងរឿង “Home Town Cha-Cha” បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិលត្រលប់មកពិភពសិល្បៈកំសាន្តកូរ៉េខាងត្បូងវិញ បន្ទាប់ឈប់សម្រាកពិវិស័យនេះអស់រយៈពេល៨ខែ។

ការវិលត្រលប់របស់តារាភាពយន្តដ៏មានទេពកោសល្យលោក Kim Seon-ho អាយុ៣៦ឆ្នាំរូបនេះ គឺវិលត្រលប់់មកវិញតាមរយៈការសម្តែងរឿងTouching the Void នៅលើឆាកល្ខោន។ នេះជាការវិលត្រលប់ជាថ្មីរបស់តារាភាពយន្តដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីលោក Kim Seon-ho បន្ទាប់ពីលោកបានឈប់សម្រាកមួយរយៈក្រោយជួបរឿងអាស្រូវដែលនឹកស្មានមិនដល់។

វិលត្រលប់ទៅវិញ កាលពីអំឡុងចុងឆ្នាំ២០២១ មានមនុស្សស្រីម្នាក់ចេញមកអះអាងថាខ្លួនជាអតីតមិត្តស្រីរបស់តួឯកប្រុសក្នុងរឿងHometown Cha-Cha-Chaលោក Kim Seon-ho ហើយបានចោទប្រកាន់លោកថា លោកជាមនុស្សគ្មានទំនួលខុសត្រូវ ធ្វើបាបផ្លូវចិត្ត និងធ្លាប់បង្ខំឱ្យរូបនាងយកកូនចេញទៀត។ ការចោទប្រកាន់នេះធ្វើអោយមហាជនជេរស្តីលោកស្ទើរងើបមុខមិនរួច ប្រជាប្រិយភាពធ្លាក់ចុះ ការងារសិល្បៈជាច្រើនត្រូវរបូតពីដៃ។

ក្រោយមកទើបខាងក្រុម Dispatch បានទម្លាយនូវសារឆ្លើយឆ្លងរបស់តារាប្រុស Kim SeonHo និងអតីតមិត្តស្រី។ ក្នុងសារនោះបានបង្ហាញថា Kim SeonHo ជាមិត្តប្រុសស្មោះត្រង់និងគួរជាទីស្រឡាញ់។ទំនាក់ទំនងពួកគេត្រូវបញ្ចប់ដោយសារបញ្ហាផ្សេងៗមិនមែនដោយសារ Kim SeonHo ក្លាយជាតារាភាពយន្តល្បីឈ្មោះឡើយ។ ថ្វីបើទទួលបានភាពស្អាតស្អំមកវិញប៉ុន្ដែកេរ្ដិ៍ឈ្មោះរបស់លោកស្ទើរតែខ្ទេចអស់ទៅហើយ និងនៅតែមានមនុស្សមួយចំនួនស្ដីបន្ទោសដដែល ជាហេតុធ្វើឱ្យលោកត្រូវដកខ្លួនចេញពីសិល្បៈមួយរយៈសិន៕

Leave a Reply

Your email address will not be published. Required fields are marked *