កន្លងមកមហាជនអ្នកគាំទ្រតែងកោតសរសើរពីជីវិតប្ដីប្រពន្ធរបស់តារាចម្រៀង សួស វីហ្សា ដែលតស៊ូចាប់ដៃគ្នារកស៊ីបង្កើតគ្រួសារតូចដ៏កក់ក្ដៅ រហូតមានឡាន មានផ្ទះ មានលុយកាន់ពេញៗដៃ រស់នៅក្នុងជីវិតអភិជនមិនធម្មតាឡើយ ។
ក្រៅពីប្ដីប្រពន្ធចេះចាប់ដៃគ្នារកស៊ីហើយនោះ កន្លងមកតារាចម្រៀង សួស វីហ្សា ត្រូវអ្នកគាំទ្រសរសើរថានាងជាមនុស្សស្រីដែលមានសំណាងម្នាក់ ព្រោះនាងបានរៀបការនឹងបុរសមានទំនួលខុសត្រូវ ស្រឡាញ់មើលថែប្រពន្ធកូនបានយ៉ាងល្អ ។ មិនតែប៉ុណ្ណោះ សម្បីអ្នកនាង សួស វីហ្សា ក៏បានពោលសរសើរស្វាមីដាច់ពីមាត់ និង ថែមទាំងថាជាតិនេះរូបនាងមានសំណាង ដែលបានស្វាមីល្អ ដូចលោក ថមមី ហ៊ានធ្វើគ្រប់បែបយ៉ាងឲ្យប្រពន្ធកូនសប្បាយចិត្ត ។
ដោយ អ្នកនាង សួស វីហ្សា បានបង្ហើបពីចរិតស្វាមីខ្លួនពោរពេញដោយភាពមោទកថា “ជាតិមុន មិនដឹងធ្វើបុណ្យអីដល់ទេខ្ញុំ បានជួបប្តីបែបនេះ ទាំងក្តីសុខ ទាំងសប្បាយ អាណិតប្រពន្ធសុខចិត្តមិនខ្វល់អីទាំងអស់ អោយតែប្រពន្ធកូនសប្បាយចិត្តនិងបានឆ្ងាញ់ ប្តីអូនល្អពេកហើយ” ។
យ៉ាងណាមិញ ក្រោយឃើញការបង្ហោះរៀបរាប់យ៉ាងផ្អែមល្ហែមពីសំណាក់ អ្នកនាង សួស វីសា បែបនេះ បានធ្វើអោយមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនចូលទៅបញ្ចេញមតិ ដោយភាគច្រើនបានស្ងើចសរសើរចំពោះសុភមង្គលគ្រួសារអ្នកទាំងពីរ ។
សូមបញ្ជាក់ថា បើគិតមកទល់នឹងពេលនេះ មានរយៈពេលជាង៥ឆ្នាំហើយ ដែលតារាចម្រៀង អ្នកនាង សួស វីហ្សា និងលោក ថមមី បានរួមរស់មានឈ្មោះជាប្ដីប្រពន្ធនឹងគ្នា ព្រមទាំងមានកូនស្រីដ៏គួរឱ្យស្រលាញ់ម្នាក់ ។ មិនតែប៉ុណ្ណោះ បច្ចុប្បន្នតារាស្រីរូបនេះក៏កំពុងពរពោះកូនក្នុងផ្ទៃដែលជាកូនទី២ ផងដែរ ។
ដោយឡែក បន្ទាប់សួស វីហ្សា និង លោក ថមមី រៀបការជាមួយគ្នា ជាប្តីប្រពន្ធ គេសង្កេតឃើញគូស្វាមីភរិយា ជាអ្នសិល្បៈមួយគូនេះ តែងតែបង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្នាស្ទើរតែរាល់ថ្ងៃ ។ ជាពិសេសរាល់ គ្រប់សកម្មភាព មិនថានៅផ្ទះ ឬដើរកម្សាន្តនោះទេ អ្នកទាំងពីរនិយមថតរូបជាគូបង្ហោះលើបណ្ដាញសង្គម បង្ហាញពីចំណងស្នេហាប្ដីប្រពន្ធឲ្យអ្នកគាំទ្របានឃើញផងដែរ ៕